មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុនស៊ូជីងរំលោភយកដីស្រែរបស់ម្តាយឪពុកគាត់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 02:41 នាទី ចំនួនអានៈ 1518

សូមគោរព ស្នើរសុំ ឯកឧត្តម អភិបាល ខេត្តសៀមរាប មេត្តាជួយឆ្លើយតប នឹងជួយពន្លឿន ការដោះស្រាយ ផ្តល់យុត្តិធម៍ ដល់ឱពុកម្តាយខ្ញុំផង។

ដីស្រែរបស់ ឱពុក ម្តាយខ្ញុំ ដែលតែងតែអាស្រ័យផល់ជារៀងរាល់ឆ្នាំ ចិញ្ចឹមខ្ញុំតាំងពី តូចរហូតដល់ដឹងក្តី នៅសង្កាត់ចុងឃ្នៀស ត្រូវបានក្រុមហ៊ុន ស៊ូ ជីង ចាក់ដីរំលោភចូលលើ នឹងបានបោះបង្គោលព្រំ ចូលក្នុងដីស្រែ របស់ឱពុកម្តាយខ្ញុំ ដើម្បីធ្វើការពង្រីកកំពង់ផែ បន្ថែមកាលពីអំឡុងឆ្នាំ២០១៥ ដោយខាង ម្ចាស់ដីស្រែ នៅមិនទាន់ទទួលបាន សំណងនៅឡើយ ពីភាគីក្រុមហ៊ុន ។

សូមបញ្ជាក់ថា ដីស្រែឱពុកម្តាយខ្ញុំ មានទំហំ១០០៣២ ម៉ែត្រការ៉េ ដែលបានកាន់កាប់ អាស្រ័យផល តាំងពីឆ្នាំ១៩៩០ មកម្លេស មានទីតាំង នៅខាងកើតផ្លូវ ក្បែរកំពង់ផែ ក្រុមហ៊ុន ស៊ូ ជីង ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀម​រាប។

បន្ទាប់ពីក្រុមហ៊ុនគេបាន ចាក់ដីរំលោភចូលលើដីស្រែ នឹងបានបោះបង្គោល ចូលដីស្រែ របស់ឱពុកម្តាយខ្ញុំ ដើម្បីធ្វើការពង្រីកកំពង់ផែ បន្ថែមកាលពីអំឡុងឆ្នាំ២០១៥ អាជ្ញាធរក្រុងសៀមរាប  បានព្យាយាម សម្របសម្រួលជាច្រើនដង តែមិនទទួលបានលទ្ធផល នឹងបានសម្រេចចេញ ចេញលិខិតលេខ ០៤៣ រ.ប.ក​ បញ្ជូនទៅរដ្ឋបាល ខេត្តសៀមរាប ស្នើរសុំ អនុសាសន៍គោល ការណ៍ដឹកនាំ ពី ឯកឧត្តម អភិបាលខេត្តសៀមរាប ។

ឯកឧត្តម ស៊ិន រុន អភិបាលរងនៃគណ អភិបាលខេត្តសៀមរាប ធ្លាប់បានដឹកនាំក្រុមការងារ របស់រដ្ឋបាលសាលាខេត្តនឹងក្រុង មកសាកសួរប្រជាពលរដ្ឋនឹងត្រួតពិនិត្យឯកសារ កានកាប់ដីស្រែរបស់ប្រជាពលរដ្ឋនៅសាលាសង្កាត់ចុងឃ្នៀស រួចហើយ បានសន្យា នាំសំណើររបស់ ប្រជាពលរដ្ឋ ទៅពិភាក្សា ជាមួយភាគី អគ្គនាយកក្រុមហ៊ុន  តែមិនដឹងយ៉ាងមិច បានជាស្ងាត់ឈឹងរហូតមកដល់ថ្ងៃនេះ មានរយះពេល១ឆ្នាំហើយ ហើយបច្ចុប្បន្ន ឯកឧត្តម ស៊ិន រុន អភិបាលរងខេត្តសៀមរាប ក៏ត្រូវបានចូលនិវត្តន៍ទៀត ដែលធ្វើអោយ ឱពុក ម្តាយខ្ញុំបាទ កាន់តែមានក្តីបារម្មណ៍ នឹងមិនសង្ឃឹម ទទួលបានយុត្តិធម៍។ ហើយរហូត មកដល់ពេលនេះ បង្គោលនោះក៏មិនទាន់ ដកចេញពីលើដី របស់ឱពុកម្តាយ ខ្ញុំនៅឡើយទេ ហើយដីដែលបានចាក់ នឹងហូរច្រោះលើដី ស្រែនោះក៏មិន ទាន់បានកាយចេញដែរធ្វើអោយដីស្រែ របស់ឱពុកម្តាយខ្ញុំ មានសភាពឌើ (ខ្ពស់) ជាងចរន្ត ទឹកប្រឡាយ នារដូវប្រាំង ។

អាស្រ័យហេតុនេះ សូមឯកឧត្តម អភិបាល ខេត្តសៀមរាប មេត្តាជួយឆ្លើយតប នឹងជួយពន្លឿន ការដោះស្រាយ ផ្តល់យុត្តិធម៍ ដល់ឱពុកម្តាយខ្ញុំផង ដោយក្តីអនុគ្រោះ ។

សូមឯកឧត្តមអភិបាល ខេត្តសៀមរាប មេត្តា ទទួលនូវការគោរពដ៏ខ្ពងខ្ពស់ អំពីគ្រួសារខ្ញុំបាទ ដោយក្តីអនុគ្រោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1437ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1647ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1935ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1644ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2148ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1424ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1497ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1565ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1734ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3845នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    10533នាក់
ខែនេះ    117611នាក់
ឆ្នាំនេះ   2575514នាក់
សរុប   51935440នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 20:58