សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 2060

បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត់សៀមរាប ដែលបាន ស្លាប់នៅ ក្នុងបន្ទប់ទឹកនោះ  គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង​ដដែល ប៉ុន្តែមន្ត្រីពេទ្យ មានការសង្ស័យថា ពុលថ្នាំសំលាប់​សត្វល្អិត។

ប្រភពពីរសមត្ថកិច្ចខាងលើ​បាន​អោយ​ដឹង​ថា លោក ជុំ ចាន់ព្រឹក្សា (ជាប្តី) បោកក្បាល នៅក្នុងបន្ទប់ទឹកស្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក​ឯប្រពន្ធកូនត្រូវបាន​ជួយសង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​ទាន់វេលា។ ​សមត្ថ​កិច្ចបាន​​បង្ហើប​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ថា ការពុល​នោះគឺ​បណ្តាល​​មក​ពីម្ចាស់ ​ផ្ទះ​ដាក់​ម៉ា​ស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ​ ដោយ​ពុំមាន​ខ្យល់ចេញចូល ហើយ​បាន​បង្ហប់ផ្សែង​នៅ​ពេញ​ក្នង​ផ្ទះ ទើប​បណ្តាល​អោយ​ពុល​ទាំង​គ្រួសារបែបនេះ។

សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុក្រុម គ្រួសារនោះបាននាំគ្នាជិះឡាន ដើរ​លេង​ហើយ​ទៅ​ហូប​អាហារ​នៅអង្គរ​ឃ្យុង​យូរ (ផ្លូវ៦០ម៉ែត្រ) នៅវេលាម៉ោង ៦និង៣០នា ទី​ថ្ងៃ​ទី២៤​ ខែឧសភា ឆ្នាំ២០១៥ រួចបន្តទៅហូប​សាច់មាន់​បំពង​នៅផ្សារ​ឡាក់​គីម៉ល ដល់​ម៉ោង​៩និង​៣០​នាទី ទើប​នាំ​គ្នា​ ត្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​​នៅ​ម៉ោង ប្រមាណជាង​១០​​យប់​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ ​​​អគ្គីសនី​ត្រូវ​បាន​កាត់​ផ្តេច​ ​ខណៈនោះ​ទើប នាយរងប៉ូ​លីសរូបនោះ​បាន​យក​ម៉ា​ស៊ីន​ភ្លើង​ដាក់​ចូល​ទៅ​ក្នុង​ផ្ទះ​មុខ​បន្ទប់​ទឹក ​រួច​ធ្វើ​ការ​បញ្ឆេះ​តែ​ម្តង។ សមត្ថកិច្ចបានប​ន្ថែម​ថា នៅ​ចន្លោះ​ម៉ោង​ប្រ​មាណ​១០ និង៣០​នាទី​ប្រ​ពន្ធ​ជន​រង​គ្រោះ បាន​ចេញ​ពី​បន្ទប់​ដេក​ចូលបត់​​ជើង​​ក្នុង​បន្ទប់​ទឹកដោយ​​មាន​រោគ​បេះដូងផង​ ពេលគាត់​ចេញ​ពីបន្ទប់​ទឹក​វិញ គាត់​ឮម៉ាស៊ីន​ភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើម​ទ្រូង​ហើយ​ងី​ងើរ​ ដោយ​សារ​មាន​ផ្សែង​ពេញ​ផ្ទះ ​ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​  ហើយ​គាត់​មិន​ដឹង​ថា ​ប្តីរបស់​គាត់​ចេញ​មក​ពន្លត់​ ម៉ា​ស៊ីន​នៅ​ពេល​ណាឡើយ​  រហូត​មក​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ​រូប​គាត់​ឆ្លើយថា មិនដឹងគេយកគាត់មក ដេក​ពេទ្យ​ថ្ងៃ​ណា​នោះទេ​ (មិន​ដឹង​ថាខ្លួនសន្លប់គេយក​មក​មន្ទីរផង) ។

អនុប្រធាន មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប លោក អ៊ិត ឆបឆរ័ត្ន បានឲ្យដឹងកាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅថា លោកមានការសង្ស័យថា ក្រុមគ្រួសារ មន្ត្រីនគរបាល ដែល​ពុល​ស្លាប់ប្ដី និងប្រពន្ធកូន សង្គ្រោះបន្ទាន់នោះ បណ្ដាលមកពីរពុលថ្នាំសត្វល្អិត នេះគ្រាន់តែ ជា​ការសង្ស័យនោះទេ ព្រោះភរិយា របស់មន្ត្រីនគរបាល មកសម្រាកនៅ មន្ទីរពេទ្យ ខេត្ត បានដឹងខ្លួនវិញហើយ តែភ្នែករបស់គាត់ មានលក្ខណៈតូច ចំណែកជនរងគ្រោះដែល ស្លាប់​នោះខ្នងជើងត្រង់ មានលក្ខណៈខុសប្លែកពី​ធម្មតា។

សូម​បញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់ខាង​លើ​នេះ ស្ថិត​នៅក្នុងភូមិថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀមរាប ក្នុងនោះ ទី១-ឈ្មោះជុំ ចាន់ព្រឹក្សា ជាប្តីបាន​ស្លាប់​ អាយុ ៣៨ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប ទី២-ឈ្មោះ ឈឹម ចាន់នី ជា​ភរិយា អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះត្រូវ​បាន​សង្គ្រោះ ទី៣-ឈ្មោះ  ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស ជាកូន​ច្បង​ ត្រូវ​បាន​សង្គ្រោះ ទី៤-ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ និង​ទី៥-ឈ្មោះ  ជុំ លីកា អាយុ៨ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ។​

បើ​ទោះ​ជា​សមត្ថ​កិច្ច​ជំ​នាញ​ធ្វើ​ការ​អះអាង​ថា គ្រួសារ​រង​គ្រោះ​ខាង​លើ​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​យ៉ាង​ណា​ក៏ដោយ តែ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ (Facebook) នៅ​តែ​មិន​ជឿទាំង​ស្រុង​នោះ​ទេ មហាជន​នៅ​តែ​មាន​ការ​សង្ស័យថា ក្រុម​គ្រួសារ​ខាងលើ​ត្រូវ​ថ្នាំ​ពុល ព្រោះ​តាំង​ពី​ដូន​តាមក​មិន​ដែល​លឺ​ល្បី​ថា មាន​អ្នក​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្លាប់​បែបនេះ​នោះ​ទេ ហើយ​ហេតុ​ផល​ខាងលើ​ហាក់​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​ជាការ​បាន​ឡើយ៕ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1520ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1767ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1565ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1610ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1303ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1508ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2133ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1345ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1487ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1647ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3120នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9808នាក់
ខែនេះ    116886នាក់
ឆ្នាំនេះ   2574789នាក់
សរុប   51934715នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 18:12