តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 07:10 នាទី ចំនួនអានៈ 2125

លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ​ជាច្រើន​រយ​សន្លឹក ដែល​ខ្លឹមសារ គឺ​មាន​គោលបំណង​ញុះញង់​ឲ្យមាន​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ប៉ុន្តែ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ រូបនេះ បាន​បដិសេធ​មិន​ចូលរួម​សវនាការ​នោះទេ តែ​នឹង​ឲ្យ​មេធាវី ចូលរួម​ដើម្បី​តតាំង​នីតិវិធី​ក្នុងពេល​សួរដេញដោល​។​ ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អា​ជ្ញរង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ឲ្យចូល​ខ្លួន​នៅក្នុង​សវនាការ ទាក់ទង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣​។

ក្នុង​ដីកា​នោះ បានបញ្ជាក់​ថា «​បង្គាប់​ឲ្យឈ្មោះ សួន សេរី​រដ្ឋា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​កំណើត​នៅ​ឃុំ​ខ្នាច​រមាស ស្រុក​ប​វិល ខេត្ត​បាត់ដំបង ឲ្យចូល​ទៅកាន់​សាលាដំបូង​រាជ​ធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការចោទប្រកាន់​មកលើ​ខ្លួន​»​។​   ​

លោក សួន សេរី​រដ្ឋា ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រឹដ្ឋជា​អា​ទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រៅប្រទេស កាលពី​អំឡុង​ឆ្នាំ​២០១១, រួមគំនិត​ក្បត់​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៣, រួមគំនិត​ក្បត់​, អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត និង​ការរំខាន​មិនឲ្យ​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​នៅ​ខេត្ត​តាកែវ រាជធានី​ភ្នំពេញ ក្រុង​ប៉ោយប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០០៧ រហូត​ដល់​អំឡុង​ឆ្នាំ​២០១៣​។ ​ ​ពាក់ព័ន្ធ​បញ្ហា​នេះ លោក សួន សេរី​រដ្ឋា បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា «​ខ្ញុំ​ត្រៀម​ចូលខ្លួន​ទៅ​តតាំង​ក្តីនេះ​គ្រប់​ពេល​ទាំងអស់​ឲ្យតែ​រដ្ឋាភិបាល ព្រម​ទទួល​នូវ​លក្ខខ័ណ្ឌ​ចំនួន​៣​ចំណុច របស់​ខ្ញុំ​នោះ គឺ​១-​ដោះលែង​សកម្មជន​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំឃាំង​ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខ័ណ្ឌ​។ ២-​អនុញ្ញាត​ឲ្យ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ចុះបញ្ជី​ជា​គណបក្ស​នយោបាយ​ស្របច្បាប់ នៅក្នុង​ប្រទេស​ខ្មែរ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួតប្រជែង​គ្នា​ដោយ​ចំហ និង​ស្មើភាព និង​៣-​មិន​ត្រូវ​ចាប់ខ្លួន​ខ្ញុំ ឬក៏​ឃុំខ្លួន​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តតាំង​ក្តី​នៅក្នុង​តុលាការ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​។

តែ​បើ​រដ្ឋាភិបាល​នេះ មិន​យល់ព្រម​តាម​លក្ខខណ្ឌ​៣​ខាងលើ​នេះ​ទេ នោះ​មាន​តែ​មេធាវី​របស់​ខ្ញុំ​លោក សុខ សំអឿន ទេ ដែល​ចូល​ទៅ​ការពារ​ខ្ញុំ​ក្នុង​តុលាការ​»​។​   ​គួរបញ្ជាក់​ថា កាលពី​ខែ​សីហា ឆ្នាំ​២០១៣​កន្លងទៅ យុវជន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រហូត​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ តែ​ក្រោយមក​បាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ​។ យុវជន​ទាំងនេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការចែក​ខិត្តប័ណ្ណ ដែល​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1597ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2219ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2154ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1484ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1591ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន3243ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1420ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1594ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1376ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1324ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1054នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7742នាក់
ខែនេះ    114820នាក់
ឆ្នាំនេះ   2572723នាក់
សរុប   51932649នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 09:19