អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:03 នាទី ចំនួនអានៈ 2094

អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀមរាប ចុះ​រុះរើផ្ទះប្រ​ជា​ពល​រដ្ឋ​ដែ​ល​រស់នៅ​ជិត​៣០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភូមិ​ដក់​ពោធិ៍ ក្រុម​ទី០៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប នៅ​ក្បែរ​ចញ្ចើម​ផ្លូវ​លោក​តាណឿយជាប់​និង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្មាន​សំ​ណង​សូម្បី​មួយ​កាក់​មួយ​សេន​លុយខ្មែរ ដែលនាំអោយ​ម្ចាស់ផ្ទះ​ស្ទើតែក្អួតឈាមស្លាប់ នៅ​ព្រឹក​ថ្ងៃទី១៩​នេះ។

លោក វ៉ាយ រ៉ាវុធ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំបាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ទាំង​ទឹកភ្នែក​រលីង​រលោងថា លោក​និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ទី​នេះតាំង​ពី​ឆ្នាំ១៩៨៧​មក​ម្លេះ ហើយ​ថែម​ទាំង​មាន​សំបុត​កម្ម​សិទ្ធ​ដី​ពី​អាជ្ញាធរ​​ទៀត​ផង។ ឥលូវ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​លោក​តាខៀវនឿយបែជា​ចោទថា លោក​ធ្វើ​ផ្ទះ​លើ​ដី​ផ្លូវ​ទៅ​វិញ ហើយ​មក​បង្ខំ​អោយ​លោក​រុះ​រើ ដោយ​មិន​មាន​សំណង​សូម្បី​មូយ​កាក់​មួយ​​សេន​ទាល់​តែ​សោះ។  លោក វ៉ាយ រ៉ាវុធ បន្តថា លោក​មិន​ប្រ​ឆាំង​និង​អាជ្ញាធរ​ទេ តែ​លោក​សូម​សំនូម​ពរ​ទៅ​អាជ្ញាធរអោយ​ជួយ​ដោះ​ស្រាយ​តាម​គោល​នយោ​បាយខ្លះៗជូន​គាត់ផង ព្រោះ​គាត់​គ្មាន​ដី​គ្មាន​ផ្ទះផ្សេង​សំ​រាប់​រស់​នៅ​ទេ បើ​អត់​ពី​ផ្ទះ​នេះទៅ​មាន​តែ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ទាំង​គ្រូសារ​ជាមិន​ខាន។ ម្យ៉ាង​ទៀត​លោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ​គាត់​ហើយ សូម​រុះ​រើ​ផ្ទះដែល​នៅ​ម្ខាង​ផ្លូវ​ដែល​ជាប់​ចំ​ណី​ថ្នល់​ដូច​គ្នាផង​ កុំ​ធ្វើ​បាប​តែ​គាត់​ជាអ្នក​ក្រ ឯផ្ទះ​អ្នក​មាន​ខ្សែមាន​ខ្នង​ជាប់​ចំ​ណី​ថ្នលដែរ​តែបែជា​​មិន​រុះ​រើទៅ​វិញ។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម​បាន​និយាយ​យ៉ាង​ខ្លីប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រដ្ឋ​គ្មាន​គោល​ការណ៍​សង​ ឬ​ដោះ​ដូរ​អ្វី​ជូន​លោក វ៉ាយ រ៉ាវុធ ទេព្រោះ​គាត់​ធ្វើ​ផ្ទះ​លើ​ដី​ចំ​ណី​ផ្លូវ ម្យ៉ាង​ទៀត​អាជ្ញាធរ​បាន​ជូន​ដំ​ណឹង​ដល់​ម្ចាស់​ផ្ទះ​រូបនេះតាំង​ពី​២​ឆ្នាំ​មុន​មក​ម្លេះ ថា​ដី​នេះ​ជាដី​ចំ​ណីផ្លូវ។

លោក សោម សម្បត្តិ​ អភិបាល​រង​ក្រុង​បាន​អោយ​ដឹងថា លោក​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ការ​ចុះ​រុះ​រើនេះ​គី​មាន​ចំ​ណា​ សជណ ពី​សាលាខេត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ពង្រីកផ្លូវ​លោកតាខៀវ​នឿយដែលមាន​ទំ​ហំ៣៥ម៉ែត្រ។ លោក អភិបាលរង​ក្រុង​បាន​បន្ថែមថា អាជ្ញាធរ​មិន​មែន​រុះ​រើតែ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ ទេ ផ្ទះ​ផ្សេង​ក៏រើដែរ​អោយ​តែ​ជាប់​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក តែ​គេ​រើ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មុន​ព្រោះ​វា​ចំ​ផ្លូវ​ដាក់​លូបង្ហូរទឹកដែល​គេ​កំ​ពុង​តែ​សាង​សង់។

ដោយ​យោង​ទៅ​តាម​សំនូម​ពរ​របស់​លោក វ៉ាយ រ៉ាវុធ សុំ​ពន្យាពេល​មួយ​អាទិត្យ​ក្នុង​ការ​រើ​រៀប​ចំឥវ៉ាន់និង​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ អាជ្ញាធរ​សម្រេច​ចិត្ត​ដក​ខ្លួន​ថយដោយ​ទុក​ពេល​អោយ​ លោក វ៉ាយ រ៉ាវុធ ចំនួន​២ថ្ងៃក្នុង​ការ​រៀប​ចំ​យក​ទ្រព្យ​សម្បត្តិ​ចេញ ហើយ​២ថ្ងៃក្រោយអាជ្ញាធរ​និង​ចុះ​មក​ផ្តង​ទៀត​ដើម្បី​រុះ​រើ​ម្តង​ទៀត គឺ​រើ​ទាំង​សង​ខាង​ផ្លូវមិន​អោយ​មាន​ការ​ច្រណែនគ្នាទេ។

លោក វ៉ាយ រ៉ាវុធ សូម​សំ​នូមពរ​យ៉ាង​ទទួចដល់​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​មេត្តាជួយ​ផ្តល់​ជា​ថវិការ​ខ្លះៗដល់​ក្រុម​ក្រួសារ​លោកផង ព្រោះ​ផ្ទះ​របស់​គាត់​២ល្វែង​និង​ត្រូវ​វាយ​កម្ទេច​ចោល​កើត​ជាផេះ​ហើយ លោក​គ្មា​ន​កន្លែង​ជ្រកទេ មាន​តែនាំ​កូន​ចៅ​ដេក​តាម​ជញ្ចើម​ផ្លូវ​ដូច​អ្នក​សុំ​ទានមិន​ខាន បើរដ្ឋ​មិន​មាន​គោលការ​ណ៍​ដោះដូរ​ជូន​លោក​ទេនោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​កម្មករ​វាយ​កម្ទេច​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មួយ​ល្វែង​ខាង​ក្រោម​កាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជិត​៣០​ឆ្នាំ​ហើយ ឥលូវ​រដ្ឋ​ត្រូវ​ការ​បែជាមិន​មាន​ការ​ដោះដូរ​ជូន​គាត់ ហើយ​ប្រើ​អំ​ណាច​សមត្ថ​កិច្ច​រាប់​សិប​នាក់មក​ការ​ពារ​ក្នុង​ការ​រុះ​រើ​ដែល​រូប​ភាព​បែបនេះ ហាក់​មាន​ចេតនា​គំ រាម​កំ​ហែង​ដល់​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់អញ្ចឹង ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​ដំ​ណើរ​ខ្លះស្មាន​តែ​គេ​ចាប់​គ្រឿង​ញៀន​ខ្នាតធំ ឬ​បង្ក្រាប​ក្រុម​ភារវកម្ម៕ដោយ៖​ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1530ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1554ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1600ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1556ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1514ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1341ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1448ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1378ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1604ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1822ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5875នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    5875នាក់
ខែនេះ    112953នាក់
ឆ្នាំនេះ   2570856នាក់
សរុប   51930782នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 21:05