លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1976

មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អាជីវករផ្សេងៗជា​ច្រើន​នាក់​សង្ស័យថា អាច​មាន​ការ​ប្រព្រឹត្តិអំពើពុក​រលួយនៅ​ពី​ក្រោយ​ខ្នងបញ្ហានេះ។

កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​រ៉ែ និង​ថាមពល បានរៀបចំ​កិច្ចប្រជុំ​រវាង ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​នឹង​អាជីវករ​ធ្វើ អាជីវកម្ម​បូម​ខ្សាច់ ដើម្បី​បញ្ជាក់​ប្រាប់ ពី​នីតិវិធី​ចូលរួម​ដេញថ្លៃ​ធ្វើ អាជីវកម្ម​ខ្សាច់​ដែល​ក្រុមហ៊ុន​បាន​ចាត់ទុកថា ក្រសួង​កំពុង​លេង ៣​សន្លឹក ស៊ី​ឡាក់​រដ្ឋាភិបាល ។​
​បើ​តាម​គម្រោង ក្រសួង​រ៉ែ​និង​ថាមពល បាន​កំណត់​យក​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥ សម្រាប់​ជា កាលបរិច្ឆេទ​ដេញថ្លៃ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ ខាង​ក្រសួង​បាន​លើក​ពេល​កំណត់ យក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៥ វេលា ម៉ោង​៨​ព្រឹក​វិញ សម្រាប់​ដេញថ្លៃ​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ស្ថិត ក្នុង​ខណ្ឌ​ចំការ​មន រាជ្យធានីភ្នំពេញ។​

​ផ្ទុយទៅវិញ អាជីវករ​ជា​ច្រើន បាន​លើកឡើង​ជា​សំណួរ ​ទៅកាន់​ថ្នាកដឹកនាំ​ក្រសួង​រ៉ែ​ និង ថាមពល ដើម្បី​ឱ្យ​ចម្លើយ ឆ្លើយតប ចម្ងល់​របស់​គាត់ ដោយ​ផ្តោត​សំខាន់ ឆ្ងល់​ថា ហេតុអ្វី​ក៏​អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ មិន​មាន​ការដាក់ ដេញថ្លៃ​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥៥​ដែល​ត្រូវ ដេញថ្លៃ​នោះ​ឬ​ចង​មុង​ទុក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យ ។

​ខណៈពេលនោះលោក ឌិ​ត ឌី​ណា អ្នកនាំពាក្យ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែងថា ករណី កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មិន​ត្រូវបាន​ដេញ ថ្លៃ គឺ​ធ្វើ​ឱ្យ​រដ្ឋ​ចំណេញ​លើ​ការស្តារ​ផ្លូវ នាវាចរ ពីព្រោះ​ការស្តារ​ផ្លូវ​នាវាចរ រដ្ឋ​ត្រូវ​ចំណាយលុយ​។ ដូច្នេះ​បើ​កំពង់ផែ គាត់​មាន​គ្រឿងចក្រ​ស្តារ​ឱ្យ​គាត់​ធ្វើ​ចុះ នោះ​មិន​ចាំបាច់​រដ្ឋ​ត្រូវ​ចំណាយលុយ ផង​។ លោ​កឌិត ឌី​ណា បន្តថា ហើយ គាត់​យក​ខ្សាច់​ជា​រឿង​របស់​គាត់​ចុះ​នៅ​ពេល​ដែល​លោក ឌី​ណា ឆ្លើយ ដូច្នេះ បានន័យថា គាត់​ឆ្លើយ​ឱ្យ​រួច​តែ​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​ទៅតាម​ផែនការ​ដែល​គេ​រៀបចំ​ចង​មុង​ទុក​រួច​ទៅ​ហើយ ។

​តាម​ក្រុមអាជីវករ​បាន​លើកឡើង​ទៀតថា ពួកគាត់​នៅតែ​មាន​ឆន្ទៈ​ប្រកបដោយ ស្មារតី អនុវត្ត​ទៅតាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ផ្សេងៗ ទៀត ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា តាំង​ពី​លោក ស៊ុយ សែម ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ថ្មី និង ក្រោយ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថា​មពល ពុំ​ដែល​ឃើញ​មាន​ការធ្វើ​អាជីវកម្ម ខ្សាច់ ឬ​រ៉ែ​មាស​ឱ្យ​ដេញថ្លៃ​ទេ។

​មិនតែប៉ុណ្ណោះ​ក្រុម​អាជីវករ​ជាច្រើន​បាន​នាំគ្នា​ខ្សឹប​ខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ ​និង​ថាមពល និយាយ​ទៅ​កើត​ជុំវិញ បញ្ហា ផ្តល់​ឱ្យ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ​ធ្វើ​អាជីវកម្ម ហើយ ពួក​គាត់​ត្រូវតែ​ដេញថ្លៃ គឺ​ពុំ​មាន​ត​ម្លា ភាព ហើយ​ក៏​គ្មាន​សេចក្តីសម្រេច​ពី​រាជ​រដ្ឋាភិបាល​ណា​មួយ​ដែល​បញ្ជាក់ថា អង្គ ភាព​របស់​រដ្ឋ ត្រូវតែ​មាន​សិទ្ធិ​ដោយ​មិន បាច់​ដេញថ្លៃ និង​មាន​អាទិភាព​ធ្វើ​អា​ជីវ​កម្ម​ជាង​អាជីវករ និង​ក្រុមហ៊ុន​ឯកជននោះឡើយ ។

​ជាងនេះទៅទៀត ក្រុមអាជីវករ​បាន​និយាយ​ចំអកឡកឡឺយ​ថា នៅក្នុង​កិច្ចប្រជុំ​គណៈអធិបតី គឺមាន ក្រសួង​រ៉ែ​ និង​ថាមពល ដែល​ចូលរួម​មក ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​នោះ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែល​ជា​គណៈអធិបតី​ផង​នោះ ក៏​បាន​ឆ្ងល់​ជុំវិញ​ចំណាត់ការ​របស់ ក្រសួង​រ៉ែ​និង​ថាមពល​ចាត់ចែង​ឱ្យ​មាន ការដេញថ្លៃ ទៅលើ​ការធ្វើ​អាជីវកម្ម ខ្សាច់​។ ប៉ុន្តែ​ខាង​ក្រសួង​បាន​ឆ្ងល់​រួច​ក៏ សួរ​ទៅកាន់​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ថា “​ជាធម្មតា​រាល់​ការដេញថ្លៃ ដែលមាន លក្ខណៈ​ស្រប​ច្បាប់ លុះណាតែ​ធ្វើឡើង ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ចុះ​ហេតុអ្វី​ក៏​ខាង​ក្រសួង​រ៉ែ​និង​ថាមពល ដេញថ្លៃ ហើយ​ខាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​អត់​ដឹង​អី​សោះ? ករណីនេះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល ហាក់ ដូចជា​មិន​មាន​ធ្វើ​ការដោះស្រាយ គ្រាន់ តែ​លោក ឌិ​ត ឌី​ណា បញ្ជាក់​យ៉ាង​ខ្លី​ថា “​រឿង​ហ្នឹង​ចាំ​យើង​ធ្វើ​ជា​លក្ខណៈ​ផ្ទៃក្នុង​ជា​ក្រោយ។

បញ្ហា​នេះ ក្រុមអាជីវករ​បាន​និយាយថា កុំថាឡើយ តែ​ក្រុម​អាជីវករ​នាំគ្នា​ឆ្ងល់ រឿង​ករណី ដេញថ្លៃ​នេះ​សូម្បី​តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​មិន​យល់​ដែរ ហើយ​ទុក រឿងនេះ ទៅ​ពិភាក្សា​គ្នា​ក្រោយ ដោយ ការ​លាក់បាំង​ជាមួយ​បងប្អូន​អាជីវករ​ទៅវិញ។

ពាក់ព័ន្ធ​​បញ្ហាខាង​លើ​​នេះ គេ​សង្ឃឹម​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មិន​ទុក​ឱ្យ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ហ៊ីបា​វី និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ និង​ថា​ម​ជិះសេះ លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ ជាន់ឈ្លី​កំណែទម្រង់​ច្បាប់ របស់​រដ្ឋាភិបាល ​លោក ហ៊ុនសែន នោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1665ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1684ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន833ដង ចំរៀងបទ ជំរុំតាទុំ   អាន1960ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1403ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2431ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1534ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1524ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1430ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1548ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      234នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11471នាក់
ខែនេះ    118549នាក់
ឆ្នាំនេះ   2576452នាក់
សរុប   51936378នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 03:38