លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 1921

លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណត់​ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រុម​មន្ត្រីជំ​នាញ និង​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​សៀមរាប។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា រយៈពេល​ប្រហែល​បី​ខែ​ចុង​ក្រោយ​នេះ​លោក ដោ ប៉ូ បាន​ប្រើ​រថ​យន្ត​ម៉ាក​យីឌុប​ ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​យក​មក​ចែក​ចាយ​ក្នុង​ក្រុង​សៀមរាប និង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​នានា​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម។ ប្រ​ភព​បាន​បន្តថា លោក ដោ ប៉ូ ដឹក​ឈើ​លើ​ស​ច្បាប់​កំ​ណត់​ ដោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​កំ​ណត់​អោយ​ដឹក​ត្រឹម​តែ​ម្ភៃ ទៅម្ភៃ​មួយ​ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​លោក​ ដោប៉ូ​បាន​ដឹក​រហូត​ដល់​៥០ ឬ៦០ ម៉ែត្រ​គូប​ ដើម្បី​កេ​ង​ចំ​ណេញយក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ បំ​បាត់​ថវិការ​ចំណូល​ និង​បំ​ផ្លាញ​ផ្លូវ​ថ្នល់របស់​រដ្ឋ​។

ជាក់​ស្តែង​កាល​ពី​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ លោក​ដោប៉ូ​បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​យី​ឌុប​យក​មក​លក់​អោយ​ដេប៉ូ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​សង្កាត់​ជ្រាវ។ ខ​ណៈ​នោះ​ លោក​ឆៃ ​អ្នក​រត​ការ​អោយ​លោក​ដោប៉ូ​បាន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​ខ្លាហោះ​ដោយ​ខាង​ខ្លា​ហោះ​កាក់​ឡាន​សាក​សួមិន​ព្រម​ឈប់ រហូត​ដល់​លោក អ៊ំ​ អមរ៉ា ស្នង​ការ​រង​ទទួល​ន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្តសៀមរាប ​ហៅ​អ្នក​ទាំង​សង​ខាង​ទៅ​អោយ​ប៉ូលីស​ប៉ុស្តិ៍​សង្គាត់​សាលា​កំ​រើក​សាកសួរ​ធ្វើ​កំ​ណត់​ហេតុ។ ប្រ​ហែល​មួយ​ម៉ោង​ក្រោយ​មក​លោក​ អ៊ំ អម​រ៉ា បាន​កាន់​ក្រដាស​ច្បាប់​ដឹក​ឈើ (ប៉េសេ) មួយ​សន្លឹក​ទៅ​ដល់​កន្លែង​ដេប៉ូទិញ​​ឈើខាងលើ​​ ហើយ​លោក​បាន​ហៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ អោយ​ទៅ​ពិនិត្យ​ច្បាប់ដឹក​ឈើ​មួយ​យី​ឌុប​ខាងលើ។ ពេល​លោក មេព្រៃ​ឡឹង​សុខា ទៅ​ដល់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល​ជាង​២០នាក់នោះ លោក​ អ៊ំ​ អមរ៉ា បាន​ហុច​ក្រដាស​ច្បាប់​ដឹក​ឈើ​ទៅ​អោយ​លោក ឡឹង​សុខា ហើយ​សួរថា ˝លោក ខា តើ​ច្បាប់​ត្រឹម​ត្រូវ​ទេ?˝ លោក ខាឆ្លើយថា ˝ត្រឹម​ត្រូវ​ហើយ˝ លោកអ៊ំអមរ៉ា សួរបន្ត ˝លោក ខា ត្រឹម​ត្រូវ គ្រាប់​គ្រាន់​ ច្បាស់​លាស់ហើយឬ?˝ លោក​ខាឆ្លើយ​ទៀតថា ˝ត្រឹម​ត្រូវ​ ច្បាស់​លាស់អស់ហើយ˝ បន្ទាប់​មក​លោក អ៊ំអមរ៉ា និយាយថា បើ​ត្រឹម​ត្រូវ​ហើយ​ តោះ​យើង​ទៅ។

អ្នក​ឈរ​មើល​ និង​ឈរ​ស្តាប់​ លោក​អ៊ំអមរ៉ា និង​លោក ឡឹង​សុខា ឆ្លើយ​ឆ្លង​គ្នាបាន​រិះគន់ថា អ្នក​ទាំង​ពីរ​កំ​ពុងតែ​ឆ្លើយ​ឆ្លង​គ្នា​ដូច​អ្នក​ស្រុក​គេ​សែន​អ្នក​តាអញ្ចឹង (​មាន់​ហើយ​ឬ? បាទមាន់ហើយ​ ស្រាហើយ​ឬ បាទស្រាហើយ ហូប​ចុក​ឆ្អែត​ហើយ​ឬ បាទឆ្អែតហើយ)។

នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ម្សិល​មិញ រថ​យន្តយី​ឌុប​ដឹក​ឈើ​ពេញ​របស់​​លោក ដោប៉ូ បាន​ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ យក​មក​លក់​អោយ​ដេប៉ូ​មួយ​ផ្សេង​ទៀតដែលគេ​ស្គាល់​​ថៅ​កែ​ដេប៉ូ​ឈ្មោះ​ ចាន់​ថុន (ហៅ​វ៉ា) នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅគ្រប់​មន្ត្រី​ជំ​នាញ​ក្នុង​ខេត្ត តែ​​គ្មាន​អ្នក​លើក​ទូរស័ព្ទ សូម្បី​តែ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាបក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​។ បន្ទាប់​មក​អ្នក​កាសែត​បាន​ទូរស័ព្ទ​រាយ​ការ​ទៅ​លោក ឯម មុន្នី អធិការ​ដ្ឋាន​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​ខាង​ជើង​បឹង​ទន្លេសាប លោក​បាន​សន្យាថា អោយ​កូន​ចៅ​ដែល​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​បី​នាក់​ទៅ​ត្រួត​ពិនិត្យ​ឈើ​ខាង​លើ​តែ ចាំ​បាត់ៗប្រហែល​ជាង​២ម៉ោង​នោះ​ អ្នក​កាសែត​ទូរស័ព្ទទៅ​ម្តង​ទៀត លោកឯម​មុន្នី​ថា ជាប់​រវល់ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

រថ​យន្ត​ដឹក​ឈើ​ទាំង​ពី​រគ្រឿង​ខាងលើ​មេ​ព្រៃ​បាន​ប្រាប់​ថា មាន​ច្បាប់​(ប៉េសេ)ចំនួន​២១​ម៉ែត្រ​គូប តែ​ជាក់​ស្តែងគឺលោកដោប៉ូ ដឹក​ប្រហែល​ជាង​៥០​ទៅ៦០​ម៉ែត្រ​គូប​ឯណោះ។

អ្នក​រត​ការ​រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ បាន​ដើរ​និយាយតាម​តៀម​កាហ្វេថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ មុន​ចូល​ដល់​ខេត្ត​សៀមរាប បាន​រាយការណ៍ ឬជូន​ដំ​ណឹង​ទៅ​គ្រប់​សមត្ថ​កិច្ច​ក្នុង​ខេត្ត​សៀមរាប​អស់​ហើយ គ្មាន​អ្នក​ណា​គេ​ទៅ​វាស់​វែង ឬចាប់​ចង​អីទេ បើ​ទោះ​ជា​អ្នក​កាសែត​ខំ​ស្រែក​រហូត​បែក​បំ​ពង់​ក​ក៏ដោយ។

សូម​បញ្ជាក់​ថា សូម្បី​ជញ្ជីង​ថ្លឹង​រថ​យន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏បើ​ក​ផ្លូវ​អោយ​រថ​យន្ត​របស់​លោក ដោប៉ូ​ ទៅ​ដោយ​រលួន​ដែរ​បើ​ទោះ​ជា​ដឹង​ថា រថ​យន្ត​នេះ​ដឹក​លើស​ទម្ងន់​ក៏ដោយ។

បើ​ទោះ​ជា​លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ខិត​ខំ​ជួស​ជុល សាង​សង់ផ្លូវ​ថ្នល់​យ៉ាង​ណា​ក៏ដោយ ក៏ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប និង​ចាប់​ផ្តើម​រលាយ​សាជាថ្មី​ទៀត បើ​មេ​ព្រៃ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន ជញ្ជីង​ថ្លឹង​រថ​យន្ត បណ្តោយ​អោយ​ឈ្មួញ​ដុះ​ស្លែ ទាំង​នេះ​ដឹក​ឈើ​លើស​ច្បាប់​កំ​ណត់​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត (ផ្សាយសាឡើងវិញ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2014ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1610ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន3722ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1541ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2431ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1520ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1394ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1548ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1969ដង ព្រែកជីកហ្វូណន ត្រូវតែជីកឱ្យបាន   អាន5747ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3283នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9971នាក់
ខែនេះ    117049នាក់
ឆ្នាំនេះ   2574952នាក់
សរុប   51934878នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 19:18