អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:19 នាទី ចំនួនអានៈ 1414

ការ​ប្រ​កប​របរ​ដឹក​ជញ្ជូនឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ អៀ-ឆៃ​យិន កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ដោយ​គ្មាន​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ឬអាជ្ញា​ធរដែន​ដី​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ហើយ​មេ​ឈ្មួញ​រូប​នេះ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សៀម​រាប​តាំង​ពី​លើ​ដល់​ក្រោម​អស់​ហើយ។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា លោក អៀ-ឆៃ​យិន មាន​អាយុ​ប្រ​ហែល​៤០​ឆ្នាំ រស់​នៅ​ភូមិចំបក់ហែ ឃុំពួក ​ស្រុកពួក ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​យិន​គឺ​ជា​អ្នក​រត​តាក់​ស៊ី​ពី​ក្រុង​សៀម​រាប ទៅ​ស្រុក​វារិន​ ស្រុក​ក្រញាញ់ ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀម​រាប ដោយ​មិន​មាន​ទ្រព្យ​ធុន​អ្វី​ធំ​ដុំ​នោះ​ទេ តែ​រយៈ​ពេល​ប្រ​ហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យិន​បាន​ចូល​ប្រ​ឡូក​វិស័យ​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ ទើប​មាប​លុយ​មាន​ឡាន មាន​ផ្ទះ​ស្ទើ​ប៉ុន​សណ្ឋាគារ បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រ​ហែល​រាប់​លាន​ដុល្លារ​អាមេរីក​កាំង។

ប្រ​ភព​ច្បាស់​ការ​ពី​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​យិន​ហាក់​យី​អ៊ុន​ដាក់​ ត្រូវអ្នក​កាសែ​ហៅ​​សមត្ថ​កិច្ច​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រញូង​អស់​៣​គ្រឿង​នៅ​ក្នុង​ស្រុក​ពួក​ ដែល​រថ​យ្ត​ទាំង​នោះ​មាន​ម៉ាក​ដូច​ជា កាមរីបាឡែន លុចស៊ីស​៣០០ និង​កាមរីសេរីឆ្នាំ៩៥ ដែល​ផ្ទុក​ឈើ​ក្រ​ញូង​ពេញៗ បើ​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​ប្រ​ហែល​ជាង​១០​ម៉ឺ​ន​ដុល្លារ​។ ពល​រដ្ឋ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​លោក​យិន​នៅ​តែ​ដឹក​ឈើ​ក្រ​ញូង​ស្ទើ​បាក់​ថ្នល់​ជា​រៀង​រាល់​យប់​បាន​ដោយ​រលូនដដែល​។

ពល​​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថ​កិច្ច​ និង​តុលាការ​ខេត្ត​សៀម​រាប មិន​ចាប់​ខ្លួន​លោក យិន​ ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់? ព្រោះ​សមត្ថ​កិច្ច​និង​តុលាការ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​ជា​របស់​លោក​ យិន​ ច្បាស់​ណាស់​ទៅ​ហើយ។​

តាម​ធម្មតា​លោក​ យិន​ ដឹក​ឈើ​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​ដង​ផ្លូវ​លេខ​៦៧ រួច​កាត់​ចូល​ផ្លូវ​ដី​ក្រ​ហម​នៅ​ចំ​នុច​ភូមិ​វត្ត ឃុំ​ស្រែណូយ ស្រុក​វារិន​ ខេត្ត​សៀមរាប សំ​ដៅ​យក​ទៅ​ស្តុ​ទុក​នៅ​ស្រុក​ពួក​ក្បែ​គេហ​ដ្ឋាន​ដ៏ស្គឹម​ស្គៃដែល​បាន​​មក​ពី​រក​ស៊ីដឹក​ឈើ​ក្រ​ញូង​​ក្បត់​ជាតិរបស់គាត់។​

ជាក់​ស្តែង​​នៅ​វេលា​ម៉ោង​ជា​ង​១១យប់​ថ្ងៃទី​១៩ឈាន​ចូល​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១៣នេះ លោក​យិន​បាន​ប្រើ​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​២គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ​ៗ តាម​ដង​ផ្លូវ​ខាង​លើ។ នៅ​យប់​ដដែល​នេះ​មាន​រថ​យន្ត​អ្នក​សារ​ព័ត៌មាន​២គ្រឿង​បាន​ដេញ​ប្រ​ម៉ាញ់​យក​ព័ត៌មាន​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នោះ​ ក៏​ស្រាប់​តែ​លោក​ យិន បានបើក​​រថ​យន្ត​ម៉ាក​ធុន​ត្រា ពាក់​ស្លាកលេខ​ ភ្នំពេញ2S-4149 មក​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត​ ក្នុង​គោល​បំ​ណង​រំដោះ​រថ​យន្ត​ដឹក​ក្រ​ញូអ​របស់​ខ្លួនអោយ​រតគេចបាត់ទៅ។

អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​បាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី២០​នេះ​​ថា លោក​យិន​បាន​ចុះ​ពី​លើ​រថ​យន្ត​កាន់​កំ​ប៉ុង​ស្រា​ អាបេសេ ផឹក​បណ្តើរ​ និយាយ​ផ្លែ​ផ្កា​អួត​អាន​បណ្តើរថា ˝ដឹង​ថារថ​យន្ត​ យិន​ ហើយ​ខំ​ដេញ​ធ្វើ​អី ? អ្នក​ណា​មិន​ស្គាល់​យិន តាំង​ពី​មេ​ព្រៃ​ ទាំង​ប៉ូលីស​ប៉េអឹម ចៅ​ហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក​ ក្នុង​ខេត្ត​សៀម​រាប​នេះ ហើយ​មិញ​ហ្នឹង​ទើប​តែ​មក​ពី​ផឹក​ជា​មួយ​បង​ ញឹមសិលា រង​ប៉េ​អឹម​ខេត្តទៀត​ផង មិន​បាច់​អ្នក​កាសែត​ឯង​ញេញៃ​ច្រើន​ទេ យក​២រយ​ដុល្លារ​ទៅ​ចាយ​ទៅ​សំ​រាប់​គ្នា​៦​នាក់ ឡាន​២គ្រឿងហ្នឹងនោះ បើ​មិន​យក​លុយ​មាន​តែ​អត់ ចង់​ខល​ទៅ​ប្តឹង​សមត្ថ​កិច្ច​ណាក៏​ប្តឹង​ទៅ​ អោយ​តែ​មាន​អ្នក​ចាប់​ឡាន​យិន​បាន​ យិន​ថែម​លុយ​អោយ​ទៀត រឿង​កាសែត​ទូរ​ទស្សន៍បន់​អោយ​តែ​ចុះ​ផ្សាយ​ អោយ​ខ្ញុំ​ឆាប់​បាន​ល្បី យិន​អត់​ខ្ចី​ព្រឺ  អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ពួក​គេ​មិន​បាន​ទទួល​យក​លុយ​ដែល​ដ៏​ថោក​ទាប​នោះ​ទេ ហើយ​ពួក​គេ​និង​ព្យា​យាម​ចុះ​ផ្សាយ​ទៅ​តាម​គេហទំ​ព័រ​ និង​កាសែត​មួយ​ចំ​នួន​ ជា​ពិសេស​ពួក​គេ​មាន​ឧត្តម​គតិ​ថា និង​ស្វែង​រក​សមត្ថ​កិច្ច​ណា​ដែល​ពុំ​ទាន់​បាន​ទទួល​លាភ​សការៈពី​ក្រុម​​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូងរូប​នេះ​ដើម្បី​សហការ​ក្នុង​ការ​ទប់​ស្កាក់​ និង​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ​អោយ​បាន​ជោគជ័យ ជាការ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀម​រាប សូម​សំ​នូម​ពរ​ទៅ​​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ជា​ពិសេស​តុលាការ​ខេត្ត​សៀម​រាប​គ្រប់​លំ​ដាប់​ថ្នាក់​មេត្ត​បើក​នេត្រាមើ​ល​ការ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​រាល់​យប់​របស់​​លោក អៀ-ឆៃ​យិន​ផង​ទាន៕ ដោយ៖ ផ្លុង-រ៉េត

ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2141ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1920ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1591ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1626ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1422ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1341ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1454ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1582ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2288ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1597ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      378នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7066នាក់
ខែនេះ    114144នាក់
ឆ្នាំនេះ   2572047នាក់
សរុប   51931973នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 03:52