ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម៉កកង់បី ជាឆ្កែ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 09 ឆ្នាំ 2017 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1736

អ្នករត់តាក់ស៊ី​ និង​រត់រឺម៉កកង់បី ដឹក​ភ្ញៀវទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប ​រាប់​រយ​នាក់​បាន​រិះគន់តៗគ្នា​ថា សារមន្ទីរជាតិអង្គរ (Angkor National Museum) និងក្រុម​ហ៊ុន​ផ្សារ​មួយ​ដែល​មានឈ្មោះ​ថា ធីកាលឡឺរី (T-Galleria) ស្ថិត​ក្នុង​ភូមិ​សាលាកន្សែង សង្កាតស្វាយដង្គំ ក្រុងសៀមរាប ដែល​មាន​ទី​តាំង​ជាប់​គ្នា​ម្ខាង​​ម្នាក់ កំពុងតែ​រើស​អើង​ ប្រកាន់​វណ្ណះឋានះ ដោយ​ហាក់​មាន​ចេតនា​ចាត់​ទុកពួកអ្នករត់​តាក់ស៊ី ​ជា​សត្វ​ឆ្កែ មិន​មែន​ជាមនុស្ស​ដូច​អ្នក​ដ៏ទៃនោះទេ។

ក្រុម​អ្នក​រត់​តាក់​ស៊ី​បាន​អោយ​ដឹង​ថា នៅ​ពេលដែលខាង​ក្រុម​ហ៊ុន​ទេសចរណ៍ ឬមគ្គុទេសទេសចរណ៍​ នាំភ្ញៀវ​ទៅ​ទស្សនា​ផ្សារ ធីកាលឡឺរី និង​សារ​មន្ទីរ​ជាតិអង្គរ ខាងលើនេះ ខាង​បុគ្គលិក​ដែល​ឈរ​ចាំទទួលភ្ញៀវ​នៅ​ជួរមុខ គេ​បាន​អោយ​លុយ​ថ្លៃក្បាលឡានតូច១០ដុល្លារ (នៅធីកាលឡឺរី) ហើយ​​យក​លិខិត​ឆ្លង​ដែន​របស់​ភ្ញៀវ​ទៅ​ថត​ចំលង សំរាប់​នៅ​ពេល​ភ្ញៀវ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ខាងលើ​នេះ គេ​និង​ទុក​ទឹកតែអោយ (Commission) ចំណែកនៅសារមន្ទីរវិញ មគ្គុទេសនាំភ្ញៀវទៅទស្សនានៅទីនោះ ភ្ញៀវ​ម្នាក់គេទុកលុយទឹកតែអោយដុល្លារ ឯក្រុមហ៊ុនទេសចរណ៍មានតំលៃកុងត្រា​ផ្សេងផងដែរ។

ផ្ទុយទៅ​វិញ​ទាំង​សារមន្ទីរ​ជាតិអង្គរ និង​ ផ្សារធីកាលឡឺរីនេះ គេ​មិន​អោយថ្លៃក្បាលឡាន និង​​ទឹកតែ(Commission) ទៅ​អ្នក​រត់​​តាក់​ស៊ី​ ឬអ្នក​រត់​រឺម៉ក​កង់​បី​នោះទេ ដោយ​ក្រុម​បុគ្គលិក​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់ គ្រាន់​តែ​និយាយថា ជាគោលការណ៍របស់​ក្រុម​ហ៊ុនគេ ឬ​និ​យាយ​បង្វែ​ទិស​ដៅ​ទៅ​លិច​ទៅ​កើតតែប៉ុណ្ណោះ។

ក្រុម​អ្នក​រត់​តាក់ស៊ីបានបញ្ចេញមតិថា វាមិន​មែនជារឿង​ចម្លែក​នោះទេ ព្រោះ​វាជាសិទ្ធិសេរីភាពរបស់ក្រុម​ហ៊ុនគេ គេ​ចង់​អោយលុយ​​អ្នក​ណា ឬមិន​អោយ​អ្នក​ណានោះ វាជា​ច្បាប់ក្រុម​ហ៊ុនរបស់​គេ តែពួកអ្នក​រត់​តាក់ស៊ី​គ្រាន់តែឆ្ងល់ និងមាន​ការ​ប្រៀប​ធៀបថា ចុះហេតុអីបានជាមគ្គុទេស ឬក្រុម​ហ៊ុនទេសចនរណ៍ ​គេ​យក​ភ្ញៀវ​ទៅ ទស្សនាសារមន្ទីរ ឬផ្សារកាលឡឺរី ចំនួន៤នាក់ ខាង​សារមន្ទីរ និង​ក្រុម​ហ៊ុនផ្សារកាលឡឺរី ​គេ​​​អោយ​លុយ​ថ្លៃក្បាលឡាន​សំរាប់ជាការលើក​ទឹកចិត្ត និង​លុយទឹកតែបើភ្ញៀវទិញឥវ៉ាន់? ចុះហេតុអ្វីបានជា​​អ្នក​រត់​តាក់​ស៊ី ឬរត់រឺម៉កកង់បី យកភ្ញៀវ​ទៅ៤នាក់ដូចគ្នាដែរ តែគេ​មិន​អោយ​លុយក្បាលឡាន និង​លុយទឹកតែទៅវិញ? តើវាបណ្តាលមកពីមូលហេតុអ្វី? ​ព្រោះយកភ្ញៀវទៅចំនួន៤នាក់ដូចគ្នា?

ក្រុមអ្នករត់តាក់ស៊ីបាន​គិត​ថា ប្រហែលជាអ្នកខាងទីផ្សារនៅ​សារមន្ទីរជាតិអង្គរ និង​អ្នក​ទីផ្សារនៅ ផ្សាកាលឡឺរី គេ​គិត​ថា ក្រុម​អ្នក​រត់តាក់ស៊ី និងអ្នក​រត់រឺម៉កកង់បី ជាសត្វ​ឆ្កែដែលគេស្អប់ខ្ពើម ជាមនុស្ស​អវិជ្ជា មិន​ចេះចាយលុយ ជាមនុស្សដែល​ពួកគេ​មិន​ទុក​នៅក្នុងចិត្ត​សំរាប់អាជីវកម្មរបស់ពួកគេនោះទេ ហើយប្រហែល​ក្រុម​ហ៊ុន​ទាំង​ពីរខាលលើនេះ គេ​គិត​ទៀតថា អ្នករត់តាក់ស៊ី មិន​អាច​នាំភ្ញៀវ​ទៅ​កន្លែងគេ​បានទេ ទើបបាន​ជាពួកគេ​ធ្វើ​ទីផ្សារ​បែករើស​អើង​យ៉ាង​ដូច្នេះ?

នៅ​ក្នុង​ខេត្តសៀមរាប​មានផ្សារទំនើបជាច្រើន មានហាងលក់របស់​ល្អៗជាច្រើន មានហាងលក់​វត្ថុអនុស្សាវរី​យ៍ជាច្រើន និង​មានកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ដូច្នេះក្រុម​អ្នក​រត់​រឺម៉កកង់បី និងក្រុមអ្នករត់តាក់ស៊ី បាននិយាយថា ពួកយើង​ដូចជាមិន​មានការចាំបាច់អីដែលត្រូវ​នាំភ្ញៀវអោយទៅទស្សនា ឬ​ទៅ​ទិញ​ឥ​វ៉ាន់​​នៅ​កន្លែង​ទាំងពីរខាង​លើ​នេះទេ ព្រោះពួកគេ​រក​ស៊ីរើសអើងប្រកាន់វណ្ណះឋានះ បើទោះជាយើង​យកលុយទៅ​អោយ​ពួ​កគេ​ដូចអ្នកដ៏ទៃក៏ដោយ។ ពួកគាត់​បន្តថា នៅ​ខេត្តសៀមរាបនេះ មិន​មែន​មាន​សារ​មន្ទីរ​ជាតិ​អង្គរ និង​ផ្សារកាលឡឺរី ទើប​មាន​បាយ​ហូប​នោះទេ មានកន្លែងផ្សេង​ច្រើនណាស់ ដែលគេរងចាំស្វាគមន៍ពួកយើងជាអ្នករត់រឺម៉ក រត់តាក់ស៊ីក្នុងការ​នាំភ្ញៀវ​ទៅ​កន្លែងពួកគេ ព្រោះ​យើង​មិន​ត្រូវការ​ អ្នក​រក​ស៊ី​ណា​ដែល​ធ្វើ​​ទី​ផ្សារ​បែប​​រើសអើងដូចក្រុមហ៊ុនទាំងពីរខាងលើ​នេះទេ។

ក្រុម​អ្នករត់តាក់ស៊ី និង​រឺម៉កកង់បី សូមផ្តាំទៅសារមន្ទីរជាតិអង្ករ (Angkor National Museum) និង​ ផ្សារ​ធី​កាល​ឡឺរី​ (T-Galleria) ថា ការលើក​ឡើង​ខាងលើ​នេះមិន​មែន​ជាការច្រណែន យំទធាក់ជើងននៀលដី ព្រោះតែ មិន​​បាន​ទទូលលុយក្បាលឡាន១០ដុល្លារ ឬលុយទឹកតែ បន្តិចបន្ទួចរបស់អ្នកនោះទេ វាគ្រាន់តែចង់​ប្រាប់ទៅខាង​ក្រុម​ហ៊ុនអ្នក​ និង​បុគ្គលិកអ្នក​ថា ពួកយើង​មានបេះដូង មានខួរក្បាល មានសិទ្ធសេរីភាព ហើយពួកយើងខ្លះក៏បានរៀនចប់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ អនុបណ្ឌិត ឬអាចមានអ្នកខ្លះរៀនដល់បណ្ឌិតផងដែរ តែពួកយើង​សម្រេចចិត្ត​រត់តាក់ស៊ី ដោយ​សារក្រុម​ហ៊ុននៅ​ស្រុកខ្មែរអោយប្រាក់ខែពួកយើង​តិចពេក ម្យ៉ាង​ទៀត​​ពួកយើងគឺជាមនុស្ស មិន​មែនសត្វ​ឆ្កែដូចការគិតក្នុងចិត្តរបស់អស់លោកអ្នកនោះទេ ហើយ​អ្នក​និងបាត់​បង់​ពួកយើង បាត់​បង់​ភ្ញៀវ​ដែលត្រូវ​ទៅ​កម្សាន្តនៅ​កន្លែងអ្នក សូម​អ្នក​កុំ​អាងថា អ្នក​មានលុយច្រើនមហា​សាល​​សំរាប់​ខាតបង់​ ឬអ្នកកំពុងតែចំណេញ​កប់ក្តោង​ហើយនាពេលបច្ចុប្បន្ន មិន​ខ្វល់​ពីអ្នកដ៏ទៃ តែ​អ្នក​កុំ​ភ្លេច​ថា អ្វីដែល​អ្នក​បាត់​បង់ម្តងបន្តិចៗ​នាពេលនេះ គឺការគាំទ្រពីអ្នកដ៏ទៃ និងបាត់បង់ការ​គាំទ្រពីពួកយើង ដែលធ្វើ​អោយ​យើង​ជឿជាក់ថា​ថ្ងៃអនាគត់ អ្នកនិងបាត់បង់ដៃគូររបស់អ្នកអស់ជាក់ជាមិនខាន។

ពួកយើងទទួលស្គាល់ថា ផ្សាររបស់អ្នកស្អាត ឯសារមន្ទីរក៏ស្អាត ពោពេញទៅដោយវត្ថុបុរាណរបស់ដូន​តាខ្មែរ​ តែក្រុម​អ្នកធ្វើ​ទីផ្សា​រនៅ​ក្រុម​ហ៊ុនអ្នក​មិន​មានចិត្តស្អាត់ដូចកន្លែងរបស់អ្នកទេ ហើយ​ពួក​យើង​សង្ឃឹម​ថា ថៅកែ និងអ្នកគ្រប់គ្រងក្រុមហ៊ុន​ទាំងខាងលើនេះ គួរតែបញ្ជូន​បុគ្គលិករបស់ខ្លួន​អោយទៅរៀនបន្ថែម ក្នុង​ការ​ធ្វើ​ទីផ្សារ នៅទឹកដីខេត្តសៀមរាប​អង្គរនេះ។

ជាចុងក្រោយ​ក្នុង​នាមយើង​ជាអ្នករត់តាក់ស៊ី និង​រត់រឺម៉កកង់បី សូមអភ័យទោស​ចំពោះ​មគ្គុទេសទេសចរណ៍ និង​ក្រុមហ៊ុនទេសចរណ៍ផងថា ការលើក​ឡើង​ខាងលើ​នេះ​មិនមែន​សំដៅទៅ​លើ​អ្នក ឬច្រណែនជាមួយអ្នកនោះ​ទេ តែ​ពួកយើង​ចង់​សំដៅ​ទៅ​លើ​ ​សារមន្ទីរជាតិអង្គរ និង​ ធីកាលឡឺរី តែប៉ុណ្ណោះ ព្រោះ​ក្រុម​ហ៊ុន​ទាំង​ពីរនេះ ធ្វើ​ទីផ្សារ​បែប​រើស​អើង​។

(នេះគ្រាន់តែជាការបកស្រាយសង្ខេបខ្លះៗតែប៉ុណ្ណោះ យើងនិងឡាយ (Live) នៅលើហ្វេសប៊ុកបញ្ជាក់ពីចំណុចលំអិតបន្ថែមទៅលើសាច់រឿងខាងលើនេះ)៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1653ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1368ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1324ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1206ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1637ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1407ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1487ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន2977ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1497ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      16594នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163078នាក់
ខែនេះ    546358នាក់
ឆ្នាំនេះ   1928590នាក់
សរុប   51288516នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:11