លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 1802

សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ទុកពេល​អោយ​១​សប្តាហ៍​ដើម្បីអោយ​លោក​ បូរគុណ កាយដី​​ចេញ​ដោយ​ខ្លួនឯងអោយ​អស់​ ​បើ​មិន​កាយ​​ចេញ​​ទេ ខេត្ត​និង​ចាត់វិធានការក្តៅ​ទៅ​តាម​ផ្លូវ​ច្បាប់​។ 

​យោង​តាម​សម្តីលោក វ៉ៃ-កេង​លី អភិបាលរង​ក្រុង​សិរីសោភ័ណបាន​​ប្រាប់ថា ក្រោយពី​លោក បូរ-គុណ បាន​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​គោលបំណង​ធ្វើ​អ្វីមួយ​ដែល​ធ្វើអោយ​បាត់បង់​សោភ័ណភាព​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ប្រព័ន្ធ​ទឹក​នៅ​ចំណុច​ក្បាល​ស្ពាន​ខាងកើត​និង​ខាងជើង​ផ្លូវ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ ដែល​សកម្មភាព​នោះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរចាត់​វិធានការ​អោយ​ខានតែបាន​។ 

​ប្រ​ភព​ដដែល​បាន​បន្តថា នៅ​ពេល​លោក បូ-គុណ បាន​ចាក់ដី​រំលោភ​ដី​មាត់​ស្ទឹង​សែ​សិន​ហើយ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ធ្វើការ​វាស់វែង​ហើយ​ជាក់ស្តែង​រកឃើញ​ថា​មន្ត្រី​គយ​រូបនោះ​បាន​​​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​ដែល​មាន​បណ្តោយ​ប្រវែង​៤៥​ម៉េត្រ ​និង​ទទឹង​១០​ម៉ែត្រ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាំ​កូន​ស្វាយ​ កូន​ចេក​ ដូច​ដី​របស់​ខ្លួន​​ថែម​ទៀតផង​​។ 

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា អ្នក​ដែល​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចេញ​លិខិត​កាលពីពេល​​ថ្មីៗ​​នេះ ​គឺ​បញ្ឈប់​រាល់​សកម្មភាពទាំង​ឡាយ​ខាង​លើ​​ហើយ​ទុក​រយះពេល​១​សប្តាហ៍​អោយ​អ្នក​ដែល​ប្រព្រឹត្ត​​នេះ ​កាយ​ចេញ​អោយ​បាន​ឆាប់​និង​ដក​ដំណាំ​ដែល​ដាំ​ចេ​ញ​ជាបន្ទាន់​ បើ​មិន​អនុវត្តន៍​តាម​ទេ​គឺ​ខេត្ត​និង​មាន​វិធានការ​តាមច្បាប់​។ 

​លោក បូ-គុណ ដែល​ជា​ម្ចាស់​ដី​បាន​ប្រាប់​កាល​ពីពេល​​​ថ្មីៗ​នេះ​ថា ចំណុច​ដែល​លោក​ចាក់​ដី​នេះ​មួយចំណែក​ជា​ដី​របស់​លោក ​និង​មួយ​ចំណែក​ទៀត​ត្រូវបាន​ទិញ​គេ​ហើយ​ត្រូវ​បាន​ចាក់ដី​ព្រោះថា​ ជា​ដី​របស់​លោក​ដែល​មាន​កម្ម​សិទ្ធ​ស្របច្បាប់​ហើយ​ការចាក់ដី​នេះ​គឺ​លោក​មាន​ច្បាប់​ពី​អាជ្ញាធរ​ទើប​លោក​ហ៊ាន​ចាក់​។ ​បើសិន​ជា​ដី​នេះ​ខេត្ត​យល់ឃើញ​ថា​លោក​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​នោះ​លោក​មិន​ជំទាស់​ហើយ​ប្រគល់​ជូន​ខេត្ត​វិញ​តែ​សុំ​លោក​អភិបាលខេត្ត​កំណត់​អោយបាន​ច្បាស់​ហើយ​មិនចាំបាច់​អោយ​កាយ​ចេញ​ដោយ​រក្សា​ទុកជា​ចំណី​ដី​មាត់​ស្ទឹង​វិញ​៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន5830ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1485ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1392ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2180ដង ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1584ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1879ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1583ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន1741ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1623ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1643ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      429នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7117នាក់
ខែនេះ    114195នាក់
ឆ្នាំនេះ   2572098នាក់
សរុប   51932024នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 04:52