ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2020

ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់​អះអាងថា ​​ក្រុម​ហ៊ុន​ស៊ូជីង នៅ​តែព្យាយាម​​បញ្ជូន​បុគ្គ​លិក​មក​ដាក់​បញ្ជរ​លក់​សំ​បុត្រ​កា​ណូត​​​អោយ​​ភ្ញៀវ​​ទេសចរណ៍ ប្រ​ឆាំង​និង​ សជណ របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ធ្វើ​អោយ​ពូកគាត់​មានការ​លំបាកយ៉ាង​ខ្លាំង។​

ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំពង់​ភ្លុគ​ដែល​លើក​គ្នា​មក​តវ៉ានេះបាន​អោយ​ដឹង​ថា ពួកគាត់​ពិត​ជា​ក្រុម​សហគមន៍កា​ណូត​ទេសចរណ៍​ឃុំ​កំ​ពង់​ភ្លុគ​ពិត​ប្រ​កដ​មែន។ ពួកគាត់​បន្តថា ពួកគាត់​មាន​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដោយ​ក្រុម​ហ៊ុន​ស៊ូ​ជីង​ហាក់​មិន​អស់​ចិត្ត​នៅ​តែ​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​មក​ព្យាយាម​ដាក់​បញ្ជរ​លក់​សំ​បុត្រ​កាណូត​អោយ​ភ្ញៀវ​ទេសចរណ៍ជាតិ អន្ត​រជាតិនៅ​ចំ​ណុច​ភូមិ​កំពង់​ថ្កូក ឃុំ​មាន​ជ័យ​ ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ដែលទង្វើ​ទាំង​នេះ​ហាក់​មាន​ចេតនា​ប្រ​ឆាំង​និង​ សជណ រសប់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ចុះ​​កាល​ពី​ថ្ងៃ​ទី១៧ ខែមេ​សា​ ឆ្នាំ២០១៥ ដោយ​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អោយ​ក្រុម​ហ៊ុន​ ស៊ីផេក និង​ ក្រុម​ហ៊ុន​ ស៊ូជីង ដកខ្លួន​ចេញពី​សហគមន៍កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍ ឃុំ​កំពង់ភ្លុង និង​ដំបន់នានានៅ​តាម​មាត់​បឹង​ទន្លេសាប លើក​លែង​តែឃុំ​ចុង​ឃ្នាស​មួយតែប៉ុណ្ណោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​បាន​បញ្ជាក់ថា មាន​មនុស្ស​៥ទៅ៦នាក់​ ដែល​ជា​បុគ្គលិក​របស់​ក្រុ​ម​ហ៊ុ​ ស៊ូជីង​ បាន​មក​ព្យាយាម​លក់​សំ​បុត្រ​កាណូត​អោយ​ភ្ញៀវ​ទេសចរណ៍ បាន​៤​សំ​បុត្រ​កាល​ពី​ថ្ងៃទី១២ ខែឧ​សភា ឆ្នាំ២០១៥។ ពល​រដ្ឋ​បន្តថា នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ លោក សៀង ណាំ បាន​ចុះ​ទៅ​ផ្អាក​ក្រុម​ហ៊ុន​ស៊ូជីង​មិន​អោយ​បន្ត​លក់​សំ​បុត្រ ដោយ​យោង​ទៅ​លើ​បណ្តឹង​ត​វ៉ារបស់​ប្រ​ជាពល​រដ្ឋ និង​យោង​ទៅ​លើ សជណ របស់​រាជរដ្ឋា​ភិបាល​។ នៅ​ថ្ងៃទី១០ ខែមិថុនាឆ្នាំ​២០១៥នេះ ពួកគេមាន​បំ​ណង​មក​លក់​សំ​បុត្រ​ជា​ផ្លូវ​ការណ៍សា​ជា​ថ្មី​ម្តង​ទៀត​ តែ​ដោយ​សារប្រ​ជា​ពល​រដ្ឋ​ដឹង​ដំ​ណឹង​ទាន់​លើក​គ្នា​មក​តវា ទើប​ពួកគេ​មិន​បាន​លក់​សំ​បុត្រ។

លោក នឹង នី មេឃុំ​កំពង់​ភ្លុគ និង​មេ​ភូមិ ជាច្រើន​នាក់​ទៀត​បាន​អះអាងថា ក្រុម​ប្រ​​ជាពល​រដ្ឋ​ដែល​មក​តវ៉ាខាងលើនេះ គឺ​ពិត​ជា​ប្រ​ជាពលរដ្ឋ​របស់​គាត់​ដែល​ជា​ក្រុ​ម​សហគមន៍កាណូត​​ដឹង​ភ្ញៀវ​ទេសចរណ៍នៅ​ឃុំ​កំពង់​ភ្លុគពិត​ប្រាកដមែន។ លោក​មេឃុំ​បាន​បន្តថា ក្រុម​ភាគីម្ខាង​ទៀត​ដែល​​អតីតជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ ស៊ូជីង បាន​មក​បំ​ផុស​បំ​ផុល​ប្រ​ជាពល​រដ្ឋ​អោយ​ផ្តិត​មេដៃ​ចូល​ជាសមាគមន៍ជាមួយ​ពួកគេ ដោយ​ពួកគេ​បាន​សន្យាខ្យល់ថា បើ​អ្នក​ណា​ចូល​ជាមួយសមាគមន៍គេ នោះ​ពួកគេ​និង​ផ្តល់​វេនកាណូតមួយ ផ្តល់​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍មួយ (កាណូត​ធ្វើ​អំ​ពី​ស្មាច់) អោយ​ដោយ​ឥត​គិត​ថ្លៃនោះទេ។ លោក មេឃុំ​បាន​បន្តថា ក្រុម​ភាគីម្ខាង​ទៀត មិន​ត្រឹម​តែ​ដើរ​បោក​បញ្ឆោត​ពលរដ្ឋ​នៅ​ឃុំ​លោក​ប៉ុណ្ណោះទេ ពួកគេ​ថែម​ទាំង​ដើរ​បោកប្រ​ជាពលរដ្ឋ​ពី​​ឃុំនានាដូច​ជាឃុំ​ កណ្តែក ស្រុក​ប្រាសាទបាគង ឃុំ​ជ្រាវ ក្រុង​សៀមរាបជាដើម។ លោក មេឃុំ​បន្ថែមថា ក្រុម​ប្រ​ជា​ពល​រដ្ឋ ​ដែលត្រូវ​បាន​ ​អតីត​បុគ្គលិក​​ក្រុម​ហ៊ុន ស៊ូជីង ហៅ​មក​ផ្តិត​មេដៃនេះ ភាគច្រើន​សុទ្ធតែ​អ្នក​មិន​មាន​កាណូតដឹក​ភ្ញៀវ​ទេសចរណ៍នោះទេ ហើយ​សុទ្ធតែ​អ្នក​មក​ពី​ឃុំ​ផ្សេងៗ​ទៀត​ផង។ លោ​ក មេឃុំបាន​បញ្ជាក់​ចុង​ក្រោយថា ភាគី​ម្ខាង​ទៀត​ដែល​ជាអតីតបុគ្គលិក​ក្រុម​ហ៊ុន​ស៊ូជីងនោះ គេមក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដោយ​មិន​បាន​សហការ ឬ​ផ្តល់​ដំ​ណឹង​អ្វី​ជូន​អាជ្ញាធរនោះទេ គី​ធ្វើ​អ្វីស្រេច​តែក្បាល​ចិត្ត​របស់​ពួកគេ។

លោក គីម សុផានី ដែលត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ ស៊ូជីង បាន​បដិ​សេធ​ថា​ ក្រុម​លោក​ឥឡូវ​មិន​មែន​ជា​បុគ្គលិក​ក្រុម​ហ៊ុន​ ស៊ូជីង​ ទៀតទេ គឺ​ក្រុម​លោក​មាន​សមាគមន៍​ផ្សេង​មួយទៀត ដែល​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​កំពុង​គាំទ្រ​ក្រុម​លោក​។ លោក គីម សុផានី បាន​បដិសេធ​ទៀត​ថា ក្រុម​លោក​មិន​បាន​សន្យា​ជា​មួយ​ប្រ​ជាពល​រដ្ឋ​ដែល​ចូល​ជាមួយសមាគមន៍​លោក និង​បាន​វេន​កាណូត​មួយ បាន​ទូកកាណូត​មួយ​ដោយ​មិន​គិត​ថ្លៃនោះទេ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ប្រហែល​៥០​នាក់​ដែល​គាំទ្រ​ខាង​លោក គីម សុផានី បាន​ស្រែក​បន្ទព្រម​ៗ​គ្នា​តាម​លោក សុផានីថា ˝អត់​មាន​ការ​សន្យាថា អោយ​វេន អោយ​ទូក​កាណូតឥត​គិត​លុយ ​ដូច​ការ​ចោទ​ប្រ​កាន់​នោះទេ ៗៗ˝។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​បួន​ប្រាំនាក់​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​ប្រាប់​ថា ក្រុម​មនុស្ស​៥ទៅ​៦នាក់​ដែល​ជាអតីត​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ស៊ូជីង គឺ​នៅ​តែ​ជា​បុគ្គលិក​ក្រុម​ហ៊ុន​នេះ​ដដែល តែ​ដោយ​ខ្លាច​គេ​ចោទថា ប្រ​ឆាំង​ សជណ រសប់​រដ្ឋា​ភិបាល ទើប​ពួកគេ​កុហក់ថា ឈប់​ធ្វើ​ការ​អោយ​ក្រុម​ហ៊ុន​ ស៊ូជីង ហើយ​ឥឡូវ​ពួកគេបង្វែទៅ​ជា​សមាគមន៍ផ្សេង​ទៅ​វិញ ដែល​គេ​ហៅ​ថា​នេះជាក្បាច់គុណឆ្ពិន​ភ្នែក​តែប៉ុណ្ណោះ ព្រោះ​មនុស្ស​ក៏ជា​មនុស្ស​ដដែល មក​រៀប​ចំ​លក់​សំ បុត្រ​នៅ​ស្នាក់​ការចាស់​​របស់ក្រុម​ហ៊ុន​ស៊ូជីងដដែល​។

លោក ភូ សំអាត អភិបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះថា ចំណុច​ទី១-លោក​និង​ធ្វើ​របាយការណ៍​ជូន​ លោក ឃឹម​ ប៊ុន​សុង អភិបាល​ខេត្ត​សៀមរាបអំ​ពី​ករណីខាង​លើនេះអោយ​បាន​លឿន​បំ​ផុត ទី២-លោក​និង​ធ្វើ​លិខិត​ជូន​ដំ​ណឹង​ទៅ​សមាគមន៍​ថ្មី​នេះ​ អោយ​បញ្ជប់​សកម្មភាព​ជាន្ទាន់ ព្រោះ​សមាគមន៍​គ្មាន​ច្បាប់​ទំ​លាប់​អ្វី​ទាំង​អស់​ ហើយ​ខាង​អាជ្ញាធរ​ក៏មិន​បាន​អនុញ្ញាតិ​អោយ​ដែរ។ លោក​ ភូសំអាត បាន​បន្ថែមថា បើ​ក្នុង​សមាគមន៍ថ្មីអត់​ថ្បាប់​នេះនៅ​តែ​រឹង​រូសមិន​ព្រម​ដកថយ លោក​និង​រង​ចាំ​គោល​ការណ៍ពី​លោក អភិបាល​ខេត្ត​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា។​

លោក កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញាសាលា​ដំ​បូង​ខេត្តសៀមរាប បាន​ពន្យល់​តាម​ទូរស័ព្ទថា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រ​កាស​បញ្ចប់​ក្រុម​ហ៊ុន​ ស៊ីផេក និង​ក្រុម​ហ៊ុន ស៊ូជីង នៅ​ឃុំ​កំពង់​ភ្លុគមក គឺ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មិន​អាច​ទៅ​ចូល​ពាក់​ព័ន្ធ​នៅ​សហគមន៍កាណូត​ទេសចរណ៍​ឃុំ​កំ​ពង់​ភ្លុគទៀត​បាន​ទេ ហើយ​ក៏មិន​មាន​ក្រុម​ហ៊ុន​ណា​ទៅ​អាង​វាងដេញ​ផ្តេច​មុខ​នៅ​ទី​នោះ​បាន​ដែរ។ លោក កើត វណ្ណារ៉េត​ បន្ត​ថា បើ​ប្រ​ជា​ពល​រដ្ឋ​គេ​បើ​សមាគមន៍បន្ថែម​វាជារឿង​របស់​ពួកគេ អោយ​តែ​ពួកគេ​ធ្វើ​អ្វី​ទៅ​តាម​ផ្លូវ​ច្បាប់​ពាណិជ្ជកម្ម ហើយ​មាន​ច្បាប់​ទំ​លាប់​ត្រឹម​ត្រូវ។ លោក កើត​វណ្ណារ៉េត បាន​បន្ថែមថា គ្មាន​សមាគមន៍ណា​មួយ​អាច​បង្ខំ​អោយ​ភ្លៀង​ត្រូវ​តែ​ទិ​ញ​សេវាកម្ម​របស់​ខ្លួន​បាន​ទេ ទុក​អោយ​ភ្ញៀវ​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

លោក មេឃុំ​ មេភូមិ និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពង់​ភ្លុគ២៥០​គ្រួសារដែល​លើក​គ្នា​មក​តវា​ថ្ងៃនេះ​ សូម​ធ្វើការ​សំ​ណូម​ពរ​ទៅ លោក អភិបាល​ស្រុក​ប្រាសាទ​បាគង ទៅ​លោកអភិបាល​ខេត្តសៀមរាប និង​ជាពិសេស​សូម​សំ​ណូម​ពរ​ទៅ សម្តេច​ ហ៊ុន​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សូម​ជូយ​បណ្តេញ​ក្រុម​មនុស្ស​មួយ​ក្រុ​ម​ខាងលើ ដែល​ជាអតីត​បុគ្គលិក​ក្រុម​ហ៊ុន​ ស៊ូជីង អោយ​ចេញ​ពី​តំ​បន់​ទេសចរណ៍ ឃុំ​កំពង់​ភ្លុគផង ព្រោះ​ពួកគាត់​មិន​សប្សាយ​រីករាយ ហើយ​ថែម​ទាំង​មាន​ទុក្ខ​លំ​បាក​ក្នុង​ការ​ប្រ​កប​របរ​អាជីវ​កម្មបើក​កាណូត​ជូន​ទេសចរណ៍ដើរ​កម្សាន្ត ដោយ​ក្រុម​នេះ​មក​ដណ្តើម​ផល​ប្រ​យោជន៍​របស់​ពួកគាត់​ម្តង​ហើយ​ម្តង​ទៀត៕ ដោយ​៖ ផ្លុង-រ៉េត

ចុចទីនេះដើម្បីមើលរឿងចាស់ដែលពាក់ព័ន្ធនិង​រឿង​ខាងលើនេះ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1641ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1485ដង សេចក្តីជូនដំណឹង   អាន1616ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1380ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1799ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1479ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1620ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1557ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1424ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1401ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1749នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28371នាក់
ខែនេះ    397780នាក់
ឆ្នាំនេះ   2408319នាក់
សរុប   51768245នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 07:30