ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:40 នាទី ចំនួនអានៈ 1937

ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោះ​​​សាលិខិត​ ​របស់​លោក ហោណាំហុង ដែល​ផ្ញើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​អង្គារថា មូលហេតុដែលឲ្យនាំជនជាតិវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅខេត្តត្បូងឃ្មុំ គឺមកពីប្រជាពលរដ្ឋខ្មែរទាំងនោះបានដាំដំណាំលើទឹកដីវៀតណាមទៅ​វិញ ។

លិខិតរបស់ស ហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានសរសេរថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យល់ឃើញថា លោក ហោ ណាំហុង ប្រមុខការទូតរបស់កម្ពុជា បានធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៥២ ដែលចែងថា រដ្ឋាភិបាលកម្ពុជាត្រូវរក្សាការពារឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរដ្ឋាភិបាលត្រូវរក្សាការពារនីត្យានុកោលភាព និងយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ” ។

កន្លង​ទៅ​ថ្មីៗនេះ​គេ​សង្កេត​ឃើញថា តំណាងរាស្ត្រមក​ពី​បក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ​ដោយ​រក​ឃើញថា ដំណាំ១០ហិកតា របស់កសិករខ្មែរចំនួន​៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយជន​ជាតិ​ យួន​ (វៀតណាម) ។ តំណាងរាស្ត្រទាំងនោះបានចាត់ទុកករណីនេះថា កងកម្លាំងសមត្ថកិច្ចយួន បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាង​ធ្ងន់ធ្ងរ និងអធិបតេយ្យរបស់កម្ពុជា  ប៉ុន្តែលោក ហោ ណាំហុង បែ​ជា​អះអាងទាំង​ទទឹងទិស​ថា ដីនោះជារបស់វៀតណាមទៅវិញ។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ក្រសួង​ការ​បរទេស​កម្ពុជាបាន ​បញ្ជាក់​ជាសា​ជា​ថ្មី​ថា ​ដីទំហំ​១០ហិកតា​ដែល​គណបក្ស​សង្រ្គោះជាតិ​បាន​អះ​អាង​​ថា ​ជាដី​របស់​កម្ពុជា​នោះ​ គឺ​ជាដី​​របស់​វៀតណាម​ដែល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ឯក​ភាព​គ្នា​ឲ្យ​ប្រជា​​​ពលរដ្ឋខ្មែរ​​ដាំដំ​ណាំ  នេះ​បើ​យោង​តាម​ការ​បំភ្លឺរបស់លោក កុយ​ គួង អ្នកនាំពាក្យក្រសួងការបរទេស បន្ថែម​ទៅ​លើ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ លោក ​ហោ ណាំហុង ​ដែលបាន​​​ផ្ញើ​ទៅ ​​លោក ហេង សំរិន ​ប្រធាន​រដ្ឋ​សភា ​។

គូររំលឹកផង​ដែរថា កាលពីថ្ងៃ​ទី​១៩​ខែ​មេសា ឆ្នាំ​២០១៥កន្លងទៅថ្មីៗនេះ កម្លាំង​សមត្ថកិច្ច​វៀតណាមបាននាំ​ពលរដ្ឋ​ខ្លួន​ចុះធ្វើ​សកម្ម​ភាព​បាញ់​ថ្នាំពុល​​បំផ្លាញផល​ដំណាំរបស់កប្រ​ជា​ក​សិករខ្មែរ នៅ​ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំអស់​ចំនួន១០​ហិកតា។

ករណីសារលិខិត​របស់​លោក ហោណាំហុង និង​ការ​បក​ស្រាយ​បំភ្លឺ​របស់​លោក កុយ គួង ដែល​បាន​សរសេរ​ទៅកាន់​ប្រ​ធាន​​រដ្ឋ​សភានេះ យើង​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ទឹក​ដី មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​សូម​ធ្វើ​ការ​សំនូម​ពរ​យ៉ាង​ទទួច​ទៅ​ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មេត្តា​ដក​លោក​ហោណាំហុង​ចេញ​ពី​តំ​ណែង​ជា​បន្ទាន់​ ជៀស​វាង​ធ្វើ​អោយ​រាស្រ្ត​ខ្មែរ​ និង​ប្រ​ទេស​លើ​សកល​លោកគេ​សើច​ចំ​អក​ថា រដ្ឋា​ភិបាល​កម្ពុជា​ យក​មនុស្ស​ដែល​គ្មាន​ឧត្តមគតិ​ស្នេហាជាតិ មក​ប្រើ​បែប​នេះទើប​ធ្វើ​អោយ​ប្រ​ទេសជាតិចេះតែហិន​ហោច បាត់​បង់​ទឹក​ដី និង​ធ្វើ​អោយ​ប្រទេស​ជិត​ខាង​កាន់តែបាន​ចិត្តពី​មួយថ្ងៃទៅ​មួយថ្ងៃក្នុង​ការ​ឈ្លានពានចង់​លេប​ត្រ​បាក់​យក​ទឹក​ដី​ខ្មែរដ៏កម្សត់​មួយនេះ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1479ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1513ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1370ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1690ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1504ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1672ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1629ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1519ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1408ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1434ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8156នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    25194នាក់
ខែនេះ    132272នាក់
ឆ្នាំនេះ   2590175នាក់
សរុប   51950101នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 23:55