លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2015 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 2047

និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ហៅ​កាត់​ថា USEA ខេត្ត​សៀមរាប ដែល​បាន​គំរាម​ដាក់​គ្រាប់​បែក​បំ​ផ្ទុះ​អោយ​ស្លាប់​លោក សខេង ឧបនាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាលពីថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០១៥ និង​ត្រូវ​ដោះ​លែង​អោយ​មាន​សេរីភាព។

យោង​តាម​សម្តី​របស់​អ្នក​ស្រី កុយ កិ​ត្យា មេធាវី​ការ​ពារ​ក្តី​អោយលោក តៅ​សាវឿន បាន​​ប្រាបអ្នកកាសែត​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ២០១៥​នេះ​ថា តុលាការខេត្ត​សៀមរាប​នឹង​ដោះលែង​យុវជន​ដែល​គំរាម​បោក​គ្រាប់បែក​សម្លាប់​​លោក​ សខេង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាល​ពី ​ខែ​កញ្ញា​កន្លងទៅ​​ឲ្យ​មាន​សេរីភាព​​វិញ​នៅ​ចុងខែ​តុលា បន្ទាប់ពី​មានការ​ជំនុំ​ជម្រះក្ដី​កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ។​

អ្នក​ស្រី កុយកិ​ត្យា បាន​បន្តថា តុលាការ​ខេត្ដ​សៀមរាប​បានសម្រេច​ផ្ដន្ទាទោស​យុវជន​ឈ្មោះ តៅ សាវឿន រយៈពេល​១៥​ខែ តាម​មាត្រា ​២៣៣ នៃ​បទ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​អនុវត្ត​ទោស​តែ​១​ខែ។ អ្នកស្រី​បន្ថែមថា កូនក្ដី​របស់​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០១៥ខាង​មុខ​នេះ​​។ ​

និស្សិត​នៅ​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East Asia) ម្នាក់​បាន​បង្ហើប​ប្រាប់​ថា មូល​ហេតុ​ដែល​ធ្វើ​អោយ​លោក តៅ​សាវឿន ខឹង​ក្រេវ​ក្រោដ រហូត​ប្រមាត​ដាក់​គ្រាប់​បែក​អោយ​ស្លាប់​ទាំង​អស់​គ្នានៅ​ថ្ងៃ​ដែល​លោក សខេង មក​ចែកសញ្ញាប័ត្រ​នោះ ព្រោះ​ខាង​សាលា​បាន​លើក​ថ្ងៃចែក​សញ្ញាប័ត្រ​ម្តង​ហើយ​ម្តងទៀត​ (​ដំបូង​ឡើយ​ថា ចែក​នៅ​ថ្ងៃទី២៦ តែមុន​ថ្ងៃ២៦ថាចែក​ថ្ងៃទី២៨ ដល់​មុន​ថ្ងៃទី២៨ថាថ្ងៃទី២៨មិន​បាន​ចែក​ទេ មិន​ដឹង​ថ្ងៃណាទេចាំជួន​ដំ​ណឹងដល់​និស្សិត​នៅ​​ពេល​ក្រោយ លុះ​បន្ទាប់​មក​ទៀត​ផ្តល់​ដំណឹង​ថ្មីមួយទៀត​ថា ចែក​នៅ​ថ្ងៃទី២៨វិញ)។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី២៨ ខែកញ្ញា និស្សិត​តៅ​សាវឿន​បាន​ទៅ​ទទួល​សញ្ញាប័ត្រ​ដូច​និស្សិត​ដ៏ទៃ ដោយ​មិន​មាន​ការ​ដាក់​គ្រាប់​បែក​ដូច​សម្តី​ដែល​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នោះ​ទេ ហើយ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគា​លោក តៅ​សារឿន បាន​សរសេរ​លិខិត​សុំ​ទោស​លោក​ សខេង ជាសា​ធារណៈពី​ក្នុង​ពន្ធនាគារខេត្ត​សៀមរាបផងដែរ។

ប្រ​ទេស​មាន​ច្បាប់​គ្រួសារមាន​វិន័យ បើ​ទោះ​ជា​លោក តៅ​សាវឿន​ មិន​ជាប់​ទោស​យូអង្វែង​ដូច​ក្នុង​មាត្រា២៣៣​ក៏ដោយ តែ​ក៏​បាន​ជាប់ទោស​​អស់​រយៈពេល​១ខែផងដែរ ដែលវា​​ជា​ការ​ប្រមាន​ដល់​អ្នក​ដ៏ទៃ​ជាស​វៀង​​យក​តំ​រាប់​តាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1382ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1390ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1463ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1384ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2615ដង បុណ្យចូលឆ្នាំខ្មែរ   អាន2585ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1499ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1349ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1603ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1430ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2521នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9209នាក់
ខែនេះ    116287នាក់
ឆ្នាំនេះ   2574190នាក់
សរុប   51934116នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 14:52