លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 09 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 2154

រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នាំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​។ លោក​ឧកញ៉ា សុខ ប៊ុ​ន ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រួម​ទាំង​អង្គរក្ស រង​នូវ​ការ​ប្តឹង​ចោទ​ថា បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅ​លើ​កញ្ញា ឯក សុជាតា ហៅ​សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​ក្លឹ​ប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។

តាម​រយៈ​ឃ្លី​ប​វិ​ដេ​អូ​មាន​រយៈពេល​ជាង​១​នាទី​ដែល​ទើប​បែកធ្លាយ​នោះ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព នៃ​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​មួយ ដែល​បង្ក​ឡើង​ពី​សំណាក់​បុរស​មាន​អំណាច​ម្នាក់ បាន​ស្ទុះ​ទៅ​ចាប់​បោច​ទាញ​សក់ កញ្ញា​សា​សា អូស​ចេញ​ពីលើ​សា​ឡុ​ង និង​បាន​ប្រើ​ហិង្សា​វាយតប់​ទាត់​ធាក់​យ៉ាង​ចាស់ដៃ​មក​លើ​រូប​នាង​ដែល​ជា​ស្ត្រីភេទ​ទន់ខ្សោយ គ្មាន​សមត្ថភាព​តបត​វិញ​នោះ​។ នៅ​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ជុំវិញ​សកម្មភាព​នៃ​ការ​ប្រើ​អំណាច​កាង​ខុសច្បាប់​ទម្លាប់​ពី​សំណាក់​បុរស​ម្នាក់​នោះ ដោយសារ​តែ​នៅ​ក្នុង​ហេតុការណ៍​នោះ​គេ​ក៏​បានឃើញ​មាន​អង្គរក្ស​ផ្ទាល់ខ្លួន​ម្នាក់​ទៀត បាន​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ ដើម្បី​គំរាម​ជន​រង​គ្រោះ​ទៀត​ផង​។ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បាន​ផ្ទុះអាវុធ​បង្ក​គ្រោះថ្នាក់​ធំដុំ​ដល់​កញ្ញា​សា​សា ដែល​ជា​ជន​រង​គ្រោះ​។

ពាក់ព័ន្ធ​ការ​ប្រើ​អំពើ​ហិង្សា​នេះ កញ្ញា​សា​សា បាន​ប្រាប់​ឲ្យ​ដឹង​ថា​កញ្ញា​មិន​បាន​ស្គាល់​បុរស ដែល​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​កញ្ញា បាន​អង្គុយ​លេង​ធម្មតា ហើយ​មិត្ត​ភ័ក្តិ​របស់​កញ្ញា​ស្រវឹង (​ថៅកែ​ហាង ដែល​ជា​ជនជាតិ​ជប៉ុន​) បាន​អង្វរ​ឲ្យ​នៅ​អង្គុយ​កំដរ ពេល​នោះ ភ្ញៀវ​ក៏​បាន​ចេញពី​ក្នុង​ហាង​អស់ហើយ ប៉ុន្តែ​ស្រាប់តែ​បុរស​ពីរ​នាក់ ដែល​ជា​ភ្ញៀវ ក៏​បាន​ត្រឡប់​មក​ក្នុង​ហាង​វិញ ដោយ​បាន​ចាប់​អូស​មិត្ត​ភ័ក្តិ​របស់​ខ្លួន​ទាំង​បង្ខំ ដើម្បី​យក​ចេញ​ទៅ​ក្រៅ រហូត​មិត្ត​ភ័ក្តិ​ខ្លួន​យំ និង​បាន​ស្រែក​ឲ្យ​ខ្លួន​ជួយ ហើយ​ខ្លួន ក៏​បាន​ប្រាប់​ទៅ​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិ​ខ្លួន ហើយ​ស្រាប់តែ​អង្គរក្ស​របស់​បុរស​ម្នាក់​នោះ បាន​ស្រែក​ជេរ​ម្រា​យ​ខ្លួន កុំ​ឲ្យ​ចេះ​ដឹង (​កុំ​ចេះ ចង់​ងាប់​ហេះ​) ដោយ​មាន​កាំភ្លើង​កាន់​នៅ​ដៃ ហើយ​ខ្លួន ក៏​បាន​ប្រាប់​កុំ​ឲ្យ​ជេរ​ម្តាយ​របស់​ខ្លួន ហើយ​នៅ​ពេល​ដែល​ខ្លួន​មាត់​ទៅ​វិញ ក៏​ស្រាប់តែ​បុរស​រូប​នោះ (​ឧកញ៉ា សុខ ប៊ុ​ន​) ស្ទុះ​មក​វ៉ៃ​ខ្លួន​។

កញ្ញា​សា​សា បាន​រៀងរាប់​ថា ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កញ្ញា គឺ​ដូច​ជា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប អីចឹង ហើយ​ប្រដាប់​ដោយ​អាវុធ ដោយ​ភ្ជង់​ក្បាល និង​បាន​យក​ជើង​ជាន់​ក្បាល​ខ្ទប់​នៅ​នឹង​ឥដ្ឋ និង​មាន​អា​ម៉េ​បាញ់​ដែរ តែ​គ្រាប់​ស្អុយ​។ កញ្ញា​សា​សា បាន​គូសបញ្ជាក់​ថា វ៉ៃ​ខ្ញុំ​អូស​រហូត​ដល់​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិន​តិច​ជាង ៥​នាទី​ទេ​។ គាត់​ខ្ញុំ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នក​រត់​តុ​ជួយ​។ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់​បាត់​ហើយ​។​អ្នក​រត់​តុ​គាត់​ជួយ​ឃាត់​។​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​អស់ហើយ​។ ចំណែក​លោក សុខ ខេ​ម​រិ​ន្ទ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាម សមត្ថកិច្ច​កំពុង​តែ​ធ្វើ​កិច្ច​ការងារ​នេះ យ៉ាង​ដុតដៃដុតជើង តាម​រក​ចាប់ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុ​ន ជា​ជន​ដៃដល់ ដែល​ជាប់ចោទ​ប្រើ​អំពើ​ហិង្សា​វាយដំ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កញ្ញា​សា​សា​៕ ប្រភព៖ fpmonline

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន928ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1770ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3322ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1647ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2421ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1574ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3151ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1744ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1800ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6098នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23136នាក់
ខែនេះ    130214នាក់
ឆ្នាំនេះ   2588117នាក់
សរុប   51948043នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:59