សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:05 នាទី ចំនួនអានៈ 1884

ច្បាប់ស្តីពីព្រៃឈើ

ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ

មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី​ការ​ធ្វើ​អាជីវកម្ម​ហួស​ហេតុ ការ​កាប់​រាន​ដី​ព្រៃ​ដោយ​រំ​លោភ ការ​បំ​ពុល​បជ្ឈដ្ឋាន​ព្រៃ​ឈើ ភ្លើង​ឆេះព្រៃ ការ​ធ្វើ​ចំ​ការ​ពនេចរ ជម្ងឺ សត្វ​ល្អិត​ចង្រៃ និង​ការ​នាំ​ចូល​ប្រ​ភេទ​រុក្ខ​ជាតិ និង​សត្វ​រាត​ត្បាត។

 សកម្ម​ភាព​ដែល​នាំ​អោយ​ខូច​ខាត​ដល់​ព្រៃ​ឈើ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​មាន​ដូច​តទៅ៖

 ១-រំកិល ដកចេញ ឬ​បំ​ផ្លាញ​គោលសីមា ឬសញ្ញា​សម្គាល់​សម្រាប់កំណត់​ដែនព្រៃឈើ។​

២-គ្រៀវ បំពុល កាប់​បំផ្លាញ ផ្តួល​រំលំដើមឈើ​ ឬគាស់​រំលើងគល់ឈើ​ដោយ​គ្មាន​ការ​ចាំបាច់ខាង​បច្ចេក​ទេស​។​

៣-ប្រើ​សិទ្ធិ​ប្រ​មូល​ផល​ អនុផល​ព្រៃ​ឈើ​ខុស​ពី​សិទ្ធិ ដែល​ត្រូវ​បាន​ទទួល​ស្គាល់ ឬអនុញ្ញាត។

៤-ប្រើ​ប្រាស​មធ្យោ​បាយ​ផ្សេងៗ លែង ឬចង សត្វ​ពាហនៈ ក្នុង​កន្លែង​ដែល​មាន​កូន​ឈើ​ដុះ​ថ្មី​ក្រោយ​ពេល​អា​ជី​វកម្ម ឬ​ភ្លើង​ព្រៃ ឬក្នុង​តំ​បន់​ព្រៃ កំពុង​តែ​ដាំ ឬទើប​នឹង​ដាំ។

៥-បង្កើត​មូល​ដ្ឋាន​កែ​ច្នៃ​វល្លិរមៀត ឬ​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត ដែល​នាំ​មក​នូវ​ការ​បំ​ពុល ឬ​បំ​ផ្លាញ​មជ្ឈ​ដ្ឋាន​ព្រៃ​ឈើ។

 មាត្រា​៣៦: ហាម​បង្ក​ភ្លើង​ឆេះព្រៃ ក្នុង​ដែន​សម្បត្តិ​ព្រៃឈើ​អចិន្រ្តៃ។ ការ​ប្រើ​ប្រាស​ភ្លើង​អាច​អនុគ្រោះចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ ដើម្បី​ផល​ប្រ​យោជន៍ រុក្ខ​វប្ប​កម្ម ឬអនាម័យ​ព្រៃ។

 គោល​ការ​នែ​នាំក្នុង​ការ​កំ​ណត់​តំ​បន់​ត្រួត​ពិនិត្យ​ភ្លើង​ឆេះ​ព្រៃ ការ​ការ​ពារ​ភ្លើង​ឆេះព្រៃ និង​ការ​បង្កើត​គណកម្មការ​ប្រ​យុទ្ធ​នឹង​ភ្លើង​ឆេះព្រៃ​សម្រាប់​ជា​វិធាន​ការ​អនុត្ត​គ្រប់​តំ​បន់​ព្រៃ​ឈើ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ។

ប្រ​ជា​ពល​រដ្ឋ​ កង​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ដែន​ដី​គ្រប់​ថ្នាក់ ត្រូវ​​មាន​ករណីកិច្ច​ទទួល​ខុស​ត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និង​ប្រ​យុទ្ធនឹង ភ្លើង​ឆេះព្រៃ។

 មាត្រា ៣៨ការ​អារ​ច្រៀក​ និង​ការ​ចាំង​ឈើ​មូល​នៅ​ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្រ្តៃយ៍ ត្រូវ​បាន​ហាម​ឃាត់។​ការ​​ប្រើ​​ប្រាស​​រណា​​យន្ត​​ ជា​មធ្យោ​បាយ​ប្រ​មូល​ផល​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្រ្តៃយ៍ ត្រូវ​បាន​ហាម​ឃាត់ លើក​លែង​តែមាន​លិខិត​អនុញ្ញាត​ប្រើ​ប្រាស​ចេញ​ដោយ​រដ្ឋ​បាល​ព្រៃ​ឈើ៕ ដកស្រង់ចេញពីសៀវភៅ ច្បាប់ស្តីពីព្រៃឈើ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1436ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1505ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1353ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1481ដង បាក់ស្រុតផ្ទះប្រជាពលរដ្ឋបីខ្នងទាំងកណ្តាលយប់    អាន1621ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1775ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1576ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1470ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1413ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1455ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4322នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    29525នាក់
ខែនេះ    136603នាក់
ឆ្នាំនេះ   2594506នាក់
សរុប   51954432នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 04:41