អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?

ដោយៈ ខេត្តប៉ៃលិន ថ្ងៃទី 16 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 06:25 នាទី ចំនួនអានៈ 1418

គ្រឿង​ចក្រ​​របស់​​ឧកញ៉ា សេង ឈុនឡេង​ បាន​កំពុង​បន្ត  ធ្វើការ​ឈូស​ឆាយ​ចម្ការដំឡូង របស់ប្រជា​​ពល​រដ្ឋ និងដីព្រៃ  ដទៃទៀត ដើម្បីធ្វើការគ្រប់  គ្រងដោយ​សម្អាងថា បានទិញដី ចំនួន ១០៥ ហិកតា នេះពីលោក  យឹម ឡាំង អភិបាល​ស្រុក​សាលា  ក្រៅ ដែល​ទើបនឹង​លើក​បន្តុបកាលពីពេលថ្មីៗនេះ។

លោកសំកូលីនជាជនរងគ្រោះដោយការរំលោភយក ដីបានឱ្យដឹងកាលពីពេលថ្មីៗ នេះថា លោកនឹងរៀបចំ​ពាក្យ  បណ្តឹងទៅតុលាការខេត្តប៉ៃលិន  ព្រោះដីរបស់លោកមានប័ណ្ណ  កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវតាម ច្បាប់ ដូច្នេះ​លោកត្រូវតែធ្វើ ការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយលោកមិនទាន់ប្រាកដថា  ត្រូវពឹងពាក់មេធាវីអង្គការ អាដ​ហុ​ក ឬក៏លីកាដូនោះទេ ។

គួររំលឹកផងដែរថា បុរស ឈ្មោះ សំ កូលីន ជាម្ចាស់ដីដាំ  ដំឡូងមីបានគ្រប់គ្រងដីទាំង អស់ចំនួន ៩៥ហិកតា ដែល​មានលិខិតបញ្ជាក់ត្រឹមត្រូវដែលមាន ចុះហត្ថលេខាទទួលស្គាល់ដោយ  លោក វ័រ រួម មេឃុំស្ទឹងត្រង់ កាលពីគាត់​នៅ​ជាមេឃុំ និង លោក តាន់ តែម ប្រធានមន្ទីរ  រៀបចំដែនដីនគរូបនីយកម្មនិង សំណងខេត្តប៉ៃលិនតាំងពីឆ្នាំ ២០០៨ ។

ដីនោះលោកបាន  ដាំដំឡូងមីបានចំនួន ៥០ហិកតា  រយៈពេល ២ឆ្នាំហើយ មិនទាន់  ដកទេ ហើយនៅ​រដូវ​ប្រមូល   ផលចុងឆ្នាំនេះ គាត់បម្រុងទៅ  ដកដំឡូងមីតែពេលទៅដល់  ចំការក៏ឃើញមានប្រជាជនជា ច្រើន​នាក់​​មានគោយន្តនិងមាន ត្រាក់ទ័រព្យួរដកដំឡូងមីរបស់ គាត់គាត់ក៏ប្តឹងប៉ូលិសនៅអធិ- ការស្រុកចុះទៅ​ឃាត់បាន​គោ យន្តកន្ត្រៃ ០១ គ្រឿង និងអ្នក  រើសដំឡូងមីជាច្រើននាក់ ហើយនៅពេលនោះលោកបាន សាកសួរពួកគេ​បាន​ប្រាប់ថាគឺឈ្មោះ ពិន វណ្ណ ហៅប្រុស និង  ឈ្មោះ ម៉ៅ សាវី ជាមេការធ្វើ ការឱ្យឧកញ៉ាបានបញ្ជារឱ្យពួក គាត់ទៅ​ដក​ដំឡូងគាត់យក ដោយសេរីដោយអាងថា លោក ឧកញ៉ា សេង ឈុនឡេង និង លោកជំទាវអត់ក្រឹត្យនៅពី​ក្រោយ​ខ្នងឱ្យដកដំឡូងមីយក តាមចិត្តថែមទាំងយកត្រាក់ទ័រ ទៅព្យួរយកអស់ពីចំការដោយ សំអាងថា​ជាបទ​បញ្ជា​របស់ លោកអភិបាលស្រុក យឹមឡាំង  និងកូនប្រសារជាមន្ត្រីប៉ូលីស ។

អ្នកទាំងពីរនាក់ឪពុកនិង កូនប្រសារនេះក៏បានបោះពាក្យ សម្តីថា មិនខ្លាចអ្នកណាទាំង អស់សូម្បីតែឯកឧត្តម អ៊ី ឈាន  ជាអភិបាលនៃគណៈអភិបាល ខេត្តមានឋានជាឧត្តមសេនីយ៍ ផ្កាយមាស ៤ ក៏លោកមិនខ្លាច ដែរ ។

ប្រភពពីប្រជាពលរដ្ឋបាន  ឱ្យដឹងថា លោក យឹម ឡាំង អភិបាលស្រុកសាលាក្រៅអាង អំណាចដើរចង្អុល​លក់ដី​គេ​ឯង  ដោយមិនខ្វល់ថា ដីនោះជា  របស់អ្នកណាឡើយថែមទាំង ឃុបឃិតជាមួយលោក សែម  សុខន មន្ត្រីសុរិយោ​ដី​ស្រុក  សាលាក្រៅលួចធ្វើឯកសារកាន់ កាប់ថ្មីដោយចុះវាស់វែងស្ងាត់ៗ មិនឱ្យម្ចាស់ដីដឹងឡើយ ។

ហេតុការណ៍ដែលធ្វើឱ្យ  ម្ចាស់ដីដឹងថា មានគេវាស់ដី  របស់គាត់លក់នោះ គឺខណៈ  ពេលដែលឃើញគេចុះ​យក​ត្រាក់  ទ័រ ភ្ជួរដី កាលពីដើមខែមីនា  ឆ្នាំ២០១៤ នេះដីចំការរបស់ គាត់ស្ថិតក្នុងភូមិអន្ទងរក្សា ឃុំ ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ ការរំលោភយក ដីរបស់ប្រជាពលរដ្ឋពីសំណាក់ លោកអភិបាលស្រុក យឹម ឡាំង  នេះ​បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់ថា អភិបាលស្រុករូបនេះ  ពិតជាពុំខ្លបខ្លាចអំណាចឯកឧត្តម  អ៊ី ឈាន អភិបាល​ខេត្តប៉ៃលិន  សូម្បីបន្តិចបន្តួចក៏មិនមានដែរ។

លោក សំ កូលីន បាន  បញ្ជាក់ថាទាក់ទងនឹងបញ្ហានេះ លោក សែម សុខន មន្ត្រីសូរិ-  យោដីស្រុកសាលាក្រៅ ដែលទើបនឹងឡើងកាន់តំណែងថ្មី បាននិយាយបដិសេធន៍មិនទទួល ស្គាល់ឯកសារ កាន់កាប់ដីចាស់  ឬប្លង់ចាស់ ព្រមទាំងបញ្ជាឱ្យ  កូនចៅចុះវាស់វែងរាល់ថ្ងៃដោយ  មិនខ្លាចប៉ះពាល់លើដីកម្មសិទ្ធិ អ្នកណាឡើយ ។

ទាំងអភិ​បាល ស្រុកនិងមន្ត្រីសុរិយោដីស្រុក សាលាក្រៅដែលទើបនឹងឡើង កាន់អំណាចថ្មីនេះបានបដិសេធ លិខិតកាន់​កាប់​ដីធ្លីដែលមន្ទីរ សុរិយោដីបានធ្វើកន្លងមក ហើយបានឃុបឃិតគ្នាដើរ ចង្អុលវាស់វែងដីជាកម្មសិទ្ធិ របស់ប្រជា​ពល​រដ្ឋយកទៅលក់ ឱ្យឧកញ៉ា សេង ឈុនឡេង និង ជំទាវអត់ក្រឹត្យ ។

ដោយសារ តែមានតម្រូវការពីឧកញ៉ាសេង  ឈុនឡេង ដែលរស់នៅភូមិអូរ រអិល សង្កាត់ស្ទឹងកាច់ ខេត្ត  ប៉ៃលិននេះហើយទើបធ្វើឱ្យ លោក យឹម ឡាំង អភិ​បាល ស្រុកសាលាក្រៅ និងលោក  សែម សុខន មន្ត្រីសុរិយោដី  ស្រុកសាលាក្រៅរួមទាំងកូន  ប្រសាររបស់លោក យឹម ឡាំង  ជាប៉ូលិសទៀតនោះបានសម គំនិតគ្នារំលោភយកដីប្រជាពល រដ្ឋទាំងបំពានលក់ទៅឱ្យឧកញ៉ា  និង​ជំទាវ​​អត់ក្រឹត្យទាំងពីររូប នោះ  ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2222ដង នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1592ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1411ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1409ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1618ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1561ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1363ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1800ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1349ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1417ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      84នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11321នាក់
ខែនេះ    118399នាក់
ឆ្នាំនេះ   2576302នាក់
សរុប   51936228នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 01:24