មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 2355

នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១៥ ស្ថិតនៅ ហាង​ដែល​មានស្លាក​យីហោ ពន្លឺថ្មី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប រួមនិង មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ។ ក្នុងនោះ​ម្ចាស់អាជីវកម្ម ឡនំបុ័ង ត្រូវបាន នគរបាល បង្ហើបឲ្យដឹង ឈ្មោះថា គីស៊ូឡុង ភេទប្រុស មានវ័យជាង៣០ឆ្នាំ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា ការចុះមកត្រួតពិនិត្យនេះ គឺគ្រាន់តែ រកច្បាប់ និងយកនំបុ័ង ទៅពិសោធ៍ នៅ ឡាបូ ដោយមិនមានការចោទប្រកាន់ ថាប្រជាពលរដ្ឋទាំងនោះពុលដោយសារនំបុ័ងនោះទេ ។

ដោយឡែក មន្រ្តីសាខាកាំកុងត្រូល ខេត្តសៀមរាប បានឲ្យដឹងថា ការពិនិត្យ ទៅលើ សាច់ប៉ាតេ ជ្រក់ និងនំបុ័ង ឲ្យដឹងច្បាស់ថាមានជាតិនោះ គឺថ្ងៃអង្គារទើបដឹង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ពុល​នំប៉័ង​សាច់ប៉ាតេ​ ដែលមាន​ចំនួន ៥៤២ នាក់ នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជាក់​ថា បណ្តាលមកពី​ថ្នាំ​បាញ់​លើ​ត្រសក់ ដែល​ដាក់​ផ្ទាប់​ក្នុង​នំប៉័ង​សាច់​នោះ​។ រហូតដល់​ល្ងាច​ថ្ងៃទី​២៨​មីនា​នេះ អ្នកភូមិ​ទាំងនោះ បាន​ធូរស្រាល ដោយ​មិន​ប៉ះពាល់​ ដល់​អាយុជីវិត​ឡើយ​។​

អាជ្ញាធរខេត្តសៀមរាប បានប្រាប់អ្នកកាសែតថា ​ថ្នាំ​គីមី​ក្នុង​ត្រសក់​ទាំងនោះ បាន​បណ្តាល​ឲ្យ​អ្នកភូមិ ដែល​ទទួលទាន​នំប៉័ង​សាច់ ក្អួត និង​ចុកពោះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​ពង្រ​លើ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៨​មីនា​នេះ​។​

នំប៉័ង​ សាច់ប៉ាតេ​​ទាំងនោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក ចែកជូន​អ្នកភូមិ នៅពេល​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ធ្វើឡើង ​នៅ​សាលាបឋមសិក្សា ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីរសៀល​​ថ្ងៃទី​២៧​មីនា​។

លោក អ៊ុំ សា​រ៉ា​ត ប្រធាន​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ បាន​ឲ្យ អ្នកយកព័ត៌មាន ​ដឹងថា ចាប់តាំងពី​យប់​ថ្ងៃទី​២៧ គឺមាន​ក្មេងៗ និង​ឪពុកម្ដាយ​ពួកគេ​ជាច្រើន បានកើត​អាកា​រៈ​ចុកពោះ បន្ទាប់ពី​ពួកគេ​បាន​ទទួលទាន​នំប៉័ង ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅក្នុង​ឃុំ​នោះ​។ តែដោយសារ​តែ​យប់ ម្នាក់ៗ​នៅ​សម្ងំ​តាម​ផ្ទះ​រៀងខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា មាន​កុមារ​តូចៗ​ក្អួត ហើយ​នាំមក​សង្គ្រោះ​នៅក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិចក្រោយមក គឺមាន​កុមារ និង​ឪពុកម្តាយ​សិស្ស​កាន់តែ​ច្រើនឡើងៗ មាន​អាកា​រៈ​ដូចគ្នា ទើប​ប​បញ្ជូនមក​មណ្ឌល​សុខភាព​៕ ប្រភពពី សៀមរាបប៉ុស្តិ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1415ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1647ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1351ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3152ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1431ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1418ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1593ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន461ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន698ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1506ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2333នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    27536នាក់
ខែនេះ    134614នាក់
ឆ្នាំនេះ   2592517នាក់
សរុប   51952443នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 02:18