បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ្ញាត្រូវជាប់ខ្នោ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1617

បុរស់​ម្នាក់​ជិះ​រថ​យន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​គ្មាន​ស្លាក់​លេខ​ មានកាំ​ភ្លើង​ជ័រ​ម៉ាក​ឡុក១​ដើម និង​ឯក​សណ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេសមានមាន​ឈ្មោះ​ ហ៊ុន​រដ្ឋា អត្ដ​លេខ ០៤៦៩១៦ និង​មាន​​ឋានៈជា​វីរ​សេ​នី​ទោ​ ​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ បាន​បើ​ក​រថ​យន្ត​កៀរថយន្ត​ព្រះ​រាជ​អាជ្ញារួច​សំឡុត​គុំ​រាម​ព្រះ​រាជ​អាជ្ញា​យ៉ា​ង​ចាស់​ដៃរហូត​ដល់​ព្រះ​រាជ​អាជ្ញា​ទ្រាំ​មិន​បាន​ក៏​អោយ​អធិការ​ស្រុក​សូទ្រ​និគម​ឃាត់​ខ្លួនបញ្ជូន​ទៅ​​កង​រាជ​អា​វុធ​ខេត្ត។​

លោក​ទី​សុ​វិន​ថាល់​ ព្រះ​រាជ​អា​ជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹ​ង​ថា នៅ​ម៉ោង​ប្រ​ហែល​ជា​ង​៩​យប់​នាថ្ងៃ​ទី​២៣​ខែ​វិច្ឆឆ្នាំ​២០១២ មុនពេល​កើតហេតុ គឺ​លោក​បាន​ទទួល​សេច​ក្ដីរាយការណ៍​តាម​ទូរ​ស័ព្ទ​ពី​អ្នកកាសែត​មួយរូប ឈ្មោះ ផ្លុងរ៉េត ថា​​មាន​រថយន្ដ​ទំនើបៗ ៣ ទៅ ៤​គ្រឿង កំ​ពុង​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ចុះ​ពី​ចំ​ការ​កៅ​ស៊ូ​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ ឆ្លងកាត់​ទីរួមស្រុក​សូទ្រនិគម ទើប​លោក​ឱ្យ​ក្រឡាបញ្ជី​ឈ្មោះ ថេងចន្ទី (ហៅម៉ៅ) យក​​រថ​យន្ដ​​ជូន​​លោក​ ព្រមជា​មួយ​​​​​​លោក​​វី​រសេនីយ៍ឯក អ៊ុំ អមរា ស្នង​ការ​រង​ទទូល​បន្ទុក​បង្រ្កាប​បទ​ល្មើស​ និង​នគរបាល​ខ្លាហោះ​ឈ្មោះ ម៉ុក រ៉ា ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ដតំ​រ៉ង់​ទៅ​ទិស​ខាង​កើតក្នុង​គោល​បំ​ណង​តាម​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ។ លោក​ទី​សុវិន​ថាល់​បន្តថា លុះ​​​ដល់​ឃុំ​ដំដែក​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​បាឡែន​គ្មាន​ស្លាក​លេខ​១គ្រឿង​ ​បើក​ហ្វា​ប្រើ​ឡា​ហ្សែ​ពីក្រោយ ហើយ​រថយន្ដ​នោះ​ក៏​បើក​វ៉ា​រថយន្ដ​ព្រះរាជអាជ្ញា​ពី​មុខ​ពី​ក្រោយ​របៀ​ប​ដូច​ជា​បញ្ឆោត​ចុះ​ឡើង​។ លោក​ទី​សុវិន​ថាល់​បន្តទៀត​ថា មិន​យូ​ប៉ុន្មាន​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ធុន​ត្រាខាង​លើ​​បើក​មក​​​កៀ​រថ​យន្ត​លោក​តែ​ដោយ​ក្រ​ឡា​បញ្ជី​លោក​គេច​ទៅ​កៀន​ថ្នល់​រហូត​ដល់​​ធ្លាក់​កង់​ម្ខាង​ហើយ​ឈប់​ភ្លាម ស្រាប់​តែ​បុរសជាប់​ខ្នោះ​ខាង​លើ​ចុះ​ពី​រថ​យន្ត​មក​ឡូឡា​គំ​រាម​គំ​ហែង​ក្រុម​លោក​ដោយនិយាយ​មិន​ស្តាប់​គ្នាទាល់​តែ​សោះទើប​​លោក អោយ​អធិការ​ស្រុក​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អោយ​​កង​រាជ​អា​វុធ​ហត្ថ​ខេត្តតែ​ម្តង។​លោក ទី​សុវិនថាល់ បាន​បន្ដថា ករណី​កៀរ​ឡាន​លោក លោក​សុំ​មិន​ប្ដឹង​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ឡើយ ប៉ុន្ដែ​ករណី​អាវ​កង​រាជអាវុធហត្ថ លោក​ស្នើឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចហើយ​ ឯ​រឿង​មនុស្ស​ឃាត​ខ្លួន​ខាង​លើ​អាច​បញ្ចប់ ហើយ​អាច​នឹង​បញ្ជា​ឱ្យ​ដោះលែង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ប៉ុន្ដែ​សំណុំរឿង​អាវ​អាវុធហត្ថ​មិនទាន់​ចប់​ទេ​។

​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ឈ្មោះ​ពិត​នៃ​ម្ចាស់​ឡាន​Tuntra ខាងលើ​គឺឈ្មោះ​ ហ៊ុន​រដ្ឋា​ មាន​អត្ដ​លេខ ០៤៦៩១៦ ដែល​ជា​ម្ចាស់​អាវ​ និង​ជា​ម្ចាស់​​ស្រោម​កាំ​ភ្លើង​ខ្លី ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្អូន​មន្ដ្រី​អាវុធហត្ថ​មួយរូប​នៅ​ផ្ទៃ​ប្រទេស និង​ជា​ក្មួយ​លោកស្នងការ​រង​នគ​រ​បាល​​ខេត្ដ​សៀមរាប​មួយរូប​ផង​ដែរ។​ ចំ​ណែក​​​អ្នក​បើ​ក​បរ​ដែល​គេ​ឃាត់​ខ្លួន​ឈ្មោះ លីរ័ត្ន​ធា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ​លក់​ថ្នាំ​ពេទ្យ​ និង​លក់​-​ជួសជុល​ទូរស័ព្ទដៃ នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប ដែល​បាន​ខ្ចី​រថ​យន្ត​ខាង​លើ​មក​បើក​បរ​។

​ខាង​ភាគី​​រថយន្ដ Tuntra ខាងលើ​បាននិ​យាយ​ចោត​ថា រថយន្ដ​លោក​ព្រះរាជអាជ្ញា បាន​បើក​ដេញ​រថយន្ដ​បា​ឡេន​​នោះ ហើយ​តៃ​កុង​រថ​យន្ត​​ក៏​ទូរស័ព្ទ​មក​បងរប​គេ​ ហើយ​បង​គេ​ក៏​​បើករថយន្ដ​Tuntra មក​កាក់​ឡាន​ដែល​ដេញតាម​នោះ​ឱ្យ​ឈប់ ប៉ុន្ដែ​ចុងក្រោយ​ទើប​ដឹងថា រថយន្ដ​នោះ​ជា​របស់​ព្រះរាជអាជ្ញា​។

លោក​ ផ្លុង​រ៉េត ចាង​ហ្វាង​កាសែត​កម្ពុជា​សុវ​ណ្ណ​ភូមិ ​បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២៤​ដដែល​នេះ​ថា វា​ពិ​ត​ជា​មាន​រឿង​ដូច​ខាង​លើ​មែន។ លោ​បន្តថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ម៉ោង​ប្រ​ហែល​៦​លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​បណ្តាញ​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ចុះ​មក​ពី​ស្រុក​ស្វាយ​លើ ទើប​លោក​បើ​ក​រថ​យន្ត​ម៉ាក​កាលី​ហ្វ​ញ៉ា​មាន​គ្នា​៤​នាក់​ទៅ​តាម​ដាន​មើល។ លុះ​ដល់​ចំ​ណុច​កុង​ត្រូល​ទី​១​ផ្លូង​ក្នុង​ស្រុក​ស្វាយ​លើ​ក៏​ប្រ​ទះ​ឃើញ​រថ​យន្ត​កាម​រីហើម​សេរី​ឆ្នាំ​៩៣ពណ៍​ទឹក​ប្រាក់​១​គ្រឿង​ និង​រថ​យន្ត​​បាឡែន​ពណ៍​ស្ក​អត់​ស្លាក​លេខ១គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ។ លោក​បាន​បើក​រថ​យន្ត​តាម​ពី​ក្រោយ​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ពណ៍​ស្ក​អត់​ស្លាក​លេខ​មក​បើ​ក​រេ​ពេញ​​ផ្លូវ​បាំង​មិន​អោយ​រថ​យន្ត​លោក​បន្ត​ដំ​ណើរ​ទៅ​មុខ​បាន​ ទើប​លោក​រាយ​ការណ៍​ជូន​លោក​ព្រះ​រាជ​អា​ជ្ញាអោយ​ជួយ​អន្ត​រាគម​​ភ្លាម​ តែ​ដោយ​សា​រថ​យន្ត​កាង​ឈើ​រេ​មិន​អោយ​រថ​យន្ត​លោក​ទៅ​មុខ​ទើប​បណ្តាល​អោយ​រថ​យន្ត​ដឹក​ឈើ​គេច​បាត់​ទៅ​។ លោក​រ៉េត​បន្ត​ថា ប្រ​ហែល​២០​នាទី​ក្រោយពី​រថ​យន្ត​ទាំង​២​ខាង​លើ​រត​បាត់​ ស្រាប់​តែ​មាន​​រថ​យន្ត​ម៉ាក ណាវើរ៉ា​ ពណ៍​ត្រអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​ដាក់​ឈើ​ក្រ​ញូង​ពេញ​ស្មើ​ដំ​បូល​គ្រប​កៅ​ស៊ូ​បា​តង់​ពណ៍​ខៀង​ចុះ​ពី​ចំ​ណុច​ចំ​ការ​កៅ​ស៊ូ​ស្រុក​ស្វាយ​លើ​ដូច​បណ្តាញ​រាយ​ការណ៍​មែន។​ លោក​រ៉េត​បន្ត​ទៀត​ថា លោក​បាន​ដេញ​រថ​យន្ត​២គ្រឿង​ក្រោយ​ទៀតនេះ​ពី​ចំ​ណុច​ផ្សា​ដំ​ដែក ​ហើយ​​​ភា្លម​នោះ​ក៏​មាន​រថ​យន្ត​ម៉ាកឆ្លាម​ពណ៍​សំ​បក​ឪឡឹក​អត់​ស្លាក​លេខ​ និង​រថ​យន្ត​ម៉ាក​ហៃ​លេន​ដឺ​ពណ៍​ខ្មៅ​មក​បាំង​រថ​យន្ត​លោក​ទៀត​តាំង​ពី​ចំ​ណុច​ផ្សា​ដំ​ដែលក​រហូត​ដល់​ផ្សា​កំ​ពុង​ក្តី។ លោក​រ៉េត​បន្ត​ទៀត​ថា ”លោក​ព្រះ​រាជ​អា​ជ្ញា​ប្រាប់​លោក​ថា អោយ​តាម​ពី​ក្រោយ​កុំ​អោយ​បាត់​ឡាន លោកអោយ​សមត្ថ​កិច្ច​គេ​ដាក់​កំ​លាំង​ចាំ​ស្ទាក់​ខាង​មុខ​ហើយ“ តែ​ទៅ​ដល់​ឃុំ​កំពុង​ក្តី​ស្រុក​​សូទ្រ​និគម​គ្មាន​ឃើញ​សមត្ថ​កិច្ច​ណា​ម្នាក់​សោះ ហើយ​រថ​យន្ត​ក្រញូង​ក៏​ទៅ​បាត់​ទៀត។ លោក​រ៉េត​បន្ថែម​ថា បើ​កុំ​តែ​លោក​ព្រះ​រាជ​អា​ជ្ញា​រវល់​មាន​បញ្ហាជា​មួយ​ក្រុម​រថ​យន្ត​ធុន​ត្រា​ខាង​លើ ម្លេះ​អាច​ចាប់​ឈើ​ក្រញូង​បាន​ខ្លះ។

លោក​រ៉េត​និង​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​បន្ថែម​ថា នេះ​វា​មិន​មែន​ជា​លើក​ទី​១​ដែល​ក្រុម​មន្រ្តី​ប៉េ​អឹម​នៅ​តាម​ដង​ផ្លូវ​ព្យា​យាម​រា​រាំង​សមត្ថ​កិច្ច​ ឬ​អ្នក​កាសែត​មិន​អោយ​តាម​ឡាន​ដឹក​ឈើ​ក្រញូង​ ដោយ​យកលេស​សុំ​ឆែក​ឡាន​ ឬយក​លេស​ពី​នេះ​ពី​នោះ​ ក្នុង​គោល​បំណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​រត​គេច​..។

ក្រុម​អ្នក​កាសែត​ ខេត្ត​សៀម​រាប​និយាយ​ទាំង​ការ​អស់សង្ឃឹមថា ពេល​មាន​បទ​ល្មើស​ព្រៃ​ឈើ​ធ្វើ​ដំ​ណើរ​គឺ​ពួក​គេ​មិន​អាច​ទំនាក់​ទំ​នង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​បិទ​អស់​ ឬ ខល​ចូល​ហើយ​មិនលើក តែ​បើលើកបែ​ជា​ឆ្លើយ​​ថា នៅ​ឆ្ងាយ​ ជាប់​ប្រ​ជុំ ជាប់​មាន​កម្ម​វិជីនេះនោះ មាន​លេស​តែ​រហូត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1508ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1575ដង សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ   អាន1460ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1417ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1776ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1424ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2121ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3045ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3225ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1663ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1885នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28507នាក់
ខែនេះ    397916នាក់
ឆ្នាំនេះ   2408455នាក់
សរុប   51768381នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 07:34