ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ

ដោយៈ នាយពាង ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 1863

ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាព​រលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំទៅ​ហើយ​នោះ​ ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើ​ទោះ​បី​ជា​​ពួក​គេ​ដឹង​​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុងមួយ​​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ ក៏​អស់​លោក​ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ តែ​បែរ​ជា​លួច​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទៅ​វិញ ព្រោះមុខ​របរ​នេះ​វា​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ចទាំង​នោះ​​។ 

​យោង​តាម​សេចក្តី​រាយការណ៍ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤បាន​អោយ​ដឹង​ថា​​​ ​​ម៉ូ​តូ​​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូស្គូប​ពី ឃ្លី​ក អ៊ែ​ប្លែក អា​យខន ស៊ូមឺ​អិច វេវ ស៊ី​ប៊ី​អរ ជាច្រើន​គ្រឿង​​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយប្រ​ចាំ​​ខេត្ត និងគយ​​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់នាំ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​ត្រូវ​ចំណាយ​យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​របង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាង​លើ​បន្ទាប់​ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញ​ចាប់​ប្រផាប់​ប្រភីង ដូច​ដេញ​ចាប់​ចោរ​អីចឹង​។​

​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ ទាំងនេះ​ភាគច្រើន ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង ក្នុង​ស្រុក​ម៉ាឡៃ ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​សឹក​រង ប៉ូលិស​ការពារ​ព្រំដែន​៨១៥ និង​៨៩១ និង​ច្រករបៀង​ជាច្រើន ដូចជា ច្រក​អូរ​បី​ជាន់ ក្នុង​ស្រុក​ស្វាយចេក ច្រករបៀង ក្នុង​ស្រុក​ថ្មពួក ក្រោម​ការ​គ្រប់​របស់​កម្លាំង​យោធា​សឹក​រង​ខេត្ត និង កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ដែល​មាន​លោក ប្រាក់ សាំ ជា​មេបញ្ជាការ ។​ក្នុងនោះ​គេ​បានឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កូនចៅ​លោក ចាប់ សុ​ផា​រឹទ្ធ និង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង កូនចៅ​លោក ហុក ចិត្រា​បានពង្រាយ​គ្នា​ដូច​ខ្យង និង​ក្រុម​បើក រថយន្ត​ប្រដេញ​លើ​ផ្លូវជាតិ ចាំ​យក​ប្រាក់​ពី​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ផងដែរ​។​

​មួយ​រយៈ​នេះ គេ​សង្គេត​ឃើញ​ច្រករបៀង​ខុសច្បាប់ ដែល​មាន​ប្រជាប្រិយភាព​នាំចូល​ម៉ូតូ​គេច​ពន្ធ​ខ្លាំង ជាងគេ​គឺ​ច្រករបៀង​បឹងបេង ច្រករបៀង​ខ្លាំងា​ប់ ច្រករបៀង​កោះ​ស្នួល ដែល​ច្រក​ទាំងនេះ​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​កម្លាំង​យោធា​សឹក​រង ស្រុក​ម៉ាឡៃ មាន​លោក អ៊ុក ដា​រ៉ា​ន់ ជា​មេ​បញ្ជា្ក​ការ និង​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​គោក​៨១៥ មាន​លោក ឈិត លី ជា​មេបញ្ជាការ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧត្តមសេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យមាន​ច្រករបៀង​ខុស​ច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជា​ទូទៅ​កើតឡើង​ក្នុង​ជាយ​ដែន​ស្រុក​ថ្មពួក និង​ជា​យ​ដែន​ស្រុក​ម៉ាឡៃ​។​

​បើទោះបីជា​មាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏ដោយ ក៏​មន្ត្រី​នៅ​តាម​គោល​ដៅ​នីមួយៗ​ ហាក់​គ្មាន​អើ​រពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅ​តាម​ច្រក​របៀង​​នី​មួយៗ​ខាង​លើ​ កាន់តែ​កើន​ឡើង​ជាង​មុន​ជា​លំដាប់​។​ ចំពោះ​ស្ថាប័នគយ​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹក នាំ​របស់លោក ថោង សុខាំ​ភូ ហាក់​គាំង​​ត្រគៀក​ស្តូក ងងឹត​ភ្នែក ត្រ​ចៀក​ថ្លង់ លែង​ដឹង​លែង​លឺ​អ្វី​ទាំង​អស់ មាន​សកម្មភាព​តែ​ដំបូង​ក្រោយ​ចូលកាន់​តំណែង បន្ទាប់មក​ក៏​ស្ងាត់ឈឹង គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ឬ​មួយ​ក៏​អស់លោក​គយ​ទាំង​នេះ​ត្រូវបាន​ឈ្មួញ​សែន ព្រេន​ប្រចាំខែ​អស់ហើយ​?

ពល​រដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្រ​សួង​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្មើប​អង្កេត​សា​ឡើង​វិញ​ជុំ​វិញ​ករណី​សមត្ថ​កិច្ច​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ ដែល​ទង្វើ​ទាំង​នេះ​ហាក់​កុំ​ពុង​ផ្គើន​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​ចំ​ហគ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​ទាល់​តែ​សោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1570ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3272ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន966ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1602ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1449ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1581ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1630ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1563ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2347ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1525ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3861នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    20899នាក់
ខែនេះ    127977នាក់
ឆ្នាំនេះ   2585880នាក់
សរុប   51945806នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 14:06