លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1745

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-ចិត្រា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​កន្លែង​ខ្លាញ់ ក្នុងការ​ដាក់​កុង​ត្រូវ​ជជុះ​ចាំយក​លុយ​ពីក្រុម​ឈ្មួញរក​ស៊ី​ខុស​ច្បាប់ នាំឥវ៉ាន់​គេច​ពន្ធ​មក​ពី​ប្រ​ទេសថៃ ចូល​កម្ពុជា។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​បានលួច​បង្ហើប​​អោយ​ដឹង​ថា លោកឡុងសំអឿន នាយ​ប៉ូលីសសេដ្ឋ​កិច្ច​ក្រ​សួងប្រ​ចាំ​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​កូន​ចៅ​ជំ​និត​របស់​លោក​ យិន-ប្រ​សិទ្ធ នាយ​ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួង​ បាន​ដេញ​ថ្លៃ​យក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថែមមួយ​ទៀត​អោយ​គ្រប់​បី​ខេត្ត​នៅ​ទិស​ឧត្តរ ដើម្បី​ម្នីម្នា​ខិតខំ​កែ​ខៃ​ច្នៃ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដាក់​ព​ង្រាយ​កង​កម្លាំង​ និង​កុង​ត្រូល​ជជុះ​ដើម្បី​ប្រ​មូល​លុយ​ខ្មៅ​ពី​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​បទ​ល្មើស​ដូច​ជា ដឹក​ឈើ​ខុស​ច្បាប់ ដឹក​ឥវ៉ាន់គេចពន្ធ និង​ម្ហូប​អាហារ​ខូច​គុណភាព ពី​ស្រុក​ថៃ​ចូលស្រុក​ខ្មែរ ​ជាដើម….។ល។

គួរ​រំ​លឹក​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយចំ​នួន​ ដែល​ចោទ​ថា លោក ហុក-ចិត្រា បាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាំគាប​យក​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់កាល​ពី​ពេល​ថ្មីៗនេះ លោក​ហុកចិត្រាត្រួវ​បាន​ថ្នាក់​លើ​​ផ្ទេ​​តំណែង​ពី​គោល​ដៅ​ខាង​លើ អោយ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ជា​យ​ដែន​ខ្មែរ​យួនវិញ​ ចំណែក​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​បង្ហើប​ថា លោក​ឡុងសំអឿនបាន​ដេញ​ថ្លៃយក​ ព្រោះ​ចង់​បាន​យូ​ហើយតែ​មិន​ដឹង​ធ្វើ​យ៉ាង​មេចអាច​យក​បាន​ ទើប​តែ​ពេល​នេះ​ជា​ឱកាស​​ល្អ​បាន​មក​ដល់​។

មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អះអាង​ថា គេពុំដែល​​ឃើញ​លោក ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួងឈ្មោះ​ ឡុង-សំអឿន នេះ​ចេញ​មុខ​បង្ក្រាប​ទបល្មើស​ព្រៃ​ឈើ​ ​ឥវ៉ាន់​ខូច​គុណភាព និង​ឥវ៉ាន់​គេច​ពន្ធម្តង​ណា​នោះទេ តែ​បែ​ជា​ល្បីល្បាញថា ពូកែខាង​ដាក់​បង្រាយ​កូន​ចៅ​ក្រោម​ឱវាត​ចាំ​យក​លុយ​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ទៅ​វិញ។

ពល​រដ្ឋ​បន្តថា បើ​ទោះ​បី​ជា​លោក​ឡុង​សំអឿន​បាន​បង្ក​ព្យុះ​ភ្លៀង​ ឬ​មេឃ​បាក់​ធ្លាក់លើ​ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​ថ្នាក់​លើណា​អើពើ​​ឬធ្វើដឹង​លឺ​នោះដែរ ព្រោះ​លោក​ឡុង​សំ​អឿន​ ត្រូវ​បាន​លោក​ យិន​ប្រ​សិទ្ធ ដែល​ជា​ថ្នាក់​លើ​ស្រ​លាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ប្រើ​បាតដៃ​ព្រះ​យូឡាយបាំង​មេឃ​ជំនួស​លោក​ឡុង​សំ​អឿន​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ឡុង​សំ​អឿន ​ជា​ដៃ​ស្តាំ​លោក​យិន​ប្រ​សិទ្ធ​ ដែល​ពូកែ​រក​ចំណូល​ក្រោម​តុជូន​ថ្នាក់​លើ​ផង​ដែរ ទើប​បាន​ជា​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ឆ្នាំផង​ ក៏ឡើង​បុណ្យ​ឡើង​សក្តិរហូត​អាច​កាន់​ដំ​ណែង​ដល់​ទៅ​ពីរ​បី​ខេត្តតែ​ម្នាក់​ឯងទៀត។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​លោក​ ឡុង-សំអឿន​ បាន​ទេ​ព្រោះ​គ្មាន​លេខ​​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1594ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1510ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1329ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1592ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1530ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2112ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1496ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1338ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2000ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1464ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2051នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148535នាក់
ខែនេះ    531815នាក់
ឆ្នាំនេះ   1914047នាក់
សរុប   51273973នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:45