ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់

ដោយៈ ឡុង សៅ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:29 នាទី ចំនួនអានៈ 2078

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជាដើម​ ដឹកចេញពីក្រុងបានលុង ខេត្តរតនគិរីឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨  ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​អូរ​យ៉ាដាវ ​ដើម្បីលក់នៅប្រទេសវៀតណាម ដោយមិនស្របច្បាប់។

ប្រភពពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅច្រកព្រំដែនអូរយ៉ាដាវគឺមានដឹកឈើ និងខ្លះទៀតបង្កប់ឈើប្រណិតដោយកែបាតរថយន្តលាក់ទុកឈើប្រណិតនៅខាងក្រោមកៅអីរថយន្ត និងឈើប្រណិតទាំងនោះលាក់នៅជញ្ជាំងសង់ខាងរថយន្ត កែដំបូលរថយន្តសាំយ៉ុងខាងលើដើម្បីដាក់ផ្ទុកឈើប្រណិតទាំងអស់នោះ។ 

ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើក៏បានបង្ហើបប្រាប់អ្នកយកពត៌មាន​យើង​ថា​ ដោយ​សារ​តែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី ​នគរបាល​​​សមត្ថ​កិច្ច​ នៅតាមផ្លូវដែល​ ឈរចាំយក​លុយបង់​អោយគ្រប់​ជំនាញ​សមត្ថកិច្ច​នៅទីនោះ ​ដោយរូប​គេ​ដឹក​ជញ្ជូនឈើ​ប្រណិតតាម​រថយន្ត​សាំយ៉ុង ពីក្រុងបាន​លុងឆ្ពោះទៅព្រំ​ដែនអូរយ៉ា​ដាវ ទៅលក់​នៅប្រទេសវៀត​ណាម បើគិត​ជាប្រាក់ចំណេញ​ស្ទើរមិនចង់រួច​ដើមផងនោះ។

គួរបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូពីព្រៃចូលមកក្នុងក្រុងបានលុងតាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដើម្បីដឹកជញ្ជូនមកអោយក្រុមឈ្មួញ ឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបខាងលើ។ រថយន្តដឹកឈើប្រណិតសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបដែលកំពុងដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យនោះត្រូវគេឃើញថា នៅក្នុងមួយថ្ងៃដឹកជញ្ចូនឈើប្រណិតយ៉ាងតិចពីរជើង ឯរថយន្តស៊េរីទំនើបមួយគ្រឿងវិញនោះដឹកជញ្ជូនឈើប្រណិត ដឹកបាន៤ទៅ៥ជើងក្នុងរយៈពេល១ថ្ងៃ។

ជុំវិញករណីខាងលើនេះផងដែរ មានមន្ត្រីមួយរូប​បានខ្សឹប​ប្រាប់អ្នកសារពត៌​មានយើងអោយ​ដឹងថា រថយន្ត​​ដែលដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់​នោះ គេបានរត់ការ​បង់លុយ​ទៅអោយខាង​មន្ត្រីជំនាញ​ក្នុង​​ខេត្ត​និងនៅតាម​ដងផ្លូវជាតិ​លេខ៧៨​ទាំងនោះអស់​ទៅហើយ។​ គេដឹកឈើបទល្មើសតាម​រថយន្តខាង​លើ​ ទើបគេមិនបង្ក្រាប។  រីឯសមត្ថកិច្ចច្រក​ទ្វារព្រំដែនអន្តរ​ជាតិអូរ​យ៉ាដាវ-ឡេថាញ់​សុទ្ធតែ​ត្រូវរ៉ូវគ្នា​​អស់​​ទៅ​ហើយ​ដែរ ទើប​គេបើក​ភ្លើងខៀវ​អោយឈ្មួញ​រក​ស៊ីដឹក​ជញ្ជូន​ឈើខុសច្បាប់​ឆ្លងកាត់​ មិនបង្ក្រាប​ដូច្នេះ​​ អ្នករកស៊ី​​ដឹកជញ្ជួន​ឈើប្រណិតល្មើស​ច្បាប់ មិនខ្លាច​ក្រុមអ្នកសារពត៌មានចុះផ្សាយ​ឡើយ​ ព្រោះគេ​​បានបង់​លុយអោយ​សមត្ថកិច្ចក្នុងក្រុង​ ក្រៅក្រុងរហូតទៅដល់​ព្រំដែនប្រទេសវៀត​ណាមថ្នាក់ធំ​ ថ្នាក់តូច ​តាមតួនាទី​អស់ទៅ​ហើយ ទើបពួក​គេមិនខ្លាចក្រុមអ្នក​សារពត៌មានចុះ​ផ្សព្វផ្សាយនោះទេ។

ពួក​ក្រុម​ឈ្មួញរក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើនេះ ពួគគេ​បាន​ដើរ​អួត​អាង​ថា គ្មាន​អ្នក​ណា​ចាប់​ឈើ​របស់​ពួកគេ​ទេ ព្រោះ​ថ្នាក់ដឹក​នាំ​បាន​ត្រូវ​រូវ​គ្នា​ ដោយ​វប្បធម៌សន្ទា រវាង​គណបក្ស​ប្រ​ជាជន​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ។ ពួក​គេ​បន្ថែមថា ឥលូវ​មេដឹក​នាំត្រូវ​គ្នា មាន​អ្នក​ណា​រិះ​គន់​ទៀត ដូច្នេះទាន់​ឱកាសល្អគិតតែពីដឹកទៅ មាន​លុយ​ជួលខ្មោច​អោយ​កិន​ម្សៅក៏បានដែរ ម្យ៉ាង​ទៀត​អ្នក​ដឹក​ខុស​ច្បាប់​មាន​ដែល​ឃើញជាប់​គុគឯណា៕​ ឡុង សារ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1537ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2275ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន481ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1448ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2039ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1765ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1011ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1432ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2196ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1413ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1954នាក់
ម្សិលមិញ    4421នាក់
សប្ដាហ៍នេះ    47943នាក់
ខែនេះ    159643នាក់
ឆ្នាំនេះ   3230213នាក់
សរុប   52590139នាក់
ថ្ងៃទី 21 ខែ 09 ឆ្នាំ 2024 ម៉ោង 08:30