សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 10:47 នាទី ចំនួនអានៈ 2636

សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​ លិខិត​ជូន​ដំ​ណឹង​មួយ​ច្បាប់របស់​ អយ្យការ​អម​សាលាដំ​បូង​ខេត្តសៀមរាប​​ លេខ​៤៥៨ ចុះ​ហត្ថ​​លេខា​ដោយ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំបូងខេត្ត។

នៅ​ក្នុង​លិខិត​នោះ​សរសេរថា ˝ យើង​ កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា ជាតំណាង​អយ្យ​ការ​អម សាលាដំ​បូង​ខេត្តសៀមរាប។ ជម្រាប​មក​ឈ្មោះ សិញ ស៊ុនឡី ភេទប្រុស​អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​សព្វ​ថ្ងៃនៅ ភូមិ​គោគឬស្សី ឃុំ​កែវ​ពណ៍ ស្រុក​ពួក​ ខេត្តសៀមរាប។ ត្បិត​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់​លោក ដែល​បាន​ប្តឹង​ពី​ឈ្មោះ​ អ៊ាឆៃយិន ពីបទៈ ប៉ុនប៉ង​មនុស្សឃាត ប្រ​ព្រឹត្ត​នៅ​ភូមិ​វត្ត​ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៣ បទល្មើស​ព្រហ្ម​ទណ្ឌមាន​ចែង​អោយ​ផ្តន្ទា​ទោស​តាម​បញ្ញតិ្តមាត្រា​២៧ និង​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌនោះ អយ្យការ​អម​សាលាដំ​បូង​ខេត្ត​សៀមរាប បាន​សម្រេច តម្កល់រឿង​ទុក​ឥត​ចាត់ការ តាម​ដី​ការ​តម្កល់​​រឿង​ទុក​ឥត​ចាត់ការ​លេខ ៤៥០ ពស.ព្រទ/១៥ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥។ លោក​មាន​សិទ្ធិប្តឹង​ឧទ្ធរណ៍​នឹង​ ដីកាសម្រេច​តម្កល់​រៀង​ទុក​ឥត​ចាត់ការ​ រយៈពេល​០២(ពីរ)ខែ គិត​ចាប់​ពី​ថ្ងៃបានទទួល​លិខិត​ជូន​ដំណឹង​នេះតទៅ (សៀមរាប ថ្ងៃទី០៩ មេសា ឆ្នាំ២០១៥)។

សូម​រំលឹកផងដែរថា លោក​អៀ.ឆៃយិន មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ដ៍​ស​កម្ម​ម្នាក់​បាន​បើក​ឡាន​ម៉ាក​លុច​ស៊ិស​៤៧០​ពណ៍​ខ្មៅ​គ្មាន​ផ្លាក​លេខ​បុក​រថ​យន្ត​អ្នក​កា​សែតជា​ច្រើន​ដង​​ប៉ុង​ប៉ង​ធ្វើ​មនុស្ស​ឃាតដោយ​ចេតនា ​យ៉ាង​កំ​រោល​ហាក់​បី​ដូច​ជានៅ​​ក្នុង​​ឆាក​ប្រ​យុទ្ធស៊ី​សាច់ហុត​ឈាម​ ក្នុង​រឿង​​ហុង​កុង​​​អញ្ចឹញ។​

ហេតុការណ៍​គួឲ្យរន្ធត់​នេះ​បង្ក​ឡើង​ដោយលោក ​អៀ ឆៃយិន ជា​មេ​ឈ្មួញ​រក​ស៊ី​ឈើ​ក្រ​ញូង​ដ៍​ធំ​ប្រ​ចាំ​អា​ណា​ចក្រ​ខេត្ត​សៀម​រាប​ បាន​បើករថ​យន្ត​​បុក​ទៅ​លើ​រថ​យន្ត​អ្នក​កា​សែត​មួយ​គ្រឿង​កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ លេខ៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត ​ឃុំស្រែណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប។​

ក្រុមអ្នកកា​សែត​រង​គ្រោះ​បាន​និ​យាយ​ថា​ ពួក​គេ​បាន​បើក​រថ​យន្ត​១​គ្រឿង​ម៉ាក​កាម​រី​សេរី​ឆ្នាំ​៨៥ ​ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ -៥២១៧ មាន​គ្នា​៣​នាក់​ទៅ​ចត​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​បន្តិច​ ក៍​មាន​រថ​យន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ិស​៤៧០ ​ពណ៍​ខ្មៅ ​បើក​វ៉ា​ហួស​បាន​ប្រ​ហែល​៥០​ម៉ែត្រ​ ក៍​រយ៉ែ​រថ​យន្ត​ថយ​ក្រោយ មក​​បុក​ឡាន​របស់​គាត់​ទាំង​កំ​រោល​ជិត​២០​ដង ​បណ្ដាល​ឲ្យ​ឡាន​ពួក​គាត់ (អ្នក​កាសែត​) ធ្លាក់ចូល​ក្នុង​​ប្រ​ឡាយ​តែ​ម្ដង​ ហើយ​រថ​យន្ត​បង្ករ​បាន​រយ៉ែ​តាម​បុក​ដល់​ក្នុង​ប្រ​ឡាយជា​ច្រើន​ដង​​ថែម​ទៀត ប៉ុន្តែ​មិន​មាន​បណ្ដាល​ឲ្យ​នរ​ណាម្នាក់​​ទទួល​រង​របួសនោះ​​ទេ ព្រោះ​ពួកគាត់​បាន​លោត​ចុះ​ចេញ​ពី​រថ​យន្ត​ទាន់។

អ្នកកា​សែត​បន្ត​ថា​នៅ​យប់​កើត​ហេតុ​មាន​រថ​យន្ត​ការី​បា​ឡែន​ពណ៍​ស្ក២​គ្រឿង ​បាន​ដឹក​ឈើ​ក្រ​ញូង​មក​ពី​តំ​បន់​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមានជ័យ មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​៦៧​ប៉ុ​ន្តែ​មក​ដល់​ចំ​ណុច​ផ្លូវ​លំ​គ្រួស​ក្រ​ហម​ក៍​រថ​យន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ​បើក​សំ​ដៅ​ទៅ​ស្រុក​អង្គរ​ជុំ​ដោយ​សុវត្តិ​ភាពមុន​ពេលលោក​យិន​បើ​ក​រថ​យន្ត​បុក​អ្នក​កាសែត​ប្រ​ហែល​តែ​៥នាទី​ប៉ុណ្ណោះ​។

ជុំ​វិញសកម្ម​ភាព​ដ៍អា​ក្រក់​មក​លើ​ក្រុម​អ្នក​កា​សែត​ពី​សំ​ណាក់​ឈ្មួញ​ឈើ​ក្រ​ញូង​ដ៍​ម​ហិ​មា​ឈ្មោះ អ៊ា ឆៃយិន នេះ​ក្រុម​អ្នកកា​សែត​បាន​ដាក់​ពាក្ស​បណ្ដឹង​ទៅ​តុ​លា​ការ​ខេត្ត​សៀម​រាប​ និង​ដាក់​បណ្តឹង​នៅ​អធិ​ការ​ស្រុក​វ៉ា​រិន​ កាល​ពី​ថ្ងៃ​ទី​៨ ខែវិច្ឆកា ឆ្នាំ២០១៣។

សូម​បញ្ជាក់ថា ឈ្មួញ​ឈើ​ក្រ​ញូង​រូប​នេះ (អ៊ាឆៃយិន) ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​អ្នក​កា​សែត​រង​គ្រោះ​ខាង​លើ ​ហៅ​សមត្ថ​កិច្ច​​អោយ​បង្ក្រាប​រថ​យន្ត​ដឹក​ឈើ​ក្រញូង​របស់​គាត់​ជា​ញឹក​ញាប់​ តែឈ្មួញ​រូប​នេះ ​គេ​នៅ​តែ​មាន​ឱ​កាស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​បាន​ដដែល ​មិន​ដឹង​ថា គាត់​មាន​ខ្សែ​ ឬខ្នង​បង្អែក​ប៉ុណ្ណា​នោះ​ទេ ឬមួយ​មាន​ខ្សែ​តាម​រយៈ​សូក​លុយ​ឲ្យ​សមត្ថ​កិច្ច។​

ក្រុម​អ្នក​កាសែត​រង​គ្រោះ​ដែល​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះថា កាល​ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ពួក​គាត់​បាន​ទៅ​ដាក់​បណ្តឹង​ឧទ្ធរណ៍ នៅ​សាលាដំ​បូង​ខេត្ត​សៀមរាប បន្ត​ទៅ​ទៀត​ដើម្បី​ស្វែង​រក​យុត្តិធម៌ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​ជា​មិន​មាន​លុយ​ដូច​ថៅ​កែ​រក​ស៊ី​ដឹក​ឈើក្រញូង​​ឈ្មោះ​ អ៊ាឆៃយិន​ នេះក៏ដោយ ក៏ពួក​គាត់​មិន​មាន​ការ​អស់​សង្ឃឹម​ក្នុង​ការ​ទាម​ទា​រក​យុត្តិ​ធម៌តាម​ផ្លូវ​ច្បាប់​នោះទេ ទោះ​ជា​សាលាដំ​បូង​ខេត្ត​សៀមរាប មិន​បាន​ផ្តល់​យុត្តិធម៌ជូន​ពួកគាត់​បែបនេះក៏ដោយ។

នៅ​ព្រឹក​ថ្ងៃទី២១​ដដែលនេះ លោក​ អ៊ាឆៃយិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​ថា លោក​មិន​បាន​ដឹង​រឿង​គេ​តម្កល់​ ឬមិន​តម្កល់​សំណុំ​រឿង​អ្នក​កាសែត​ខាង​លើនោះ​ទេ ហើយ​តុលាការ​ក៏មិន​បាន​កោះ​ហៅ​លោក​ដែរ​។ លោក យិន​ បន្ថែម​ថា សព្វ​ថ្ងៃនេះលោក​មិន​បាន​រក​ស៊ី​ដឹក​ឈើ​ទៀត​ទេ លោក​បាន​រក​ស៊ី​លក់​កន្ទក់​ លក់​អង្ករនៅ​ផ្ទះ បន្ទាប់មក​ក៏ប្រាប់​ថា ជាប់​រវល់​ រួច​ក៏បិទទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​កាសែត​រង​គ្រោះ​ខាង​លើ សំ​នូម​ពរ​ទៅ​សាលា​ឧទ្ធរណ៍ មេត្តាផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ ដែល​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ។ និង​សូម​សំនូម​ពរ​ទៅ​សមាគមន៍ អង្គរការផ្សេងៗ ស្ថាប័ណឯករាជនានា មេត្តាជួយ​រក​យុត្តិធម៌ជូន​ពួក​គាត់​ផង ព្រោះ​ពួកគាត់​ជាអ្នក​កាសែត​មិន​មាន​លុយ​សំ​រាប់​តតាំង​ក្តីរក​យុត្តិធម៌នោះទេ មាន​តែ​ភាពបរិសុទ្ធតែប៉ុណ្ណោះ សំ រាប់​រក​យុត្តិធម៌៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន1716ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន1773ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1518ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1469ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1389ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1318ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1743ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1800ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2228ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43302នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    146473នាក់
ខែនេះ    529753នាក់
ឆ្នាំនេះ   1911985នាក់
សរុប   51271911នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:06