អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:03 នាទី ចំនួនអានៈ 2179

កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤នេះ​ ​រឹប​អូស​បាន​វត្ថុតាង​មួយ​ចំនួន និង​ចាប់​បាន​ចោរ​ស្រី​ប្រុស​ចំនួន​៨នាក់​ បន្ទាប់​ពី​មាន​ការ​បាញ់​ត​គ្នា​មួយ​ប្រាវ។

ជន​សង្ស័យ​ទាំង​៨នាក់​នោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖ ទី១-ឈ្មោះ ហាក់ហេង ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំអូបោក ស្រុក សំរោង ខេត្តឧត្តរមានជ័យជាមេក្លោង មានកាំភ្លើង ទី២-ឈ្មោះ ភាន់ភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុរបរ​មិនពិតប្រាកដ នៅភូមិ​កងមាស ឃុំបឹងត្រាវ ស្រុកកងមាស ខេត្តកំពង់ចាម ទី៣-ឈ្មោះ សែងហូរ ភេទប្រុស អាយុ​៣៤ឆ្នាំ នៅភូមិ​បង្អែក ឃុំស្វាយផ្លៅ ស្រុកពាមជរ ខេត្តព្រៃវែង ទី៤-ឈ្មោះ ស៊ុំសំណាង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ​ត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី៥-ឈ្មោះស៊ឹ មចន្ថា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិ​ព្រែក ឃុំព្រែកគុយ ស្រុកស្អាង ខេត្តកណ្ដាល ទី៦-ឈ្មោះ អ៊ឺន​ស្រីរ័ត្ន ភេទស្រី អាយុ​១៩ឆ្នាំ នៅភ្នំពេញ ទី៧-ឈ្មោះ ចេកចន ភេទប្រុសអាយុ​២៣ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទី៨-ឈ្មោះ វែងបុត្រ ភេទប្រុស អាយុ​៣៥ឆ្នាំ នៅភូមិ​សាលា កន្សែង សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប។

សមត្ថកិច្ចបាន​ធ្វើ​ការ​ដកហូតសម្ភារៈ និងវត្ថុតាងដូចជា​ ម៉ូតូចំនួន៤គ្រឿង ម៉ាកហុងដាឌ្រីម ទូរស័ព្ទ៥គ្រឿង អាវុធខ្លី​កា៥៤ចំនួន១ដើម គ្រាប់១៤គ្រាប់ ស្លាកលេខចំនួន១២ ដែកសំរាប់កាច់សោម៉ូតូចំនួន២ និងសម្ភារៈ កែឆ្នៃម៉ូតូ មួយចំនួនធំ។ ជនសង្ស័យ និងវត្ថុតាង​ត្រូវបានសមត្ថ​កិច្ច​កសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ដោយ​សារ​ក្រុម​ចោរ​មាន​កាំភ្លើង​បាញ់​រៈមក​លើ​សមត្ថ​កិច្ច​ដើម្បី​រំ​ដោះ​ខ្លួន​ ទើប​សមត្ថ​កិច្ច​បាញ់​តប​ត​វិញ​អស់​២០គ្រាប់​ទើប​អាច​ចាប់​ក្រុម​ចោរ​ខាង​លើ​បាន​។ សមត្ថ​កិច្ច​បាន​បន្ថែមថា ពួកគាត់​បាន​ចុះ​ធ្វើ​ការ​តាម​ដាន​ស៊ើប​អង្កេត​តាំង​ពី​ល្ងាច​ថ្ងៃទី​២៤​មក​ម្លេះលុះ​ព្រឹក​ឡើង​ទើប​អាច​កំ​ណត់​មុខ​សញ្ញាបានឈាន​ដល់​ចាប់​ខ្លួន​ពួក​ក្រុម​ចោរ​ខាង​លើ។

គេ​សង្កេត​ឃើញវត្តមាន​​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​បានអញ្ជើញ​ពិនិត្យ​ការ​បង្ហាញក្រុម​ចោដែល​សមត្ថកិច្ច​បង្ក្រាបបានដោយ​ជោគ​ជ័យខាងលើនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1622ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1412ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2352ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1550ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1494ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1527ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1907ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1347ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1427ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2086ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2948នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    9636នាក់
ខែនេះ    116714នាក់
ឆ្នាំនេះ   2574617នាក់
សរុប   51934543នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 17:40