ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 2147

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រាល់​សកម្ម​ភាព​ដាក់​បញ្ជរ​លក់​សំ​បុត្រ​ប្រ​មូល​​កម្រៃ​ពីភ្ញៀវទេស​ចរណ៍រ នៅ​​តាម​​ច្រក​​នានា​ជុំ​វិញ​​បឹង​ទន្លេ​សាប  នេះ​បើ​យោង​តាម​លិ​ខិត​មួយ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥កន្លង​ទៅថ្មីៗនេះ។ 

ក្នុង​លិខិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យបិទ​រាល់​សកម្ម​ភាព​ប្រមូល​កម្រៃ​ទស្ស​នាបឹង​ទន្លេសាប នៅតាម​ច្រកនានា តាមបណ្តោយ​បឹងទន្លេសាប​ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប លើក​លែង​តែនៅតំបន់ចុងឃ្នៀសមួយ​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិតនោះ​បានម​សង្កត់​ធ្ងន់ថា ក្នុង​ករណី​ក្រុម​ហ៊ុន​មិន​អនុវត្តតាម​បទបញ្ជានេះ ក្រុម​ហ៊ុន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​គោល​ការណ៍​វិនិយោគ​ជា​យ​ថា​ហេតុ។​

ក្រុមហ៊ុនស៊ូជីងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍផែទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅ​ចំនុច​ឃុំ​ចុង​ឃ្នាស ក្រុង​សៀម​រាប ខេត្តសៀមរាប តែ​កាល​ពី​ឆ្នាំ​២០១៤នេះ ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យា​យាម​ដណ្តើម​យក​តំ បន់​ទេសចរណ៍​ ឃុំ​កំពង់​ភ្លុគរបស់​ក្រុម​ហ៊ុន​ ស៊ីផេក មួយទៀត ដែល​ធ្វើ​អោយ​ប្រ​ជា​រាស្រ្ត​​​ជា​អ្នក​បើក​កាណូត​ដរដឹក​ភ្ញៀវទេស​ចរណ៍​យំ​ស្រែក​ទឹក​ភ្នែក​ហូរ​រហាម រហូត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​នៅ​ឃុំ​កំ​ពុង​ភ្លុគ តែ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​តៃ​កុង​កាណូត​ទេសចរណ៍ និង​ប្រ​ជា​រាស្រ្ត​នៅ​ឃុំ​កំ​ពង់​ភ្លុគត្រូវ​បាន​បរាជ័យ ដោយ​សារ​មាន​អ្នក​មាន​អំណាច​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​ដែន​ដី និង​រាស្រ្ត​ក្រីក្រទាំងនោះ។ ប៉ុន្មាន​ខែថ្មីៗនៅ​ឆ្នាំ​២០១៥​នេះគេ​លេច​លឺ​ព័ត៌មានថា ​​ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យាយាមចង់​​លេប​ត្របាក់​យក​ តំ​បន់​ទេសចរណ៍ របស់សហគមន៍ ​ឃុំ​កំ​ពង់​ឃ្លាំងថែមមួយ​ទៀត តែមិន​បាន​សម្រេច​ ដោយ​មិន​ដឹង​មូល​ហេតុអ្វីទេ តែ​បើ​យោង​តាម​អ្នក​លក់​សំ​បុត្រ​អោយ​កភ្ញៀវ​ទេស​ចរណ៍​នៅ​ឃុំ​កំ​ពង់ឃ្លាំបាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​សាលាខេត្ត​សៀម​រាប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយ​មិន​អនុញ្ញាតិ​​ប្រគល់​ការ​លក់សំបុត្រ​អោយ​ទៅ​ក្រុម​ហ៊ុន​ស៊ូជីងទេ ដា​រាប​ណា​មិន​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឈកម្ពុជា។

ក្រុម​ប្រ​ជាពលរដ្ឋ​ និង​តៃ​កុង​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​អះ​អាង​ថា បន្ទាប់​ពីកុ្រម​ហ៊ុន​ស៊ូជីញ​ ដេញ​ថ្លៃយក​បាន​ឃុំ​កំពង់​ភ្លុគ​អស់​រយៈបេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ភ្ញៀវ​ទេស​ចរណ៍​បាន​ធ្លាក់ចុះយ៉ាង​គំហ៊ុគ ដោយ​សា​តែ​ក្រុម​ហ៊ុន​ស៊ូជីញ បាន​តំ​ឡើង​ថ្លៃ​សំ​បុត្រ​កាណូត និង​តំ​ឡើង​ថ្លៃពន្ធ បណ្តាល​អោយ​ក្រុម​ហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ មគ្គុទេសទេសចណ៍ អ្នក​បើក​បរ​រឺម៉ក ឡាន មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​គេ​មិន​នាំ​ភ្លៀវ​ទៅ​ទស្សនាឃុំ​កំពង់​ភ្លុគ ម្យ៉ាង​ទៀត​ភ្ញៀវ​ទេស​ចរណ៍​មាន​ការរអូរទាំថា សំបុត្រ​ថ្លៃពេក​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទស្សនាទីនោះទេ។ ភ្លៀវទេសចរណ៍ភាគច្រើន និយាយថា ពួកគាត់មាន​ការ​អាក់អន់​ស្រពន់ចិត្តដោយ​គាត់​បាន​យក​លុយមក​ចំ​ណាយ​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​វិញ ពួកគាត់​មាន​បំ​ណង​ចង់​ចំ​ណាយ​លុយ​អោយ​ហូរចូល​ហោប៉ៅ​ប្រ​ជារាស្រ្ត​ខ្មែរ ឬរដ្ឋាភិបាល​ខ្មែរ មិន​មែន​យក​លុយ​មក​អោយ​ក្រុម​ហ៊ុន​ឯកជន ឬ​ប្រ​ទេស​ទីបីនោះទេ។

លោក ភូ សំអាត អភិ​បាល​ស្រុក​ប្រា​សាទ​បាគ​ង​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​ហ៊ុន​ស៊ូ​ជីង​នេះ​បាន​ដេញ​ថ្លៃ​​យក​សេ​វា​លក់​សំបុត្រ​នៅ​តំ​បន់​កំ​ពង់​ភ្លុក​ពី​ក្រុម​ហ៊ុន​ស៊ីផេក ពិត​ប្រាកដ​មែន។​

អ្នក​យក​ព័ត៌មាន​យើង​ មិនអាចសុំ​ការ​បំ​ភ្លឺ​ពីលោក វ៉ា ឈូដា ​អ្នកគ្រប់គ្រងក្រុមហ៊ុន​ ស៊ូជីញ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ទំនាក់ទំនង។ 

គួររំឭកថា អាជ្ញា​ធរ​ខេត្ត​សៀម​រាប​មាន​គម្រោង​ជម្លៀស​ពល​រដ្ឋ​ចំនួន​៨០០​គ្រួសារ​ចេញ​ពី​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ ឃុំកំពង់​ភ្លុក ដោយឲ្យពួក​គាត់​ទៅ​តាំង​ទី​លំនៅ​ថ្មីនៅស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ប្រ​មាណ​១០០​គីឡូម៉ែត្រ ពី​តំ​បន់​ពួក​គាត់​ធ្លាប់​រស់​នៅ ដើម្បី​យក​ទី​តាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូ​ជី​ញ​នេះ​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

ពាក្យ​ចចាម​អារាមមិន​ទាន់ជាផ្លូវ​ការ​មួយបាន​និយាយតៗគ្នាថា អាជ្ញាធរខេត្ត​មាន​បំ​ណង​ដេញ​ប្រ​ជារាស្រ្ត​ពី​ឃុំ​កំ​ពង់​ភ្លុគអោយ​ទៅរស់​នៅ​ស្រុក​ស្វាយលើ ហើយ​រំលែក​ប្រ​ជាជន​យួន​នៅ​ឃុំ​ចុង​ឃ្នាស ៧០​គ្រួសារអោយ​ទៅ​នៅ​ឃុំ​កំ​ពង់​ភ្លុគ​ជំ​នួសវិញ។

ឥឡូវ​បន្ទាប់​ពី​ពល​រដ្ឋ​ទូទៅ​ ពិសេស​អ្នក​ប្រ​កប​របរ​ជាមួយ​ភ្ញៀវ​ទេសចរណ៍ បាន​លឺ​ដំ​ណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុនសែន បាន​ចេញបញ្ជាអោយ​ក្រុម​ហ៊ុន​ស៊ូជីញ និង​ក្រុម​ហ៊ុន​ស៊ី​ផេក​ ដក​ខ្លួន​ចេញ​មិន​អនុញ្ញាតិ​អោយ​ដាក់​បញ្ជរ​លក់​សំ​បុត្រ​នៅ​តំ​បន់​ណា​ក្រៅ​ពី​ចុង​ឃ្នាសនោះ ក្រុម​ពល​រដ្ឋ​បាន​សាទរ សប្យាយ​ចិត្ត​ឥត​ឧប្បមា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះការ​គិត​គូបាន​ត្រឹម​ត្រូវ​របស់​សម្តេច ចំ​ពោះ​មុខ​រប​រតូច​តាច​របស់​រាស្រ្ត​ខ្មែរ សំ​រាប់​ចិញ្ចឹម​ក្រពេះ។

ពល​រដ្ឋ​មួយ​ចំ​នួន​លើក​ឡើង​ថា បើ​សម្តេច​ដក​ក្រុម​ហ៊ុន​ស៊ូជីញ​ ចេញ​ពី​តំ​បន់​ទេសចរណ៍​ចុង​ឃ្នាសមួយ​ទៀត​កាន់តែល្អ ព្រោះ​ក្រុម​ហ៊ុន​អស់​នេះទទួល​បាន​ចំ​ណូល​ច្រើន​ តែ​បង់​ពន្ធ​ជូន​រដ្ឋ​តិច​តួច​បំ​ផុត ដូច​ពាក្យស្លោក​បាន​ពោលថា ( ទុក​ក៏មិន​ចំណេញ​ ដក​ចេញ​ក៏មិន​ខាត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1479ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1753ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10185ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1628ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2275ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2053ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1624ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1589ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1536ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2071ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2858នាក់
ម្សិលមិញ    19243នាក់
សប្ដាហ៍នេះ    57155នាក់
ខែនេះ    98191នាក់
ឆ្នាំនេះ   2556094នាក់
សរុប   51916020នាក់
ថ្ងៃទី 11 ខែ 05 ឆ្នាំ 2024 ម៉ោង 09:58