ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន

ដោយៈ នាយខ្វែក ខេត្តសៀមរាប ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:37 នាទី ចំនួនអានៈ 1929

កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​អង្គភាព យោធា​ខេត្ត​ហាមឃាត់ ដោយ​អះអាងថា​ត្រូវ​ទៅសុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សិន​។​ ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ អោយដឹង​ជាថ្មី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ថា ករណី​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧​នោះ គឺ​ទីនោះ​ពីមុនមក ជា​ព្រៃដែល​ទាហាន​ឈរជើង​។ នគរបាល ត្រូវ​ឈរជើង ឬ​សង់​ប៉ុស្តិ៍​/​បន្ទាយ ទាល់តែ​គោរព​គោលការណ៍​ថ្នាក់លើ​ខ្សែបណ្តោយ គឺ​នគម​រ​បាល សុំ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ឯ​ទ័ព ត្រូវសុំ​គោលការណ៍​យោធភូមិភាគ​ទី៥ និង​កងទ័ពជើងគោក​។ បើ​ខ្សែបណ្តោយ​ណា ជំទាស់​ក៏​ធ្វើ​មិនបាន ប៉ុន្តែ​គោលការណ៍ និង​ជំហរ គឺ​បែង​ចែកគ្នា​ឈរជើង និង​ការពារ​នៅជាប់​គ្នា​តែម្តង​។​

​លោក​បន្តថា ឥឡូវ​ខាង​លោក​ជំទាស់​។ តែ​ត្រូវ​ទុក​សុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សម្រេច​។ បើ​ខេត្ត ផ្តល់​សច្ចា​ប័នអោយ​សង់​ប៉ុស្តិ៍​នេះ​បាន គឺ​តំប​ន្រ់​ប​តិ​ប​ត្តិ​ការ​សឹក​រង​ខេត្ត ត្រូវសុំ​ឈរជើង និង​សង់​បន្ទាយ តាម​គោលដៅ​ព្រំដែន​ត្រង់​កន្លែង​ណា ដែល​ពុំទាន់​មាន​ទ័ព​ឈរជើង​លើ​បណ្តោយ​ព្រំដែន១៥៣គម ដែន​នៃ​ខេត្ត​នេះដែរ ព្រោះ​ភារកិច្ច​ទ្រោល​ការពារ​ព្រំដែន តាំងពី​ឆ្នាំ​២០០៨ មក​។​ក្នុងនោះ ពេល​បង្កើត​កងអនុសេនាធំ​លេខ២​មួយទៀត នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​ទ័ព​នឹងត្រូវ​ដាក់​ទី​ឈរជើង​នឹង​ព្រំដែន២​កន្លែង គឺ​នៅក្នុង​ភូមិសាស្ត្រ​ដែល​នគរបាល​ព្រំដែន​៩១១ ឈរជើង​ខាង​ប៉ោយប៉ែត និង​នៅក្នុង​ភូមិសាស្ត្រ​នគរបាល​ព្រំដែន​៨៩១ ឈរជើង​ខាងត្បូង​ប៉ោយប៉ែត​។​ ​

គួររំលឹកថា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​កាលពី​ចុង​សប្តាហ៍​មុន មានការ​លើកឡើង​បញ្ហា​ចម្រូងចម្រាស​ប៉ូលីស​ត្រូវ​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​បង្គោល​លេខ​២៧​នេះ​។ គ្រឿងសំណង់​ខ្លះ ដឹក​ទៅ​ត្រុ​វ​ស្ទះ​សិន ដោយ​ទាហាន​មិនអោយ​សង់​។​ ​

លោក គោ​ស៊ុំ សារឿ​ត អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​​យោបល់​ថា បើ​ដណ្តើម​គ្នា​ឈរជើង​យ៉ាងនេះ គ្មានអ្វី​ក្រៅពី​រឿងផល​​​ប្រយោជន៍នោះ​​ទេ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា បដិសេធថា មិន​ពាក់ព័ន្ធ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​ តែ​សំខាន់ គឺ​ប្រយោជន៍​ការពារជាតិ​ព្រំដែន និង​ធ្វើ​អ្វី​អោយ​ស្របតាម​គោលការណ៍​ថ្នាក់លើ ហើយ​មុននិង​ឥឡូវនេះ ទ័ព​ក៏​សម្រួល​អោយ​នគរបាល​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ដែរ នៅ​ចំណុច​ក្រឡ​ឆ្ងាញ់ ឬ​ប៉ុស្តិ៍​ដងរែក​ដែល​មិន​ស្ថិត​លើ​ទីតាំង​ចាស់​នោះទេ​។​ 

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ព្រំដែន និយាយថា ការសង់​ប៉ុស្តិ៍ និង​ឈរជើង​ថ្មី​នេះ មិន​ពាក់ព័ន្ធ​ប្រយោជន៍​បុគ្គល​ឡើយ តែ​ជា​គោល​ការណ៍​ និង​ទិស​ថ្នាក់លើ​។​ ​លោក សំ ជិត ប្រាប់​តាម​ទូរស័ព្ទ​បន្ថែមថា ទាហាន​មិន​ចង់អោយ​ប៉ូលិស​សង់​ប៉ុស្តិ៍ និង​ឈរជើង ព្រោះ​សង្ស័យ​មាន​អាថ៌កំបាំង និង​ផលប្រយោជន៍​ពី​ព្រំដែន​នោះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1658ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1596ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកគ្រឿងឧបភោគបរិភោគ នៅសង្កាត់ស្លក្រាម   អាន2138ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1488ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2012ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2563ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន776ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1544ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1620ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1674ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1256នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7944នាក់
ខែនេះ    115022នាក់
ឆ្នាំនេះ   2572925នាក់
សរុប   51932851នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40