លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:50 នាទី ចំនួនអានៈ 1624

មាន​មន្រ្តី​ប៉េអឹម​ម្នាក់ឈ្មោះ ប៉ូ ​ដែល​នរណា​ៗ​ក៏​គេ​ធ្លាប់​ស្គាល់​ធ្លាប់​លឺ​ល្បី​ឈ្មោះថា ពូកែ​ខាង​កាង​និង​រត​ការ​ឡាន​ដឹក​ឈើ​ក្រញូង​ជិត​១០ឆ្នាំ​​ហើយ នៅ​ក្នុង​ខេត្ត​សៀម​រាប​​ តែ​​គ្មាន​ថ្នាក់​លើ​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ប៉ូបាន​សែន​ព្រេន​បាន​ដិត​ដល់ៗ​ថ្នាក់​ដឹក​នាំរបស់​ខ្លួន។

ប្រភព​ពី​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​បានរាយ​ការណ៍ថា ស្ទើជា​រៀង​រាល់​យប់​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​រាប់​សិប​គ្រឿង​ដូច​ជា កាមរី បាឡែន ធុនត្រា ណាវើរ៉ា ដឹក​ឈើ​ក្រញូង​ពេញៗ បើក​បរ​លឿន​ដូច​ព្យុះ​តែ​គ្មាន​ឃើញ​មាន​មន្រ្តីជំនាញណាគេធ្វើ​ដឹង​ធ្វើ​លឺនោះ​ទេ។ ប្រភព​បន្តថា មូល​ហេតុដែល​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ទាំង​នេះអាច​ដឹក​ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​បាន​ដោយ​រលួន​គ្មាន​ការ​រំខាន ព្រោះគេ​ដឹង​ថា មាន​មន្រ្តី​ប៉េ​អឹម​ម្នាក់នៅ​ស្រុក​ស្វាយ​លើ ​ឈ្មោះ​ ប៉ូ ជាអ្នក​កាង​ និង​រត​ការ​ឈើ​ក្រញូង​ទាំង​នោះ ហើយ​បាន​ឃុប​ឃិត​ជា​មួយសមត្ថកិច្ច​ និង​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវទៀត​ផង។ ប្រភព​បន្ត​ថា មុន​ពេល​រថ​យន្ត​ដឹក​ឈើ​ក្រញូង ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​គេ​សង្កេត​ឃើញ​លោក​ ប៉ូ ជិះ​រថ​យន្ត​ម៉ាក​កាលី​ហ្វញ្ញ៉ា​ពណ៍​សរត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ចាំមើល​ផ្លូវ​ក្រែង​មាន​ សមត្ថកិច្ច​មិន​ស្គាល់​មុខ​ចុះ​ធ្វើ​ការ​។ប្រភព​បន្ថែមថា ការ​រក​ស៊ី​ដឹក​ កាង​ និង​រថ​ការ​ឈើ​ក្រញូង​របស់​លោក​ប៉ូមិន​មែន​ថ្នាក់​ដឹក​នាំប៉េអឹម​ស្រុក​  និង​ប៉េ​អឹម​ខេត្ត​មិនដឹង​នោះ​ទេ តែ​ថ្នាក់​លើ​ធ្វើ​ជា​មិនដឹង ព្រោះ​ជា​មេគេ​កូន​គេ ម្យ៉ាង​វិញ​ទៀត​បើ​គ្មាន​ផល​ប្រ​យោជន៍ដល់​ថ្នាក់​លើ​ទេ​នោះ តើ​លោក​ប៉ូអាចឈរ​ជើង​បាន​ដល់​សព្វ​ថ្ងៃ​ដែរ​ទេ? ច្បាស់​ជា​ថ្នាក់​លើ​ដក​ចោល​យូរ​ហើយ។

ពលរដ្ឋ​ស្រុក​ស្វាយ​លើ​រិះ​គន់ថា បើ​ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​មើល​មិន​ឃើញ ក៏គួរ​ណាស់​ ឯក​ឧត្តម សៅសុខា​ មើលឃើញធ្លាប់​លឺ​តាម​កាសែត ឬបណ្តាញផ្សព្វ​ផ្សាយ​ផ្សេងៗគេ​ផ្សាយ​ដែរ តែនេះមិន​ដឹង​ជា​មូល​ហេតុអ្វី​បាន​ជា ស្ងាត់​ឈឹង​បណ្តោយ​អោយ​មន្ត្រី​ប៉េអឹមម្នាក់ ប្រព្រឹត្តអំពើ​ខុស​ច្បាប់ ដែល​នាំ​អោយ​ខូច​កិត្តិ​យស​ដល់​អង្គភាព ​និង​ជា​ពិ​សេស​​ផ្ទុយ​ពី​ប្រសាសន៍ សម្តេច​ហ៊ុនសែន ដែល​ធ្លាប់​មាន​ប្រសាសន៍ថា ” សូម​កុំ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​និង​ការ​រក​ស៊ី​ខុស​ច្បាប់អោយ​សោះ “។ ពលរដ្ឋ​សង្ស័យថា ប្រហែល​ជា​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​លើ​ទើប​ លោកប៉ូ ហ៊ាន​រត​ការ​ និង​កាង​រថ​យន្ត​ដឹក​ឈើ​ក្រញូង​​បែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំភ្លឺ​ពី​លោក ប៉ូ មន្រ្តី​ប៉េអឹម​ស្រុក​ស្វាយ​លើ​បាន​ទេ ពាក់​ព័ន្ធ​ករណី​ខាង​លើនេះ ព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1970ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1535ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1475ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន890ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1458ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1439ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1848ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1831ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1562ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2118ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4525នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    11213នាក់
ខែនេះ    118291នាក់
ឆ្នាំនេះ   2576194នាក់
សរុប   51936120នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 23:50