លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល

ដោយៈ សៀ វិចិត្រ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:51 នាទី ចំនួនអានៈ 1811

លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន ដែល​នាំអោយ​បាត់​បង់​ចំណូល​របស់​រដ្ឋ​ ​​​​​ហើ​យ​​ទង្វើ​របស់​លោក​ ចាប​សុ​ផា​រិទ្ធ​ ​នេះត្រូវ​បាន​គេ​សង្ស័យ​ថា កំពុង​តែ​ផ្គើន​ទៅ​និង​បទបញ្ជារស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

បើ​យោង​តាម​ក្រុម​អ្នក​រក​ស៊ី​ និង​​បង​ប្អូន​​ប្រជា​ពលរដ្ឋ​​បាន​​និយាយ​ថា ​ស្រុក​​ក្រុង​​ចំនួន ​៥ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ នៅតាម​​បណ្តោយ​​ជាយ​​ដែន​​រួម​មាន​ស្រុក​​ថ្ម​ពួក ​ស្រុក​​អូរជ្រៅ ​ស្រុក​​ម៉ាឡៃ ​ស្រុក​​ស្វាយ​ចេក ជា​ពិសេស​​ក្រុង​​ប៉ោយ​​ប៉ែត ​គឺក្រុម​​​ឈ្មួញ​​ទុច្ចរិ​កំពុង​​នាំ​​ចូល​​ម៉ូតូ​គេច​ពន្ធ​ និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដូច​ជា​សាច់មាន់​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគជា​ច្រើន​ទៀត មកពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង តែ​លោក​ចាប​សុផារិទ្ធ​ហាក់​សង្ងំស្ងៀម​រង​ចាំទទួល​លាភសការៈ​ពី​មន្រ្តីក្រោម​ឱ​វាទ​របស់ខ្លួន​ទៅវិញមិន​អើពើ​ទៅ​និង​បទ​បញ្ជារបស់​ថ្នាក់លើ​ទាល់​តែ​សោះ។​

តាមប្រភពខាងលើបានបញ្ជាក់ថា កាលពី​ពេល​ថ្មីៗ​នេះការ​បង្ក​ព្យុះភ្លៀង​យ៉ាង​អនាធិបតេយ្យ​របស់មេ​ប៉ូលិស​សេដ្ឋ​កិច្ច​​ខេត្ត​បន្ទាយមានជ័យលោក​ ចាប សុ​ផា​រិទ្ធិ ទំនង​អាង​ខ្នងបង្អែក​ទើប​មិន​ដែល​ក្រែង​ញញើត​អំពី​ច្បាប់​ទំលាប់​​ ឬថ្នាក់លើ​ឡើយ។

ពលរដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ ​តែងតែ​រំពឹងទុក​ថា លោក អាត់ខែម ជា​ស្នងការ​ខេត្ត​​ ដែល​ទើប​ឡើង​ថ្មី​នេះ នឹង​ធ្វើការកែទម្រង់​លុបបំបាត់​ភាព​អនាធិប​តេ​យ្យ​ នៃការដាក់​ប៉ុស្តិ៍​ជជុះ គាប​ជរ​មិតក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ ឱ្យ​បង់លុយ​ពី​តាម​រយៈ នគរបាល​សេដ្ឋកិច្ច​​ ឱ្យមាន​ប្រសិទ្ធភាព​​​ផង។

មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​ក៏បាន​អោយ​ដឹង​​ថា គោលដៅ​ទី១​ហួស​ស្ពាន​ទឹកថ្លា ប្រមាណ​ជាង ១០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ គេ​ឃើញ​ប៉ូលិស​១​ក្រុម​គ្រប់គ្រង​ដោយ​លោក ទិ​ត្យ ណារិន ធ្វើ​សកម្មភាព​ក៏​មិន​ធម្មតា​ទេ ដែល​ធ្វើឱ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​ដឹកទំនិញ​ស្ទើរ​ស្រែកយំ​រាគ​នោម​គ្រប់ៗ​គ្នា ។ ឯ​គោលដៅ​ទី២ នៅ​ចំណុច​គល់ស្ពាន​សែន​សិន ស្ថិតនៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​ដែរ នៅ​ជិត​ស្នង​ការ​​ខេត្ត​បន្ទាយមានជ័យ​ផង​ ដែល​លោក​ស្នងការ​ក៏​បាន​មើលឃើញ​ក្រុម​នេះ​គ្រប់​ពេល​វេលា។

​ប្រភព​ពី​ក្រុម​ប្រជាពលរដ្ឋ​ដដែល​ក៏បាន​ លើកឡើង​​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់ អាចម៍គោ យកទៅ ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ ចេញ​រថយន្ត​តាម​​ប្រដេញ​ឱ្យ​ចូល​បង់លុយ​ចំនួន ២​ម៉ឺន​រៀល ឬ ៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ អាចម៍គោ មិន​​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​ក៏ដោយ។​

ពលរដ្ឋ​សំនូមពរ​ទៅ​ឯកឧត្តម ​នេតសាវឿនអគ្គស្នងការ​នគរ​បាល​ជាតិ និង​លោក សខេង ឧប្ប​នាយ​ក​​រដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជាមេត្តា​ត្រួត​ពីនិត្យ​លោក​ ចាបសុផារិទ្ធ ​ផង​ កុំ​អោយ​ធ្វើ​អ្វី​អា​ណា​ធិប​តេយ្យបែបនេះ ព្រោះ​វាអាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ និងខូច​​កិត្តិយសដល់​ថ្នាក់ដឹកនាំ។

​យើង​ពុំទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ចាប​សុផារិទ្ធ​ បាន​ទេនៅ​ព្រឹក​ថ្ងៃទី២៥​នេះព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1561ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1737ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1684ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1413ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន1946ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1583ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1487ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2221ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1546ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2002ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6046នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23084នាក់
ខែនេះ    130162នាក់
ឆ្នាំនេះ   2588065នាក់
សរុប   51947991នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:50