ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 1887

ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ​ឈូសឆាយ​កាយ​ភ្នំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង បាន​យ៉ាង​រលូន​ដូចនេះ មានច្បាប់​អនុញ្ញាត្តិ រឺ យ៉ាងណា​នោះ​ទេ ។​

​ក្រុម​ប្រជាពលរដ្ឋ​បានអោយដឹងថា ទីតាំង​ភ្នំ​មួយកន្លែង ស្ថិតនៅ​ភូមិ​ភ្នំ ​ធំ ឃុំ​អូរប្រាសាទស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យ តាមបណ្តោយជាតិលេខ៥ត្រូវ​គេ​មើលឃើញ​ថា មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង និង រថយន្ត​ដឹក​អាច​ម៏​ដី​មិន​តិច​ជាង ២០​០គ្រឿង​នោះ​ទេ។

ពាក់​ពន្ឋ័កា​រជីក​កកាយ​ភ្នំ​យក​អាចម៍ដី​តំបន់​ខាងលើ​នេះ​បុរស​ម្នាក់​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​កិនថ្មខាងលើ​បានធ្វើការគម្រាមអ្នកការសែតមិនឲ្យសរសេររឿងការដ្ឋានកិនថ្មទាំងនោះប្រយ័ត្នមានបញ្ហាពីព្រោះគេបង់ពន្ធឲ្យរដ្ឋអស់ហើយ ត្រង់ប៉ះពាល់សុខភាពពលរដ្ឋលគេមិនដឹងទេពលរដ្ឋទាំងនោះសុទ្ធតែជាពល​រដ្ឋ​អាណាធិបតេយ្យ។ ប្រជាពលរដ្ឋ​នៅ​ខាងកើត​និង​ខាង​ជើ​ភ្នំ​ធំ​និង​សិក្សា​នុ​សិស្ស​ដែល​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ធំ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​បាន​និយាយថាពួកគេសព្វថ្ងៃមិនបានរៀនសូត្រប៉ុន្មានទេគឺរវល់តែរត់រកកន្លែងសុវត្តភាពខ្លាចគ្រោះថ្នាក់នៅពេលគេដាក់រំសេវកម្ទេចភ្នំយកថ្មប្រឈម​និង​គ្រោះថ្នាក់​ដូចជា​ការបាញ់​ថ្ម​កំទិច​ថ្ម​មក​ប៉ះ​ដំបូលផ្ទះ​និង​សាលារៀន​និង​ម៉ា​ស៊ី​កិន​ថ្ម​ហុយ​ជាប្រចាំ​ដែលធ្វើ​អោយ​​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​កើតមាន​ដូចជា​ធូលី​ហុយ​ចូល​ស្រ​មុះ​រលាក់​ផ្លូវដង្ហើម​ជាដើម​។​ ​

ប្រជាពលរដ្ឋ​បាន​បញ្ចា​ក់ថា ក្នុងចំណោម​៤​ក្រុមហ៊ុន​ម៉ា​ស៊ី​កិន​ថ្មភ្នំ​ធំ​គឺមាន​៤ក្រុមហ៊ុន​ភ្នំ​មាន​១.​ក្រុមហ៊ុន ណុប​ ទូច ២.​ក្រុមហ៊ុន លឹម ផា​វី ៣.​ក្រុមហ៊ុន លឹម ហេង ក្រុមហ៊ុនទីគ ណៃដែល​ធ្វើ​ប្រឈម​អោយ​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​ដែល​គ្រោះថ្នាក់បំផុត។​

សុំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​គឺ​សុំអោយ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​រឿង​ក្រុមហ៊ុន​ ណុប​ ទូច និងក្រុហ៊ុន លឹម ហេង ដែលប្រឈមនិង​បញ្ហា​បាញ់​ថ្ម​និង​កិន​ថ្ម​ហ៊ុយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និងសាលារៀនបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យដែលរស់ជិតនិង ខាង ​មុខ​ក្រុមហ៊ុន​។​ ​

លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា នៅ​ភ្នំ​ធំ​គឺមាន​មាន​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ចំនួន​៤​ក្រុមហ៊ុនដូចជា៖ ​១.​ក្រុមហ៊ុន គ​ ណៃ​(​នៅ​ខាងត្បូង​ភ្នំ​ធំ​) ២.​ក្រុមហ៊ុន លឹម ហេង (​ខាងកើត​ភ្នំ​) ៣.​ក្រុមហ៊ុន លឹម ផា​វី (​ខាងកើត​ភ្នំ​) ៤.​ក្រុមហ៊ុន ណុប តូច (​ខាងកើត​ខាង​ឈៀង​ខាង​ជើងភ្នំ​ធំ​) ។

​លោក​បាន​ប្ត​ថា ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទប្រកាន់​ក្រុមហ៊ុន​ម៉ាស៊ីន​កិន​ថ្ម​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​សិក្សា​នុ​សិស្ស​នោះ​គឺ​លោក​ដូចជា​មិនបាន​ដឹង​ច្បាស់​ព្រោះ​ការបាញ់​ថ្ម​បើ​ប៉ះពាល់​ដល់​អ្នកជិតខាង​ក្រុមហ៊ុន​ចេញសង​ ហើយ​​ពាក់ព័ន្ធ​និង​ការ​ហុយ​ប៉ះពាល់​សុខភាព​គឺ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​អោយ​ស្រោច​ទឹក​មិនអោយ​ហុយ​។​

ចំពោះ​ក្រុមហ៊ុន ណុប ទូច ហាមឃាត់​ប្រជាពលរដ្ឋ​មិនអោយឡើង​​លើ​ភ្នំ​ធំ​ទៅ​ល្អាង​កី​ធ្វើបុណ្យ ​គឺ​ក្រុមហ៊ុន​គ្មាន​សិទ្ធ​ហាមឃាត់​ឡើយ​ព្រោះ​ជា​សម្បត្តិ​រដ្ឋ​និង​កូនភ្នំ​ខាងកើត​ឈាង​ខាងជើង​ដែល​កាយ​រៀប​ហើយ​ធ្វើ​ធ្វើ​របង​ថ្ម​ព័ន្ធ​យក​នោះ​លោក​ដឹងថា​ ​ជា​ដី​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​គ្រោងទុក​ដី​ធ្វើ​ផ្សា​ភ្នំ​ធំ​ដែល​ត្រូវ​ដោះដូរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1575ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1391ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1617ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1847ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1607ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1440ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1767ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1451ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1407ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2263ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7204នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    25048នាក់
ខែនេះ    334216នាក់
ឆ្នាំនេះ   2344755នាក់
សរុប   51704681នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 19:12