អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2225

ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន​បាក់ចំនួន២៦ដើម នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ។

យោង​តាម​ប្រភព​ប្រ​ជាពលរដ្ឋ​នៅសង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​បាន​អោយដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ថ្ងៃ​ភ្លើង​​ដាច់ដំបូង ដាច់តែមួយផ្លេតរហូត​ដល់​ម៉ោង​៦ល្ងាចមាន​ភ្លើង​ប្រើវិញ ដល់​ព្រឹក​ទើប​ដាច់​ម្តងទៀត។ ពលរដ្ឋ​ខ្លះអះអាងថា ភ្លើង​ជូន​កាល​មាន​កន្លះថ្ងៃ បើ​ពេល​យប់វិញជួន​មាន​ពេល​ល្ងាច ជូន​ម៉ោង​១០ ឬម៉ោង​១១យប់ទើប​មាន​ភ្លើង​ប្រើ​រហូត​ដល់​ម៉ោង​៦ព្រឹក​ទើប​ដាច់។ ប្រ​ជាពលរដ្ឋ​នៅក្រុង​សៀមរាប​ខ្លះប្រាប់ថា ខាង​កាប៊ីន​ភ្លើង​គេ​ចែកចាយ​ចល័តវិលជុំ​ម្តង​ម្នាក់ តែ​នៅ​ជាយក្រុង​ ឬកន្លែង​ផ្សេង ពួកគាត់​មិន​បាន​ដឹង​ថា មាន​ភ្លើង​ប្រើ​ឬអត់​នោះទេ។

ងាកមក​ក្រុម​ប្រ​ជាពលរដ្ឋ​នៅ​ជាយ​ក្រុង​វិញដូចជានៅ​ឃុំ​ជ្រាវ​ជាដើម ពួកគាត់​បាន​អះអាង​ថា តាំង​ពី​ថ្ងៃដាច់​ភ្លើង​ដំ​បូង​រហូត​ដល់​រសៀល​ថ្ងៃទី២៥​មេសានេះ ពួកគាត់​មិន​ដែល​បាន​ទទួល​ភ្លើង​អគ្គីសនី​សូម្បី​១វិនាទីនោះទេ តែពួកគាត់​លឺថា នៅក្នុង​ក្រុង​គេ​មាន​ភ្លើង​ប្រើខ្លះៗ មិន​ដឹង​ជា​អ្នក​គ្រប់​គ្រងផ្នែក​អគ្គីសនី​គេ​មាន​គំនិត​បែបណាទេ បែបគេ​គិត​ថា អ្នក​នៅ​ជាយ​ក្រុង​ជាសត្វ​ មិន​មែន​ជា​មនុស្សទេ បាន​ជាគេ​មិន​ចែក​ភ្លើង​អោយ​ប្រើខ្លះ។

លោក ឆៃណា នៅ​សង្កាត់​ជ្រាវ​អះអាងថា គាត់​ជាអ្នក​ប្រកប​របរលាង​ម៉ូតូ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី តែ​ដល់​​ភ្លើង​ដាច់តាំង​ពី​ថ្ងៃទី២២ រហូត​ដល់​រសៀល​ថ្ងៃទី២៥នេះហើយ នៅ​តែមិន​មាន​ភ្លើង​ប្រើ​សូម្បី​តែ​មួយ​វិនាទីបែបនេះ សង្ស័យ​តែគ្រួសារគាត់​ដាច់បាយ ហើយ​គ្មាន​លុយសង​ធនាគាទេខែនេះ ព្រោះសង្ឃឹម​លើ​ការលាង​ម៉ូតូរក​កំរៃ ដល់​ដាច់​ភ្លើង​អត់​បាន​លាង​ដូច្នេះ ខាត​បង់​លុយច្រើន​ណាស់ ម្យ៉ាង​ទៀត​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារគាត់​កាន់តែក្រ វា​ផ្ទុយពី​គោល​នយោ​បាយ​ឈ្នះៗរបស់សម្តេច​ហ៊ុនសែន ទាំង​ស្រុង។

ប្រជាពលរដ្ឋ​ខ្លះត្អូញត្អែថា គ្មានភ្លើង​បូមទឹកដាក់អាង ដាក់បង្គន់ ហើយ​ក៏គ្មានលទ្ធភាពទៅទិញ​ម៉ាស៊ីន​ភ្លើង​ប្រើដែរ សង្ឃឹមតែភ្លើង​រដ្ឋ ឥឡូវ​រលាយបាត់សូន្យមិន​ឃើញ​មក​សោះ។ ពួកគាត់​បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវ​ជុះអាចម៌ដាក់ថង់ យក​ក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។​ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅ​តែដាច់ភ្លើង​ដូច្នេះដដែលៗ គាត់នឹង​ជុះអាចម៌ដាក់ថង់យកទៅដាក់មុខ​អាគ្គីសនីខេត្តសៀមរាបម្តង អោយ​ពួកគេ​ដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។

ពលរដ្ឋ​ខេត្តសៀមរាប​ឆ្ងល់ថា តើ​ការទៅតភ្លើង​អគ្គីនីពីស្រុក​ថៃនេះ វាមកពី​គំនិត​អ្នក​ណា? តើជាគំនិត​របស់​រដ្ឋាភិបាល ឬជាគំនិត​ប្រ​ធាន​អគ្គីសនីចាស់លោក ជៀម កោសេន? ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជាក្រ? គ្មា​លទ្ធភាពទិញ​ម៉ាស៊ី​ភ្លើង​ប្រើ​ខ្លួន​ឯង សំ​រាប់​ខេត្ត​ទេសចរណ៍មួយនេះ?

បើយោង​តាម​សម្តីប្រធាន​អគ្គីនី​ខេត្ត​សៀមរាបលោក គង់ពុទ្ធី បានអះអាង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុកថា ម៉ាស៊ី​ភ្លើង​ក្នុង​ខេត្ត​មាន​ភ្លើង​តែ​ ១០មេហ្កាវ៉ាត​ តែ​ប៉ុណ្ណោះដូច្នេះមិន​អាច​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ខេត្ត​ទាំង​អស់​បាន​ទេ។ លោក គង់​ពុទ្ធី បាន​បន្ថែមថា មាន​កន្លែងខ្លះខាង​អគ្គីសនីផ្តល់​ភ្លើង​អោយ​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង១ថ្ងៃ កន្លែង​ខ្លះពី​ម៉ោង​១រសៀល​ដល់​ល្ងាច និង​ផ្តល់ភ្លើង​អោយ​ខាង​មន្ទីរពេទ្យ​សំខាន់ៗមួយចំនួនទៀត។

ទោះជាយ៉ាង​ណា​ក៏ដោយ ​ក៏ការបក​ស្រាយ​របស់​ប្រធាន​អគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិន​ត្រឹម​ត្រូវ​ដូច​លោក​បាន​អះអាង​ខាង​លើនេះទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា វាមានភ្លើង​តែនៅ​ក្នុង​ក្រុង​មួយក្តាប់​តូច​តែប៉ុណ្ណោះ អ្នក​មាន​ភ្លើង​ប្រើ​នៅ​តែមាន ឯអ្នក​អត់​នៅ​តែអត់ វប្ប​ធម៌ចែក​រំលែក​គឺ​គ្មាន​ទេ​សំ​​រាប់​ប្រ​ជា​រាស្រ្ត​ទូទៅ សំ​រាប់​អ្នកក្រ និង​អ្នក​នៅ​ជាយក្រុង។

ដោយសា​ការចែក​ចាយ​ភ្លើង​មិន​មាន​តម្លាភាពនេះ​បាន​ធ្វើ​អោយ​មាន​ការ​រិះ​គន់ និង​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា លោក​ គង់ពុទ្ធី ប្រ​ធាន​អគ្គីសនីថ្មីរូប​នេះហាក់មាន​ចេតនាផ្តល់​ភ្លើង​អោយ​តែបក្ស​ពួក អ្នក​មាន​ អ្នក​មាន​អំ​ណាច មួយចំ​នួន​តែប៉ុណ្ណោះ មិន​មាន​បំ​ណង​ចែក​រំលែក​អោយ​ស្មើ​ភាពគ្នានោះទេ។

សូម​បញ្ជាក់ថា នៅ​តាម​ហាង​លក់គ្រឿង​​អគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង​ រយៈពេល​ប៉ុន្មានថ្ងៃនេះ មាន​ប្រ​ជារាស្រ្ត​ឈរ​តំរៀប​ជួរ​គ្នា ទិញ​កង្ហា ទិញ​អាគុយ ទិញម៉ាស៊ីនភ្លើង ទិញ​អំ​ពូល​ អ្នក​ក្រទិញ​ទៀន ទិញប្រេងកាត ទិញ​ចង្កៀង ទុក​ប្រើ​ប្រាស​ពេលយប់ ដែល​ជាហេតុធ្វើ​អោយ​ពួកគាត់​ចំណាយលុយ មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រនោះទេ ព្រោះ​តែ​អគ្គីសនី​ខេត្តសៀមរាប គ្មាន​លទ្ធភាព​ចែក​ចាយ​ភ្លើង​អោយ​ពួកគាត់​ប្រើប្រាស់ ធ្វើ​អោយ​ពួកគាត់​រិះ​គន់ថា ខេត្តទេសចរណ៍ទាំង​មូល​ទៅ​តភ្លើង​ពី​ថៃ ដែល​មាន​ចម្ងាយ​រាប់​រយគីឡូដីមក​ប្រើ អន់ជា​ង​អាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1561ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1511ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1778ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2001ដង តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2405ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3272ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1349ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1949ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1374ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន966ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2735នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19773នាក់
ខែនេះ    126851នាក់
ឆ្នាំនេះ   2584754នាក់
សរុប   51944680នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 11:37