ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1424

ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ភាគច្រើន​បាន​ត្អូញត្អែថា ផ្លូវ​ក្រោយ​ផ្សាលើធំ​ថ្មី​​ ដែល​ជា​ផ្លូវ​សំ​រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ទៅ​ទិញ​ម្ហូប​អាហារ​ជា​ប្រ​ចាំ​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​នៅ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​ផ្ញើរ​ម៉ូតូ​ឡើង​កក​ស្ទះ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​លំ​បាក​ដល់​ការ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ក្នុង​ផ្សា។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ថា មិន​គួរ​ណាលោក ​ហុប-ថៃ​ ​ប្រ​ធាន​ផ្សា​រ​អនុញ្ញាតិ​អោយ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​កន្លែង​ផ្ញើ​ម៉ូតូហៀ​ហូរចូល​ដី​ចំ​ណី​ផ្លូវ​ដែល​ធ្វើ​អោយ​បាត់​បង់​ដី​សំ​រាប់​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ផ្សា​ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ ពួកគាត់​បន្តថា ម្ចាស់​ផ្ទះ​អាចមាន​សិទ្ធិ​ដាក់​ផ្ញើ​ម៉ូតូក្នុង​ដី​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លូន​ មិន​ត្រូវ​រំ​លោភយក​ដី​ផ្លូវ​ដើម្បី​ប្រ​កប​របរ​អាជីវកម្ម​ផ្ទាស់​ខ្លូននោះ​ទេ។

ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​សីហា​ ម្សិល​មិញនៅ​ក្រោយ​ផ្សា​លើ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំ​ព្រោះ​មាន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ទៅ​ទិញ​ម្ហូប​អាហារ។ ពលរដ្ឋ​រូប​នេះ​បន្តថា ការ​កក​ស្ទះ​នេះគឺ​កើត​ឡើង​ពី​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ការាស​ដាក់​ផ្ញើ​ម៉ូតូ។ គាត់​បាន​បន្ថែមថា ក្រុម​អ្នក​ដាក់​ការាស​ផ្ញើ​ម៉ូតូ​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ពី​៥រយរៀល​ទៅ​១ពាន់​រៀល​ក្នុង​ម៉ូតូ​មួយ​គ្រឿង ដោយ​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​យក​លេស​ថា ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក​ទើប​ពួកគេ​តំឡើង​ថ្លៃទុក​អោយហើយ។

ប្អូនប្រុស​ម្នាក់​មាន​វ័យ​ប្រ​ហែល​២០​ឆ្នាំ មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១,៦៥ម៉ែត្រ សម្បុរស ដែល​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូក្រោយ​ផ្សា​លើ​ធំ​ថ្មី​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​តំ​ឡើង​ថ្លៃ​ពី​៥រយ​រៀល​ទៅ​១ពាន់​រៀល​មែន ព្រោះ​ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក។ ប្អូន​ប្រុស​រូប​នេះ​បន្ថែម​ថា មិន​មែន​ឡើង​ថ្លៃ​តែ​កន្លែង​គាត់​ទេ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ផ្សេង​ក៏ឡើង​ដែរ ហើយ​ការ​ដាក់​ម៉ូ​តូ​ហៀ​ដល់​លើ​ផ្លូវ​ព្រោះ​អ្នក​ផ្ញើ​មក​ច្រើន​ ដាក់​ក្នុង​ផ្ទះ​មិន​អស់​ទើប​ហៀ​ដល់​លើ​ផ្លូវ​ខ្លះៗទៅ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ហុប-ថៃ ប្រ​ធាន​ផ្សា​លើ​បាន​ទេនៅ​ព្រឹក​ថ្ងៃទី១៩​​ ខែ​សី​ហា​ ឆ្នាំ២០១៣នេះ ព្រោះ​ពេល​ទូរ​ស័ព្ទ​ចូល​លោក​កំពុង​នៅ​កន្លែង​ធ្វើ​បុណ្យ​ ហើយ​លោក​ឆ្លើយតាម​ទូរ​ស័ព្ទថា ˝អ្នក​ណាគេ​មាន​ការអី ស្តាប់​អត់​បាន​ទេ“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ភព​ពី​អ្នក​នៅ​ក្រោយ​ផ្សា​លើ​ម្នាក់​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ប្រហែល​ជា​លោក​ ហុប-ថៃ​ បើក​ដៃ​អោយ​គេ​យក​ចំ​ណី​ផ្លូវ​ដាក់​ម៉ូតូ ដើម្បី​រក​ប្រាក់​ចាយ​ក្រៅ បាន​ជា​ពួក​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​ហ៊ាន​យក​ដី​ផ្លូវ​ដាក់​ផ្ញើ​ម៉ូតូបែបនេះ ហើយ​ម្យ៉ាង​ទៀត​លោក​ ហុប-ថៃ នេះ​ធ្វើ​ប្រ​ធាន​ផ្សា​ច្រើន​អណត្តិ​ហើយ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​តែ​នៅ​តែ​អា​ច​ឈរ​ជើង​ជាប់​មិន​ដឹង​ជា​ខ្នង​គាត់​ក្រាស​ប៉ុណ្ណា​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន1998ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1548ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1707ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1930ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1615ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1789ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1590ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1358ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1815ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1402ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9127នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    155611នាក់
ខែនេះ    538891នាក់
ឆ្នាំនេះ   1921123នាក់
សរុប   51281049នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 08:15