ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 08 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1453

នៅ​រសៀលម៉ោង១និង​៥៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាំជ្រូច​ម៉ីស៊ីល​បាន​បាញ់​ចេញ​ពី​ចំណុច​ភ្នំដងវែក ភូមិ​អូថ្ម ស្រុក​អន្លងវែង​ ខេត្តឧត្តរមានជ័យ លាន់​លឺ​ឡើង​រញ្ជួយ​ដី ដំបូងឡើយ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ សត្វ​ស្រុក​ សត្វព្រៃ​នៅ​ជុំ​វិញ​នោះ​ ផ្អើ​ល​ឈូឆរត់ជាន់​ជើង​គ្នាស្មាន​ថា សង្គ្រាម​លោក​លើក​ទីបីចាប់​ផ្តើម​​ផ្ទុះ​​ឡើងហើយ។

មួយ​ស្របក់​ក្រោយ​មក ប្រភពព័ត៌មាន​ដែល​នៅ​ក្បែរ​កន្លែង​បាញ់​កាំជ្រូចខាងលើ​បាន​រាយ​ការណ៍​មក​​ សារព័រមាន កម្ពុជាសុវណ្ណភូមិ​ ថា វាមិន​មែនជា​កាំជ្រូចប៉ាក់រីម៉ានណូរបស់​អាមេរីកកាំង ឬ​របស់​កូរ៉េខាងជើង​នោះទេ កាំជ្រូច​ដែល​​​បាន​បាញ់ចេញ​មុខ​​នេះគឺជាកាំជ្រូច ដែល​ក្រុម​អ្នក​ជំនាញ​មក​ពី​ស្រុក​ថៃ និង​អ្នក​ជំនាញ​នៅ​ស្រុក​ខ្មែរខាង​កែរច្នៃ ​គេ​ធ្វើ​ឡើង​ដើម្បី​ប្រកួតគ្នាដាក់​លុយ​រាប់​ម៉ឺនរាប់​លាន​ដុល្លារ ឬលានបាត ដែល​កន្លង​ទៅ​គេ​បានបាញ់​ភ្នាល់​គ្នា​ជាច្រើន​ឆ្នាំ តែ​បាន​សម្រាក​បាញ់​ប្រហែល​រយៈពេល​១ខែមុន​នេះ ឥឡូវ​ពួក​ក្រុម​អ្នក​​ញៀន​ល្បែង​ស៊ី​សង​ទាំង​នេះចាប់​ផ្តើម​បាញ់សាជាថ្មីទៀត​ហើយ។

ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ធ្លាប់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិថា ​ឧប្បករ​ ដែល​ពួក​អ្នក​បាញ់​កាំជ្រូច​ខាង​លើ​យក​មក​ធ្វើ​កាំជ្រូច​នេះ មានដូចជា រំសេវ បំពង់​ឬស្សី ឬបំពង់​ទីបជ័រ ដែល​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់ដល់​មនុស្ស សត្វ អាច​ឆេះ​ផ្ទះ ឆេះព្រៃ ហើយ​ផ្សែង​របស់​វា​មាន​សារ​ជាតិ​ពុល អាច​សម្លាប់​គោក្របី​ជ្រូកមាន់ទា ឬធ្វើ​អោយ​មាន​ជំងឺឈឺថ្កាត់​ណាមួយ បើ​នៅ​​ស្រុក​ថៃវិញ រដ្ឋាភិបាល​របស់​គេ​ហាមឃាត់​​ដាច់​ខាង​មិន​អោយ​បាញ់​នៅ​លើទឹក​ដី​របស់​ពួកគេទេ ទើប​ពួក​គេ​មក​បាញ់​នៅលើ​​ទឹក​ដី​ខ្មែរ ភ្នាល់​ដាក់​លុយ​នៅ​ស្រុក​ខ្មែរវិញ។

ពាក់ព័ន្ធករណី​ខាងលើនេះ ​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ប្រាប់​តាមកម្ពុជា​សុវណ្ណភូមិ​តាម​​ទូរស័ទ្ទនៅ​ម៉ោង​២និង​៥០នាទីថា លោក​មិន​បាន​ដឹងទេ រវល់​នៅធ្វើ​​បុណ្យ​ផ្ទះ​សម្តេច​ជាស៊ីម។ ឯកឧត្តម ស-ថាវី បន្ថែមថា ចាំសួរ​ទៅ​កូន​ចៅ​សិន ​សូម​អធ្រាស្រ័យផងព្រោះ​អត់​បាន​ដឹង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរ​មានជ័យ ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការបើក​អោយ​ជន​ជាតិ​ថៃ និង​ជន​ជាតិ​​ខ្មែរ ​នាំ​គ្នា​មកបើក​បន​​​ល្បែង​បាញ់​កាំជ្រូច​ភ្នាល់​គ្នា​លើ​ខ្នង​ភ្នំ​ដង​វែក ក្នុង​ស្រុក​អន្លង​វែង​នេះ​ទេ។ ដូច្នេះ​សូម​ឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាពិចារណាសាជាថ្មីឡើង​វិញ ជៀសវាង​មាន​ការ​រិះគន់​កាន់​តែធ្ងន់​ទៅៗពី​ប្រជាពលរដ្ឋ​ ដែល​នាំ​អោយ​​ប៉ះពាល​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំកំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាច​បាត់​បង់​សន្លឹក​ឆ្នោត​ របស់គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1724ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1535ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1406ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1538ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2074ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1944ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1626ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1595ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1546ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន1771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5052នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22090នាក់
ខែនេះ    129168នាក់
ឆ្នាំនេះ   2587071នាក់
សរុប   51946997នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 17:21