សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ

ដោយៈ ប្រភពពី Facebook ភ្នំពេញ ថ្ងៃទី 12 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:53 នាទី ចំនួនអានៈ 1845

មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​ និងកែច្នៃរថយន្ត​ចង្កូតស្តាំខុស​ច្បាប់​ អោយ​ដក​ថយ​ខណៈ ​មន្ត្រីតុលាការ និងក្រុម​ប៉ូលិស កំពុង​តែ​​​ចុះ​​ឆែកឆេ​ នៅ​កន្លែង​កែឆ្នៃ​រថ​យន្ត​ខាង​លើ​នេះ។

ប្រ​ភព​បាន​បន្តថា ការអន្តរាគមន៍នេះ គឺបន្ទាប់ពី កំលាំងការិយាល័យ ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ចុះ​ឆែក​ឆេ ដោយមានកាអនុញ្ញាតពីលោក លឹម​សុគន្ថា ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្តកណ្តាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ម្សិល​មិញ។ ប្រ​ភពបន្តថា ការ​ចុះឆែកឆេរ នៅក្នុងយានដ្ឋាន កែ​ឆ្នៃ​រថយន្តដែល​មាន​យីហោ​​ "ហេង ជុង" ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ឈ្មោះ តាន់ វ៉ាន់ភឿន ជនជាតិយួន​ ដែល​មាន​អាស័យដ្ឋានបច្ចុប្បន្ន​ នៅភូមិត្រកៀត ស្រុកបាទី ខេត្តតាកែវ។

ក្រុម​សមត្ថកិច្ចចម្រុះបាន​បង្ហើប​អោយ​ដឹងថា បានរកឃើញក​ន្លែងដំឡើងកែច្នៃ រថយន្ត ចង្កូតស្តាំខុស​ច្បាប់មួយគ្រឿង និងរថយន្តចង្កូតឆ្វេង​បីគ្រឿង ដែលដំឡើងកែច្នៃ ខុសបទស្ថានបច្ចេក​ទេស ហើយរថយន្តទាំង​នោះ កំពុងតែដំឡើងសាជា​ថ្មី ជារថយន្ត​​បែន ប៉ុន្តែបែរជា​មានស្លាកលេខរួច​ជាស្រេច។

សមត្ថកិច្ចចម្រុះ បានលើកឡើងថា នៅពេលដែល កំពុងតែ ប្រតិបត្តិការនោះ ក៏មាន លោកប៉ូលិសផ្កាយបីម្នាក់ នៅក្រសួងមហាផ្ទៃ បាន​ទូរស័ព្ទមកព្រះរាជអាជ្ញា ដើម្បីអន្តរាគមន៍ កាងទីតាំងកែច្នៃរចង្កូតឡាន ដែលមិនត្រឹមត្រូវ តាមបច្ចេកទេសនោះ។

ដោយសារតែមានការអន្តរាគមន៍បែបនេះ ទាំងលោកព្រះរាជអាជ្ញា និងទាំងកម្លាំងប៉ូលិស បានដកថយទៅវិញ  ហាក់ដូចជាមាន អាថ៌កំបាំងនៅ ពីក្រោយរឿងនេះ។

មជ្ឈដ្ឋានទូទៅ​គេ​រិះ​គន់​ថា ប្រ​ទេស​កម្ពុជា​ហាក់​មិន​យក​ច្បាប់​ជា​ធំ បែជាយក​អំ​ណាច​ជាធំ​ទៅ​វិញ រី​ឯតុលាការ​មិន​ឯករាជ ដែល​បណ្តាល​អោយ​ស្ថាប័ណ​ផ្សេង​មក​លូក​លាន់ ជ្រៀត​ជ្រែក​ស្រេច​តែ​អំ​ពើចិត្ត ប្រ​កាន់​បក្ខ​ ប្រកាន់​ពួក អាង​ខ្សែស្រឡាយ​ នាំ​គ្នា​ប្រ​ព្រឹត្តិ​អំ​ពើ​ខុស​ច្បាប់​ ស្រេច​តែ​អំ​ពើ​ចិត្តដោយ​ត្រង់​ៗ គ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​អ្វី​ទាំងអស់។​មជ្ឈដ្ឋានទូទៅ​សូម​អោយ​ថ្នាក់​ដឹក​នាំ​ និង​អង្កភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​មេត្តា​ស៊ើប​អង្កេត​ករណី​ខាង​លើ​នេះ​ផង ជាស​វៀង​ពល​រដ្ឋ​សើច​ចំ​អក៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1492ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1558ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1493ដង លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1403ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន418ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន1931ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1537ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1898ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1535ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7373នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    153857នាក់
ខែនេះ    537137នាក់
ឆ្នាំនេះ   1919369នាក់
សរុប   51279295នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:05