ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 09:55 នាទី ចំនួនអានៈ 2341

បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​ មាន​អាយុ​វែង រហូត​ដល់​ទៅ​ជាង​១រយ​ឆ្នាំក៏មាន ដោយ​ពួកគាត់​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​គីមី គឺ​បរិភោគ​តែ​អាហារ​ធម្មជាតិដូច​ជា​ ត្រី​ធម្មជាតិ សាច់ជ្រូកសាច់​គោក្នុងស្រុក​ បន្លែ​ធម្មជាតិ ដែល​ពល​រដ្ឋ​ខ្មែរ​ដាំដុះ​ដោយ​ប្រើ​ជីធម្មជាតិ មិន​មាន​ម្ហូប​អាហារ​ខូច​គុណ​ភាព ឬ​ប្រើ​ជាតិ​គីមី​ច្រើន​នាំចូល​ពី​ប្រ​​ទេស​ជិត​ខាងដូច​សព​ថ្ងៃ​នោះ​ទេ។

ដោយ​សា​កត្តា​ច្បាប់​ធូ​រលុង​ធ្វើ​អោយ​មន្រ្តី​ថ្នាក់​ក្រោម​មិន​គោរព​ច្បាប់ នាំអោយ​ប្រ​ទេស​ជាតិ​មាន​អំ​ពើ​ពុក​រលួយ​ស៊ីសំ​ណូក​សូកប៉ាន់ ធ្វើ​អោយ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ឃុប​ឃិត​ជា​មួយសមត្ថ​កិច្ច​ជំ​នាញ លួច​បើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំ​និញ​ខុស​ច្បាប់ ទំ​និញ​ខូច​គុណ​ភាពចូល​ស្រុក​ខ្មែរទាំង​ថ្ងៃទាំង​យប់ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យច្បាស់​លាស់​​ ហើយ​មន្រ្តី​ទាំង​នោះ​ទទួល​សំណូក​ ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​មន្រ្តី​ខិល​ខូច​ទាំង​នោះ​ដឹង​ថា ផលិតផល​​ដែល​នាំចូល​ទាំង​នោះ​​អាច​ធ្វើ​អោយ​ខ្មែរ​អាយុ​ខ្លី​ក៏ដោយ។

បើ​យោង​តាម​បណ្តាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក និង​គេ​ហទំព័រក្នុង​ស្រុក​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​នោះស​បញ្ជាក់​អោយ​ឃើញ​ថា ទឹក​ស៊ុប​គុយ​ទាវ ដែល​ដាក់​ក្នុង​ប៊ី​ដុងនាំ​ចូល​ពី​ស្រុក​យួន​យក​​មក​លក់​ចែក​ចាយ​អោយ​ពល​រដ្ឋ​ខ្មែរ​ ហាក់​កំ​ពុង​តែ​កើន​ឡើង​ទ្វេរ​ដង​ជា​រៀង​រាល់​ថ្ងៃ តែ​គេ​មិន​ឃើញ​មាន​អស់​លោក​មន្រ្តី​ជំ​នាញ ឬ​ខាង​ក្រសួងសុខាភិបាល មន្ទីសុខាភិបាល ចុះ​ត្រូត​ពិនិត្យពី​គុណភាព​ ឬសារ​ធាតុ​ផ្សំ​អោយ​បាន​ត្រឹម​ត្រូវ​នោះទេ។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​បាន​ចោទ​ថា ដោយ​សារ​តែ​មាន​ការ​នាំ​ចូល​ទំនិញ​ប្រើ​ជាតិ​គីមី ទំនិញ​ខូច​គុណ​ភាព​ពី​បរ​ទេស​ចូល​ស្រុក​នេះហើយ ​ទើប​​ធ្វើ​អោយ​ប្រជារាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​កើត​ជំ​ងឺ​ ឈឺ​ក្រពេះ រលាកពោះវៀន រលាក​តម្រង​នោម លើស​ឈាម ទឹក​នោម​ផ្អែម ខ្លាញក្នុង​សរសៃ​ឈាម ខ្លាញ់ក្នុង​បេះដូង។ល។

តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​អោយ​ដឹង​ថា អ្នក​នាំ​ចូល​និង​ចែក​ចាយ​ទឹក​ស៊ុប​យួន​ក្នុង​ខេត្ត​សៀម​រាប​ហាក់​គ្មាន​ការ​ភ្ញាក់​ផ្អើល គ្មាន​ការ​កោដ​ញញើត​អ្វី​ទាំង​អស់​ ដោយ​ពួក​គេ​ដឹក​ជញ្ជួន​ទឹក​ស៊ុប​ខាង​ទាំង​នោះ​ចែក​ចាយ​តាម​ហាង​ដោយ​សេរី​ ហើយ​ដោយ​ចំ​ហ។

អ្នក​ស្រ​លាញ់​សុខ​ភាព​នៅ​ខេត្ត​សៀម​រាប​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​មុន​ចូល​ពិ​សា​អា​ហារតាម​ហាង​មេត្តា​ស៊ើប​អង្កេត​អោយ​ច្បាស់​ថា ហាង​នោះ​ប្រើ​ទឹក​ស៊ុប​ដែល​ចំ​អិន​ខ្លួន​ឯង ឬ​ទិញ​ទឹក​ស៊ុប​ដែល​នាំ​ចូល​ពី​ស្រុក​យួន បើម្បី​ការ​ពារ​សុខ​ភាព​អោយ​បាន​ល្អ។

អាជ្ញាធរ​ខេត្ត​សៀម​រាប​គួរណាស់​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ទឹក​ស៊ុប​ពី​យួន​យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​នេះ​អោយ​បាន មិន​គួរ​ស្រ​ងំ​ស្ងៀម​ដូច​សព​ថ្ងៃនេះទេ។ ឬ​មួយ​ទឹក​ស៊ុប​ដែល​នាំ​ចូល​នោះ​បាន​ផ្តល់​ផល​ប្រ​យោជ និង​លាភសការៈ ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែរ បាន​ជា​អត់​មាន​កម្រើក​ខ្លួន​អី​បន្តិច​សោះ?​៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2089ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1287ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1367ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1375ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1533ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1405ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1395ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1414ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1609ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1320ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15626នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    162110នាក់
ខែនេះ    545390នាក់
ឆ្នាំនេះ   1927622នាក់
សរុប   51287548នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:49