តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 1391

ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោស​លោក​ម៉ម ​សូណង់ដូ ដាក់​ពន្ធនាគារ​ចំនួន ២០ ឆ្នាំ ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ​ ហើយ​​សាលក្រម​របស់​ តុលាការ​ផ្តន្ទាទោស​លោក​ម៉ម​ សូណង់ដូ នា​ព្រឹក​នេះ ចៅក្រម​បាន​ចំណាយ​ពេល​ជាង ២ ម៉ោង ដើម្បី​ប្រកាស​សេចក្តីសម្រេច​នោះ​។​

​នៅ​ឯ​ក្រៅ​របង​តុលាការ​ឯណោះ​វិញ ក្រុម​អ្នកគាំទ្រ​លោក​ម៉ម ​សូណង់ដូ រាប់រយ​នាក់ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការដោះលែង​លោក ម៉ម ​សូណង់ដូ​។ ពលរដ្ឋ​ទាំង​នោះ បាន​ប្រមូលផ្តុំ​នៅ​វ​ង្វ​ង់​មូលនាងគ​ង្ហី​ង ខណៈ​ដែល​ប៉ូលិស​ដាក់រ​បាំងបិទ​ផ្លូវ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ​។​ 

សំណុំរឿង​ក្តី​ជម្លោះដីធ្លី បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ ត្រូវបាន​បើក​សវនាការ ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយមាន​ជនជាប់ចោទ​សរុប​ចំនួន ១៤​នាក់ រាប់​ទាំង​លោក ម៉ម សូណង់ដូ និង​ឈ្មោះ ប៊ុន រដ្ឋា ដែល​កំពុង​គេចខ្លួន​។​

​មាន​អាយុ ៧២​ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ថា​ជា​មេខ្លោង​បង្កើត​តំបន់អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

ក្នុង ​រឿងក្តី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទប្រកាន់​លោក ម៉ម សូណង់ដូ ក្នុង​បទល្មើស ៤ ករណី រួមមាន​៖ ទី​១-​បទ​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ទី​២-​ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ទី​៣-​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​អាវុធ​ខុសច្បាប់ និង​ទី​៤-​ប្រឆាំង​នឹង​អាជ្ញាធរ​ស្របច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​មួយចំនួន នៃ​ក្រម​ព្រហ្មទណ្ឌ៕

តុលាការផ្តន្ទាទោស  ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1677ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1516ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1631ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1690ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1587ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1652ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1409ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1565ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2214ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2870នាក់
ម្សិលមិញ    19243នាក់
សប្ដាហ៍នេះ    57167នាក់
ខែនេះ    98203នាក់
ឆ្នាំនេះ   2556106នាក់
សរុប   51916032នាក់
ថ្ងៃទី 11 ខែ 05 ឆ្នាំ 2024 ម៉ោង 10:14