ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូលបាទអាងហើយដឹកលក់ពេញមួយចំហៀងប្រទេសកម្ពុជា

ដោយៈ រ៉េត ខេត្តស្ទឹងត្រែង ថ្ងៃទី 22 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 09:56 នាទី ចំនួនអានៈ 1561

ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​បាន​ធ្វើ​ការ​រិះគន់ថា លោកឧញ្ញា គិត-ម៉េង ថៅកែក្រុម​ហ៊ុន​សំអាត​បាតអាទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២បណ្តោយអោយ​មេការ​ឈ្មោះ ជ័យ និង​ឈ្មោះ សេង ទិញ​ឈើ​ពីក្រៅ​បាតអាងដឹក​ចូល​ក្រុមហ៊ុន​ រួច​ដឹក​ចេញ​យក​ទៅ​លក់​ចែក​ចាយ​ស្ទើរ​មួយ​ចំហៀង​ប្រទេស លាក់​បាំង​ភ្នែក​ថ្នាក់​ដឹក​នាំ​នៅ​កម្ពុជាបាន​យ៉ាង​ស្ងាត់​បំផុត។

ក្រុម​ហ៊ុន​សំអាត​បាតអាង​ទំ​នប់​វារីអគ្គីសនី​សេសាន​ក្រោម២ ដែល​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​មក​ថា ជា​របស់​លោក ឧកញ្ញា គិត-ម៉េត ដែល​ជា​អ្នក​មាន​មហាសាលម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ជា​ច្រើន​នៅ​កម្ពុជា​ត្រូវ​បាន​​ក្រុម​ប្រជាសហគមន៍ក្នុង​ឃុំស្រែគរ​​ឲ្យ​ដឹង​​ថា ​មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ដឹកឈើប្រណិត​ខុស​ច្បាប់​ចេញ​ពីតំបន់ក្រៅបាត​អាង ​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាងយក​​ទៅ​​លក់​ចែក​ចាយ​តាម​​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​​​​គ្មាន​សមត្ថកិច្ច​ណាម្នាក់​ហ៊ាន​ក្អកនោះទេ ដែល​នេះ​ជាហេតុ​ធ្វើ​អោយ​ក្រុម​សហគមន៍និង​ពល​រដ្ឋ​មាន​ការ​សង្ស័យ ថា អាច​មាន​ការ​ពុក​រលួយ​ណាមួយ​រវាង​​ម្ចាស់​ក្រុម​ហ៊ុន​និង​សមត្ថកិច្ច​គ្រប់​គ្រង​នៅ​ទី​នោះ។​

ប្រភពពីប្រជាពលរដ្ឋរស់នៅ​ក្នុង ​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងទៀត​​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។

ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ ដោយ​ពល​រដ្ឋ​ចោទ​សួរ​ថា មក​ពី​អំ​ណាច​ និង​ទឹក​ប្រាក់​លោក ឧកញ្ញា គិត-ម៉េង ធំពេកមិន​ហ៊ាន​បង្ក្រាប​ ឬ​មក​ពី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ណាមួយទេដឹង?

សកម្មជន​ព្រៃឈើក្នុង​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់​វារីអគ្គិស​នី​សេ​សានក្រោម២ដែល​ជា​ក្រុម​ហ៊ុន​របស់​លោកឧកញ្ញា​គិត​ម៉េង​នេះ ​ត្រូ​វបាន​បំផ្លាញអស់ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥មក​ម្លេះ ព្រោះក្រុម​​ឈ្មួញ​បាន​ កាប់ ​ដឹកជញ្ជូន ​ធ្វើ​អា​ជីវ​កម្ម ​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែកឯ​​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ននេះ ​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​​សំអាត​បាត​អាង​តែ​ប៉ុណ្ណោះ។

លោក សេង មេការ​ម្នាក់​របស់​លោក​គិត​ម៉េង​ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា ជាអ្នក​ចាំ​សម្រប​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​​​ជា​មួយ​សមត្ថកិច្ច​គ្រប់​ជំនាញ​​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេនៅ​ព្រឹក​ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទចូល​និយាយ​បាន​តែ​បី​បួន​ម៉ាត់​ លោក​ឆ្លើយ​ថា ជាប់​រវល់​មេខលមក​ចាំ​លោក​ខល​មក​វិញ រួច​ក៏បាត់​សូន្យ​ឈឹង​។

កម្ពុជា​សុវណ្ណភូមិ​ក៏​មិន​អាច​សុំ​ការ​​សុំ​ការ​បក​ស្រាយ​ពី​លោកឧកញ្ញា គិត​-ម៉េង បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

សម្តេច​ ហ៊ុនសែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ធ្លាប់​សួរ​មន្ត្រី​ក្រោម​ឱវាតរបស់​ខ្លួន​ពាក់​ព័ន្ទ​ទៅ​និង​បទ​ល្មលស​ព្រៃឈើ​​ថា ˝តើ​ភ្នែក​ទៅ​ណា​អស់ហើយ ព្រោះ​ឈើ​គេ​ដឹក​នឹង​ឡាន ឬមួយ​អាហ្នឹង​ៗ​គេ​ដែរ?˝ តែ​សំនួរ​របស់​សម្តេច​នេះ មាន​ប្រសិទ្ធិភាព​តែ​មួយពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ មិន​បាន​មួយ​ចំអិន​កម្ពឹសផង​ មន្ត្រី​ក្រោម​ឱរបស់​សម្តេច​ នាំ​គ្នាលួច​ស៊ី​ក្រោម​តុដដែល។

មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​គួរ​ចាត់​វិធាន​ការ​លើ​ករណី​ខាងលើ​នេះផង កុំចាំ​តែ​សម្តេច​ស្រែក​ទើប​ក្រោក​ពី​ដេកទាំង​មមីង​មមើង​រត់​ឆ្លេឆ្លា​ដូច​មាន់​រក​ពង​នោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1417ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1642ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1697ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1536ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1484ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1394ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2516ដង ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន1782ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2321ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2101ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4295នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    10983នាក់
ខែនេះ    118061នាក់
ឆ្នាំនេះ   2575964នាក់
សរុប   51935890នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 22:02