ព័ត៌មានក្ដៅ

    លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្បនិមិត្ត

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2018 វេលាម៉ោង 02:47 នាទី ចំនួនអានៈ 1021

    កាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅ​ស្រុក​​បន្ទាយ​ស្រី​កាល​ពី​ថ្ងៃ​ទី​០១ ខែ​គុម្ភៈ ថ្មីៗនេះ សុទ្ធសឹង​ជា​ប្រជា​បល​រដ្ឋ​សប្ប​និមិត្ត ដែល​មាន​លុយ​មាន​ឡាន​ទំនើប មាន​ក្បាល​ពោះ​ធំៗ​ សាច់​សទ្រ​លុក​ទ្រលន់ មិន​មែនជា​​ប្រជារាស្ត្រ​ធម្មតានោះទេ ដូច្នេះលោកទំទាវ​ស្នើសុំ​អោយ​ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបពិនិត្យ​សាច់​រឿង​នេះសា​ឡើង​វិញ និងស្មើ​សុំ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ ជួយ​ផ្តល់​យុត្តិ​ធម៌ជូន​គាត់​ផង។

    ដី​កសិឧស្សាហកម្មជាង​៤០០ហិកតាស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំខ្នាសណ្តាយ និង​ភូមិរំចេក​ ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹម​ត្រូវ និង​មាន​លិខិត​ស្នាម​ទិញ​លក់​រាប់​រយ​សន្លឹក ដែល​បាន​ប្រថាប់​ត្រាដោយ​មេភូមិ មេឃុំ អភិបាល​ស្រុក សូរិយោដី ហើយ​ក៏ធ្លាប់​ឡើង​តុលាការ​តាំង​ពី​សា​លា​​ដំបូង​ខេត្តសៀមរាប រហូត​ដល់​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលនៅ​ក្រុង​ភ្នំពេញ​​ ដែល​ជាកម្ម​សិទ្ធ​របស់លោក​ជំទាវ ​លី អ៊ុំ​អេង និង​សាច់​ញាតិ ត្រូវ​បាន​នុស្ស​មួយ​ក្រុម​តែង​តែ​ស្រក់​ទឹក​មាត់​ចង់​ដណ្តើម​យក​ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន​ដោយ​បាទដៃទទេគ្មាន​ឯក​សារ​ច្បាស់​លាស់ ឬហៅ​ថាធ្វើ​នំអត់​ម្សៅ នេះ​បើ​យោង​តាម​សម្តី​របស់​លោកជំទាវ​ដែល​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៤​​ខែ​គុម្ភៈ ឆ្នាំ២០១៨​ម្សិល​មិញនេះ។

    លោក​ជំទាវ​បាន​រៀប​រាប់​ទាំង​អស់​សំណើច​ថា ដី​នេះគាត់​ទិញ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ហៃវ៉េ (ផ្លូវ​លេខ​​៦៧) កើត​ឡើង​ម្លេះ ហើយ​តំលៃ​ដែល​លោក​ជំទាវ​ទិញ​កាល​នោះ​ត្រឹម​តែ​១ហិក​តា​៣​​ទៅ​៤រយ​ដុល្លារ​តែប៉ុណ្ណោះ ដល់​ឥឡូវ​មាន​ផ្លូវ​មាន​សង្ឃឹម ដី​មានហាងឆេង ១ហិក​តា​២​ទៅ​៣​ម៉ឺន​ដុល្លារអា​មេរីកកាំង ​ម្នាក់​ៗនាំគ្នា​ស្រក់​ទឹក​មាត់តក់ៗចង់​បាន​ តែ​បែរ​ជាចង់​បាន​បែបរំលោភបំពាន​ ប្រើក្បាចគុនកុងហ្វូ​ទៅ​វិញ មិន​មែន​ចង់​បាន​បែបទិញ​ដូរ​តាម​តំលៃ​ទីផ្សារនោះទេ។

    លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ប្រាប់​អ្នក​កាសែតថា ដី​ដែល​គាត់​ទិញ​នេះ​មាន​អាយុ​កាល​ជាង​១៤​ឆ្នាំហើយ មានការ​ដោះដូរ​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្តសៀមរាប អស់​បី​តំណរ​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​កាល​ពី​សម័យ​ឯកឧត្តម ស៊ូ ភិរិន្ទ នៅ​ជាអភិបាល​ខេត្តសៀមរាប ធ្លាប់​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ប្តឹងតវ៉ា​ថា មិន​បាន​លក់​ដី​អោយ​ទៅលោក​ជំទាវ​ទេ បន្ទាប់​មក​ដើម្បី​បញ្ចប់​រឿង​ឯកឧត្តម​ ស៊ូភិរិន្ទ បាន​បង្គាប់​អោយ​លោក​ជំទាវ​បង់​លុយ​អោយ​ប្រជាពល​រដ្ឋពី​វគ្គដែល​មក​ប្តឹង​តវ៉ានោះ​ ​អស់​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរីក ហើយ​តុលាការ​កំពូល​ក៏បាន​សម្រេច​អោយ​លោក​ជំទាវ​ឈ្នះ​ក្តី​ជាមួយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​​ដែល​ចោទ​លោក​ជំទាវ​ និង​សាច់​ញាតិ​​ថា​ទៅ​កាប់​រាន​ដី​ព្រៃមួយ​ចំនួន​ក្នុង​ចំនួន​ដី​ជាង​៤រយ​ហិក​តានេះ។

    លុះ​ដល់​សម័យ​ឯកឧត្តម ឃឹង ប៊ុន​សុង ឡើង​ធ្វើ​ជាចៅ​ហ្វាង​ខេត្ត​សៀមរាប ស្រាប់​តែមាន​ប្រជា​ពល​រដ្ឋ​ចេញ​មុខ​មក​ប្តឹងតវ៉ា​សាថ្មី​​ទៀត​ថា លោក​ជំទាវ​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គេ​ដោយ​មិន​បាន​ទិញ​ដូរពី​ពួក​គេ​​ទៅ​វិញ។

    សូមរំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី១ថ្មីនេះ មេឃុំរំចេក​ អភិបាល​រងស្រុកបន្ទាយ​ស្រី សូរិយោដី និង​សមត្ថកិច្ច​មួយចំនួន​បាន​ដឹក​នាំ​តំណាង​ប្រជាពលរដ្ឋ៤៧​គ្រួសារ​ទៅ​វាស់​យក​ដី​របស់​លោក​ជំទាវ​លី​អ៊ុំ​អេង​អស់​ជាង​១រយ​ហិកតា ហើយ​កាល​ពីរសៀល​​ថ្ងៃទី២ លោក​អភិបាល​រង​ស្រុក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទថា ”កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាលដី ​មាន​២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​“។

    លោក​ជំទាវ​ លី-អ៊ុំអេង នៅ​តែអះអាង​យ៉ាង​ដាច់​អហង្កាថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់​​ហើយ ហើយ​ក៏បាន​បង់​លុយ​លើស​ចំនួនទៀតផង អ្នក​ខ្លះមួយគ្រួសារ​មាន​គ្នា​ប្រាំនាក់​មក​ប្តឹង​ទាលុយ​ប្រាំដងក៏មានដែរ តែ​ដោយ​សារ​តែ​គាត់​ខ្ជិល​មាន​រឿង​ជាមួយរាស្ត្រ ក៏ចេះ​តែ​អោយ​ អោយ​ផុត​ៗទៅ ដល់​ពេល​ឥឡូវ​មាន​អ្នក​ញ៉ាម​ធ្លាប់​ធ្វើ​បាន​ ធ្លាប់​ឃើញ​គេ​បាន បែបមក​ចង់​បាន​ដែរ តែ​លោក​​ជំទាវ​ថា លើក​នេះ​មិន​បាន​ទេ មិន​ដូច​លើក​មុន​ឡើយ។

    លោកជំទាវ លី-អ៊ុំអេង លួចខ្សឹប​បន្ថែមថា គាត់កំពុង​តែគៀងគរ​បរទេសអោយ​មក​​​ចាប់​ដៃ​គូ​វិ​និ​យោគ​ជា​មួយគាត់ដើម្បី​យក​ដី​ដែល​គាត់​មានខាង​លើ​នេះធ្វើ​ជាសួនកម្សាន្តសំរាប់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

    លោកជំទាវ លី អ៊ុំអេង បង្ហើបជាចុងក្រោយថា ដីជាង៤រយហិកតានេះ របស់គាត់តែជាង​២​រយ​ហិក​តា​ទេ ឯជាង​១រយហិកតាទៀតជារបស់សាច់ញាតិ និងលោកឧកញ្ញាម្នាក់ទៀត ហើយ​លុយ​ដែល​​គាត់យក​មក​វិនិយោគដាំដំណាំកសិឧស្សាហកម្មនេះ គឺលុយខ្ចីធនាគារជាច្រើនផងដែរ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន1298ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន598ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន896ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2844ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន5459ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន1803ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន9565ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន674ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1264ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន606ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2711នាក់
    ម្សិលមិញ    4497នាក់
    សប្ដាហ៍នេះ    2711នាក់
    ខែនេះ    137142នាក់
    ឆ្នាំនេះ   1148930នាក់
    សរុប   29254181នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2018 ម៉ោង 10:08