ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 2501

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជា​ប្រធាន​ និង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​ទី​១​ បាន​បើក​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ហើយ​កិច្ចប្រជុំ​ទាំងមូល​នោះ​បែរ​ក្លាយជា​វេទិកា​ជ្រួលច្រ​បល់​ ដ្បិត​ត្រូវ​បាន​អុកឡុក​ និង​ប្រមាថ​យ៉ាង​ចាស់ដៃ​រហូត​ដល់​ថ្នាក់​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បន្ទុក​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់​ ខណៈ​ផ្កាយ​៤​យោធា​រូប​នេះ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ ធ្វើ​ឲ្យ​សមាជិក​អង្គប្រជុំ​"​សាបមាត់​"​ និង​"​លស់​ព្រលឹង​"​គ្រប់​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពេល​សមាជិក​អង្គប្រជុំ​ចូល​តុ​ប្រជុំ​ជួបជុំ​គ្នា​សឹង​គ្រប់​ហើយ​នោះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ស្រាប់តែ​បាន​និយាយ​រៀបរាប់​ទាំង​កំហឹង​ថា​ ខ្លួន​ទទួល​បាន​ដំណឹង​មាន​គេ​រៀបចំ​ប្រុង​ដក​មុខ​តំណែង​ខ្លួន​ និង​បណ្តេញ​ខ្លួន​ចេញពី​បក្ស​ថែម​ទៀត​ ។​ ក្រៅពី​ការ​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ទៅ​លើ​សមាជិក​អង្គប្រជុំ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ឯកឧត្តម​ នុ​ត​ សា​អាន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ ដែល​មាន​វ័យចាស់​ទុំ​ជាង​ ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ថា​ "​ហ្អែ​ង​ អាមឹង​"​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​បញ្ជា​ទៅ​អង្គរក្ស​របៀប​គំរាម​ បើ​មាន​កម្លាំង​ខាង​ណា​ចេញ​មុខ​មក​អន្តរាគមន៍​ជួយ​ នុ​ត​ សា​អាន​ ត្រូវ​បាញ់​ចោល​ទាំងអស់​ ។​ កុំ​ថា​ឡើយ​សមាជិក​អង្គប្រជុំ​ សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ​ ក៏​ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា​ដែរ​ ។​ ភាព​ច្រងេងច្រងាង​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ត្រូវ​បាន​ធូរស្រាល​មក​វិញ​ បន្ទាប់​ពី​ឯកឧត្តម​ ថោ​ង​ ខុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បង្ហាញ​វត្តមាន​ស្ទុះ​ទៅ​ចាប់​ឱប​ និង​និយាយ​សម្រួល​ ខណៈ​សមាជិក​អង្គប្រជុំ​ រួម​ទាំង​ឧត្តមសេនីយ៍​ផ្កាយ​៣​ឯទៀតៗ​ផង​ ដូច​ជា​លោក​ឧត្តមសេនីយ៍​ លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ និង​លោក​ឧត្តមសេនីយ៍​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​…​ជាដើម​ មិន​ហ៊ាន​ "​ហើបមាត់​"​ឡើយ​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ នុ​ត​ សា​អាន​ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ សម្តែង​នូវ​ការ​ឈឺចាប់​ និង​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ នោះ​ ខណៈ​មជ្ឈដ្ឋាន​នានា​ដែល​បានដឹង​ហេតុការណ៍​ នាំ​គ្នា​រិះគន់​ទៅ​លើ​អំពើ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បែប​នេះ​ ។​

​ឯកឧត្តម​ សៅ​ សុខា​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១០៥​ ។​ នាយទាហាន​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៩/៧៥​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​១៩៩៩​ ពោល​គឺ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​ និង​ក្រោយមក​ ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ សៅ​ សុខា​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១០/២២០​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១០​ ។​ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ នៅ​ក្នុង​ជួរ​កង​យោ​ពល​ខេមរភូមិន្ទ​ គឺ​កម្រិត​មហិមា​ ក្នុង​ឋានៈ​ជា​មន្ត្រី​ជំនិត​ និង​ជា​នាយទាហាន​ដៃស្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជាសុវណ្ណភូមិ​ ពុំទាន់អាចសុំការ​បកស្រាយ​ពី​លោក​ផ្កាយមាស៤​ សៅ សុខា បានទេព្រោះ​លេខ​ទូរស័ព្ទ​ខល​មិន​ចូលនៅ​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ​​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1520ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1630ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1589ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន1945ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1442ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1519ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1600ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1557ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1579ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1401ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5719នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    5719នាក់
ខែនេះ    112797នាក់
ឆ្នាំនេះ   2570700នាក់
សរុប   51930626នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 19:40