សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ

ដោយៈ សៀ វិចិត្រ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:31 នាទី ចំនួនអានៈ 1972

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួម​មក​តុលាការ​ខេត្តសៀម​រាប​កាល​ពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវ​បានតុលាការ​​ដោះលែងស្ងាត់ៗ​អោយ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃទី០៣ ខែ​តុលា​ឆ្នាំ២០១៤ដើម​ខែនេះ។

គួរំលឹក​ផង​ដែរថា កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី ​ថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០១៤​កន្លង​ទៅ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៦ នៅ​ចំណុច​មុស​រោង​ម៉ាស៊ី​កិន​ស្រូវ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ ខេត្ត​សៀម​រាប សមត្ថ​កិច្ចចម្រុះ​ដូច​ជា​មេព្រៃ ប៉ូលីស​សេដ្ឋ​កិច្ច ព្រះរាជ​អាជ្ញារង បាន​ចាប់​ មន្ត្រី​ប៉េ​អឹម​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​២នាក់ ម្នាក់ឈ្មោះ​ សូវិបុល  ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ និង​តៃរថ​យន្ត​ម្នាក់ទៀត​ឈ្មោះ ​​ហុង វិចិត្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យដូចគ្នា ព្រម​ជាមួយ​រថ​យន្ត​ម៉ាក ISUZU ឌុយ​មិចពណ៍​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ខេមរភូមិន្ទ ០៩​-២-០៥៥៧ និង​ឈើ​ក្រ​ញូង​មួយ​ចំ​នួនធំ កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ខេត្ត​សៀមរាបដើម្បី​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់។

នៅ​ថ្ងៃ​ដែល​​មត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ និង​​កំពុង​ធ្វើ​ការ​​សាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន​ឆ្លើយ​ទាំង​ទឹកមុខញញឹម​ញញែម ហើយ​និយាយ​ហាក់​មាន​ជំ​នឿ​ចិត្ត​​ថាខ្លួន​ជាប់​គុគ​មិន​បាន​យូទេ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​អ្នក​កាសែត​ថា  លោកមិនខ្វល់ខ្វាយ​ទេចំពោះ​ការ​ចាប់​ខ្លួន​នេះ បើលោក​ខ្លាច​គេ​ចាប់​ខ្លួន​ លោក​មិន​រក​ស៊ី​ដឹក​ឈើ​ក្រញូងទេ​ហើយ​បើ​ខ្លាច​ជាប់​គុគ​ម្លេះ​រត​ចោល​ឡានបាត់​ទៅហើយ ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សូវិបុលថែម​ទាំង​លើ​ក​ដៃ​ដែល​ជាប់ឃ្នោះ​អោយ​អ្នក​កាសែត​ថត ដើម្បី​អោយ​ថ្នាក់​លើ​ដូច​ជា​ ឯកឧត្តម​សៅ​សុខា បាន​ដឹងផង។

លោក​ កុយសៅ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​​រសៀល​ថ្ងៃទី​២២ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះថា ជន​ជាប់​ចោទ​ឈ្មោះ​សូវិបុល​​ត្រូវ​បាន​មេធាវី​របស់​កាត់​សុំ​ធានាក្រៅ​ឃុំបណ្តោះ​អាសន្តកាល​ពី​សប្តាហ៍មុន ហើយ​លោក​ចៅ​ក្រម​បាន​ដាក់​លោក​សូវិបុល អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោកចៅ​ក្រុម​បន្ថែម​ថា លោក​ពុំ​អាច​ប្រាប់​បាន​ទេ​ថា លោក​សូវិបុល​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំព្រោះ​នេះ​ជា​ការ​សម្ងាត់​របស់​តុលាការ​ក្នុង​ពេល​កំ​ពុង​ស៊ើប​សួរ។

លោក​ សូវិបុល ធ្លាប់​បាន​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនាទៅ​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​ចុង​ឆ្នាំ២០១២​នៅ​ចំណុចវង្វង់​មូល​ឃុំ​អូស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​ពេល​ដែល​អ្នក​កាសែត​រូប​នោះ​បាន​តាម​ថត​ឡាន​ដឹក​ឈើខុស​ច្បាប់​របស់​លោក។ ហើយ​លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​ខាងលើ​បាន​ប្រាប់​នៅ​រសៀល​ដ​ដែល​នេះ​ថា កាលណោះលោក​ពុំបាន​ដាក់​ពាក្យបណ្តឹង​នោះទេ ព្រោះដោយសារ​លោក​សូវិបុលសុំ​ទោស​ថាខ្លួន​ស្រវឹង​ស្រាបាត់​បង់​ស្មារតី ហើយ​សន្យាថា ជួយ​ឧបត្ថមលុយ​$200 (ពីររយដុល្លារ) សំរាប់​បិតថ្នាំ តែ​លោក​សូវិបុល​អោយ​បាន​តែ​$100​(មួយ​រយ​ដុល្លារ) ក៏លែង​លើក​ទូរ​ស័ព្ទ​រហូត​ដល់​ដឹក​ក្រញូងគេ​ចាប់ដាក់គុគ ឥឡូវ​ចេញពីគុគនៅ​តែ​ជំ​ពាកលុយមួយរយ​មិន​សង​ដដែល។ លោក​រ៉េត​បន្ថែមថា ថ្ងៃណាលោក​មាន​ពេល​ទំ​នេរ​លោក​ផ្ញើលុយ​មួយរយអោយ​លោក​សូវិបុលវិញ ហើយ​លោក​នឹង​ទៅ​ដាល់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សូវិបុល​មិន​គោរព​ការ​សន្យា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន1754ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស   អាន1459ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1620ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1561ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1103ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1497ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន1788ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន1777ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2108ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន604ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      429នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7117នាក់
ខែនេះ    114195នាក់
ឆ្នាំនេះ   2572098នាក់
សរុប   51932024នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 05:04