បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ

ដោយៈ សហការី ខេត្តកំពង់ឆ្នាំ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:03 នាទី ចំនួនអានៈ 2160

នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភាព​សុខ​សាន្ត​រហូត និង​មិន​ដែលឃើញ​សមត្ថកិច្ច​រដ្ឋ​បាល​​ជល​​ផល សង្កាត់​​​បរិបូរណ៍ និង​​ខណ្ឌ​កំពង់​ឆ្នាំង ចេញ​បង្ក្រាប​​ឡើយ ករណីនេះត្រូវ​បាន គេសង្ស័យថា មាន​ការបើក​ដៃ​ពីសមត្ថ​កិច្ច​ជំនាញ ឲ្យឈ្មួញធ្វើតាមអំពើរចិត្តជាថ្នូរនិងលាភ សក្ការះ ដែល​ផ្ទុយ​ស្រ​ឡះពី​​គោល​នយោ​បាន​របស់​រដ្ឋា​ភិបាល​ដែល​បាន​បិទ​ឡូនេសាទ ទុក​អោយ​សំ​បូរ​ត្រី​ ក្នុង​បឹង​ទន្លេ​សាប សំរាប់​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូរបានអះអាងថា រាល់ថ្ងៃនេះមាន ទូកអូសអួន​០២​គ្រឿង​នេះ ជា​របស់​ជនជាតិ​វៀតណាម នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​អួន​ក្នុង​០១​គ្រឿងៗ​មាន​កម្មករ ពី​១៥​ទៅ​២០ នាក់ និង​មាន​កាណូត​០៣​គ្រឿង​អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន ម៉ាសា​ដា​ឬ​នី​សាន់​(៦​ម៉ាស៊ីន​ស្មើនឹង ១៦៥​សេះ​) និង មុជទឹក​ដោយ​ម៉ាស៊ីន​ខ្យល់។​

រាល់ថ្ងៃ ពួកជនជាតិវៀតណាម ទាំងនោះបានធ្វើសកម្មភាពនេសាទនៅ​បឹង​ទន្លេសាប ឃុំ​ឆ្នុក​ទ្រូ​និង​ចល័ត​ចូលក្នុង​ដែន​​​នេសាទ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ការ​ធ្វើ សកម្ម​ភាព​តាំង​ពី​ដើម​ខែវិច្ឆិកា រហូត​មក​ទល់​បច្ចុប្បន្ន។ ​ហើយពេលទឹកស្រកបន្តិចគេនេសាទ ពី​បឹង​ទន្លេសាប ក្នុង​ដែន​នេសាទ​ខេត្តកំពង់ឆ្នាំង រហូត​មក​ទល់​កោះ​ក្រ​ញ៉ា​ន និង​ព្រំប្រទល់ ស្រុក​កំពង់លែង។

ប្រភពដដែលបានបញ្ជាក់ថា រាល់ថ្ងៃនេះសមត្ថកិច្ចជំនាញបានចាត់មនុស្សឲ្យដើរ ប្រមូលលុយ ក្នុងអួន​០១​វង់ៗ​គឺ​មាន​តម្លៃ​រត់ការ​សរុប​ពី​២០​លាន​រៀល ទៅ​២៥​លាន​រៀល ជា​ថ្នូរ​ធ្វើ​សកម្មភាព​នេសាទ​០១​រដូវ​កាល ពោល​គឺ​ចាប់ពី​ទឹក​សម្រក់ រហូត​មក​ទល់នឹង​ទឹក​ដំឡើង ក្នុង​រដូវ​បិទ​នេសាទ។ និយាយឲ្យចំទៅគឺមិនប្រកាន់រដូវ បើទោះដឹងថាជារដូវត្រីពងក៏ដោយ។

ពលរដ្ឋ​នៅ​តំបន់​នោះ បានបង្ហើយឲ្យដឹងថា កន្លងមកគេបានឃើញមន្ត្រីរដ្ឋបានជលផល តែង​តែធ្វើការនេសាទ នៅទីនោះជាហូរហែ តែបង្ក្រាបបានតែអ្នកតូចតាចតែប៉ុណ្ណោះ ចំពោះ​អ្នក​មាន​លុយ​បង់ មានអំណាច​ចង់ធ្វើអីក៏បាន ពិសេដូចជាអូនពីរខាងលើ មិន​ដែល​ឃើញ​ទៅរំ​ខាន​​ដល់​បទ​ល្មើស​នេសាទ​អួន​នេះ​ ព្រោះឈ្មួញនិងជនជាតិ​វៀតណាមដែល មក​នេសាទ​ខុស​ច្បាប់​ទាំង​នោះបានសែនព្រេនដិតដល់។

ជុំវិញការចោទប្រកាន់នេះ នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​បរិបូរណ៍លោក ម៉ូត សៀង​ហេង ​បាន​ប្រាប់​អ្នកសារព័ត៌មានដឹង​ថា អួន​ទាំង​០២​វង់​​នេះ ថ្វីបើ​នៅ​ឃុំ​ឆ្នុកទ្រូ ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​មែន ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ នៅ​បឹង​ទន្លេសាប​ខាង​ខេត្ត​ពោធិ៍សាត់​ឯណោះ​ទេ។

 រីឯលោក​តាំង លី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ និង​លោក ផេ​ម សុខុន នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​កំពង់​លួង​បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ប៉ុន្តែ​ក្រែង​បទល្មើស​នេសាទ​នេះ​លួច​ធ្វើ​ចន្លោះ​ប្រតិបត្តិការ​របស់​លោក​។

លោក ណៅ ធួក ប្រធាននាយកដ្ឋានជលផល គួរតែបើកការស៊ើបអង្គេតលើករណីនេះ ព្រោះ​គេ​មក នេសាទខុសច្បាប់ពេញទន្លេសាប ពិសេសក្នុងភូមិសាស្ត្រ​ស្រុកបរិបូណ៌ កូន​ចៅ​លោក​អត់​ដឹង​ទេ។

លោក ឱម យិនទៀង ប្រ​ធាន​អង្គ​​ភាព​ប្រ​ឆាំង​អំ​ពើរ​ពុក​រលួយ​គួរ​ចាត់​ក្រុម​ការ​ងារ​ឬ​មន្ត្រី​របស់​ខ្លួន​ចុះធ្វើ​ ការអធិការកិច្ច​លើ់ករណី​មន្ត្រីជល់ផល​បើក​ដៃ​ឲ្យឈ្មួញ​នេសាទ​ខុស​ច្បាប់​ និង​ប្រ​មូល​លុយ​ពី​ទូក​អូស​អួន ក្នុងមួយ​គ្រឿង​តម្លៃពី​២០ទៅ២៥លាន​រៀល​ តើ​ប្រាក់​ទាំង​នោះ​បាន​ចូល​រដ្ឋ​ទេ? ឬមួយ​អស់​លោក​មន្ត្រី ជល​គោល​ដៅ​ខាង​លើ​ប្រ​មូល​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​រៀង​ៗខ្លួន?​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1595ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1392ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1507ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1539ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1570ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1362ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1723ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1414ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1606ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1638ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6071នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23109នាក់
ខែនេះ    130187នាក់
ឆ្នាំនេះ   2588090នាក់
សរុប   51948016នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:54