រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:18 នាទី ចំនួនអានៈ 1367

នៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៤៤នាទីយប់ មាន​ក្បួន​ឡាន​សាំង​​យ៉ុងដឹកឈើប្រហែល​ជិត២០​គ្រឿងចេញពី ច្រកក្រុមហ៊ុនដុណៃ ឆ្លងកាត់ភូមិភ្នំខៀវ ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្រុមឡានទាំងនេះត្រូវ​បាន​គេ​ស្គាល់ថា ជារបស់ មេ​ឈ្មួញ​ដ៏​ល្បី​ឈ្មោះ​បោះសម្លេងម្នាក់ដែល​​​បាន​អួត​អាងថា​ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​សូម្បីតែ​លោកអភិ​​បាលខេត្តក្រចេះក៏ដោយ។

មេឈ្មួញរូបនេះបាន​ស្រែក​ក្តែងៗជាសាធារណថា ” បានជាខ្ញំហ៊ានចរាចរណ៍​រថយន្ត សាំងយ៉ុង​ដឹក​ឈើ​ជាច្រើនគ្រឿង​បែបនេះ ព្រោះ​ខ្ញុំបានបង់លុយទៅឲ្យ សមត្ថកិច្ច និង​ក្រុមស្ថាប័ណជំនាញ ដែលដាក់ទីស្នាក់ការ​តាមដងផ្លូវ ជាតិ លេខ ៧ A រួច អស់ទៅហើយ។ ទី១-ស្នាក់ការប៉េអ៊ិម៧១០ ទី២-ដូចជាមេព្រៃ អូរគ្រៀង ជាដើម។ល។

តាមប្រភព​ពីប្រជាពលរដ្ធ បានខ្សឹបប្រាប់ថា ពេលដែលមេឈ្មួញធ្វើកាដឹកជញ្ជូនឈើ ម្ដងៗ សមត្ថកិច្ចនៅតាមដងផ្លូវ មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ ជាពិសេសនោះគឺសមត្ថកិច្ច កងរាជអាវុធហត្ថតែម្ដង ហើយកន្លងទៅនេះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជារ អោយកម្លាំង របស់លោកចុះមក ទប់ស្កាត់រាល់ បទល្មើសព្រៃឈើក្នុង ខេត្តក្រចេះនេះ ប៉ុន្តែបែរ​ជាអស់​លោកល្មើស​និងបទបញ្ជារបស់ថ្នាក់លើទៅវិញ ដោយ​ហេតុថា​នៅ​ពេលដែលក្រុមរថយន្តសាំងយ៉ុងកំពុងធ្វើចរាចរណ៍ ដឹកឈើ យ៉ាងអធិប្បតេយ្យ ដឹកចេញ យ៉ាងគគ្រឹក​គគ្រេង​បែរជា​មន្ត្រីក្រោមឱវាទរបស់លោកអង្គុយចាំតែរាប់ក្បាលរថយន្តសាំងយ៉ុងយកលុយតែ ទៅ​វិញ។

ប្រភពពីពលរដ្ធបានឲ្យដឹងទៀតថា មិនមែនត្រឹមតែខាង​កងរាជអាវុធហត្ថលើផ្ទីប្រទេស​ប៉ុណ្ណោះទេ ដែលមិន​បង្ក្រាបរថយន្តសាំងយ៉ុងទាំងនេះ សូម្បីតែជំនាញរដ្ធបាលព្រៃឈើដែលមានដូចជាសង្កាត់រដ្ធបាលព្រៃឈើ អូរគ្រៀង ជាពិសេសជាងនេះទៅទៀត​នោះគឺ នាយខណ្ឌ័រដ្ធបាលព្រៃឈើ ក្រុងក្រចេះ តែម្ដង ដែលបណ្ដោយឲ្យកូនចៅរបស់ខ្លួន អង្គុយចាំ យកលុយជាថ្នូរ មិនបង្ក្រាប​បទល្មើស​ព្រៃ​ឈើខុសច្បាប់យ៉ាង​គគ្រឹគគ្រេងនេះ។

សូមឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានមេត្តាចាត់​វិធានការ​ទៅ​លើ​ក្រុម​រថ​យន្ត​សាំង​យ៉ុង​ដែល​ដឹក​ឈើ​ពី​ខេត្ត​ក្រចេះ​យក​ទៅ​លក់​នៅ​ស្រុក​យួន​ខាង​លើ​នេះផង​ទាន បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1363ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1628ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1519ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1524ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1452ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1591ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1551ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1411ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1512ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37885នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141056នាក់
ខែនេះ    524336នាក់
ឆ្នាំនេះ   1906568នាក់
សរុប   51266494នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:02