ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2087

មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន្ទុក តាម​អ្វី​ជា​សេចក្តីត្រូវការ​របស់លោក​ស័ក្តិ​៥ យិន ប្រសិទ្ធ ដែលជា​មេ​ផ្នែក​គ្រប់គ្រង​ម៉ៅការ​ពីលើ ឡុង សំអឿន​។

​លោក​សក្តិ​៤ ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ​ការិយាល័យ​រដ្ឋ​បាល​សរុប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបានចាត់តាំង​បន្ថែម​ឲ្យ​កាន់​ទទួលខុស​ត្រូវជា​បន្ថែម នូវ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ល្បី​ថា គាត់​បាន​តូ​ដណ្តើម​កៅអី​លោក ហុក ចិ​ត្រា ដែល​ត្រូវ​ដក​បញ្ឈរជើង ព្រោះតែ​រឿង​បទល្មើស​ព្រៃឈើ ដែល​រក​ប្រយោជន៍​បង់​ស្រោមសំបុត្រ​ឲ្យ​លោក យិន ប្រសិទ្ធ ពុំ​គ្រប់​តាម​ផែនការ​នោះ​។

​ប្រភព​បន្តថា មិនទាន់​ទាំង​បាត់​ក្លិន​ថ្មីៗ បែរជា ឡុង សំអឿន ប្រើ​ស្ទីល​ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ តាម​រថយន្ត​ដឹកឈើ​ហើយ គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ពី​ជាយដែន​ទៅ​លក់​តាម​ខេត្ត​-​ក្រុង ដោយ​ដាក់​កំហិត​ឲ្យ​ចូល​បង់លុយ​យកទៅ​ឲ្យ ឡុង សំអឿន និង​បក្ខពួក​ធ្វើ​មានបាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទេ​។

​តាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើយ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ពួកគាត់​ពិបាក​រកស៊ី​ណាស់ ព្រោះ​មាន​សមត្ថកិច្ច​មិនតិចជាង​១០​ស្ថាប័ន​ទេ ដាក់​ប៉ិ​ស្តិ៍​ជជុះ​ឃាត់​រថយន្ត​ពួកគាត់​យកលុយ​ក្នុងនោះ គេ​សង្កេតឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​ដូច​ហ្វូងគោ ដើម្បី​ប្រមូល​លុយ​បង់​ជូន​មេ យិន ប្រសិទ្ធ មិនគួរ​ក្រសួងមហាផ្ទៃ មើល រំលង​នោះ​ទ​!​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុង សំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ គឺជា​ប៉ុស្តិ៍​ដែលមាន​បទល្មើស​ជំនួញ​ព្រៃឈើ​ខុសច្បាប់​លេខ​១​។ ទើបបានជា​ស័ក្តិ​៤ ឡុង សំអឿន ហ៊ាន​ម៉ៅការ​រ៉ាប់រង​ម៉ៅ​ការក្តោបក្តាប់​បទល្មើស​។ ហើយ ឡុង សំអឿន ក៏​ល្បី​ខាង​សំបូរ​លិច​ភូតកុហក​ថ្នាក់លើ និង​ពូកែ​ចាក់​ឆ្កឹះ​ដណ្តើម​តំណែង​គេ ហើយ​គាត់​ក៏​ល្បី​ខាង​ពូកែ​អែបអប​យកចិត្តយកថ្លើម​មេ​កើយ និង​ពូកែ​ប៉ែង​ជើង​គ្នា យក​តំណែង​នោះ​គឺ​អួត​ពី​ការ​ជះ​ទឹក​លុយ សូក​មេ​ជា​ប្រចាំខែ​ចាប់ពី​៣​ម៉ឺន​-៤​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ដោយសារតែ​ពូកែ​ឡេមឡឺម​នោះ ហើយ ទើប​ធ្វើ​ឲ្យ ឡុង សំអឿន ល្បីឈ្មោះ និង​លេចមុខ​ជាងគេ ល្បី​តែ​ពូកែ​ខាង​ក្តោប​យក​សេដ្ឋកិច្ច ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​បង់​ជូន​មេ យិន ប្រសិទ្ធ មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។

​ដោយឡែក ដោយសារតែ​អំពើ​គាបសង្កត់​ពី​ថ្នាក់លើ​ខ្លាំង​ពី យិន ប្រសិទ្ធិ ឬ​មេ​ថ្នាក់​ណា​នោះ បែរជា​ថ្មីៗ​នេះ ឡុង សំអឿន ក៏​ធ្លាយ​ព័ត៌មាន​ប្រាប់​ឈ្មួញ​ពី​រឿង​ធ្ងន់​.​ក​កាន់​៣​ខេត្ត ដាច់ខាត​ត្រូវតែ​ប្រឹង​រកលុយ​ឲ្យ​បាន ដើម្បី​បង់​ខែ ថ្លៃ​បេសកកម្ម​១​ខែ ៣០០០០- ៤០០០០​ដុល្លារ​នេះ​ឲ្យ​បាន​ដើម្បី​ផ្គាប់ចិត្ត​មេ ហើយ​ដើម្បី​បញ្ជៀ​ស​ពី​ការស្តីបន្ទោស និង​បន្ថែម​តំណែង​នោះ គឺ ឡុង សំអឿន ក៏បាន​ដើរ​គោះ​គៀងគរ​ក្រុម​ឈ្មួញ​ស្និទ្ធ​ឲ្យ​ជួយ​បន្ថែម​លុយ និង​រឹតបន្តឹង​ប៉ូលិស​នៅតាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​ទុច្ចរិត​ជំរិត និង​បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដោយ​គ្មាន​រើសមុខ​នោះទេ​។

​ថ្មីៗ​នេះ គេ​ហាក់​ឃើញ ឡុង សំ​អៀន ខំប្រឹង​ការពារ​តំណែង​យ៉ាង​ឈ្មុះឈ្មុល​បំផុត ដោយ​ចេញ​ល្បាត​ខាង​គាប​ជំរិត​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​បទ ល្មើស​ទំនិញគេចពន្ធ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ ដឹកទំនិញ​តិចតួច​ឲ្យ​ចូល​បង់លុយ ដោយ​មិន​ខ្លាច​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។ ហើយ​ដែល​សកម្មភាព​របស់​ស័ក្តិ​៤ ឡុង សំអឿន ដើរ​ប្រាសចាក​ពី​តួនាទី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ទៅជា​រក​ចំណូល​ចូល​ខ្លួនឯង ធ្វើ​មានបាន​បែបនេះ មិនគួរ​បើ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព​របស់ ឡុង សំអឿន នោះទេ​។

​ជុំវិញ​ការចោទប្រកាន់​នេះអ្នក​យក​ព័ត៌មាន​យើង​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​សក្តិ​៤ ឡុង សំអឿន មេ​នគរបាល​សេដ្ឋកិច្ច​គ្រប់​គ្រប់​៣​ខេត្ត​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1802ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1443ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1506ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1689ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1617ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1599ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1397ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1500ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1572ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1564ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4446នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    11134នាក់
ខែនេះ    118212នាក់
ឆ្នាំនេះ   2576115នាក់
សរុប   51936041នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 22:48