បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 2036

អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹម-ប៊ុន​សុង ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​ ពី​លោក​ទឹម-សាវុធ រហូតដល់​លោក ព្រិន-សាវិន ​ធ្វើ​ជា​នាយ​ខណ្ឌ​ជល​ផល គេសង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​របស់​ជន​ជាតិ​យួន​នៅ​តែ​បន្ត​ដោយ​រលូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​មិន​មាន​អស់​លោក​អ្នក​ធំ​ណា​មាន​សមត្ថ​ភាព​បង្ក្រាប​អោយ​បាន​ជោគ​ជ័យនទាល់​តែ​សោះ។

បើ​យោង​តាម​ប្រ​ភព​ពី​ប្រ​ជា​រាស្រ្ត​នៅ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹងថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​កំពុង​តែ​ពេញ​និយម​នៅ​ខេត្ត​សៀម​រាប ដោយ​ថៅ​កែ​ចិញ្ចឹម​ត្រី​ទាំង​អស់​នោះ​កំពុង​តែ​បំ​ផ្លាញ​កូន​ត្រី​តូចៗ​រាប់​រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំ​ណី​ត្រី​ឆ្តោររបស់​ពួកគេ​ នៅ​រដូវ​បិត​ឡូល៍​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន។ ប្រ​ភព​បាន​បន្ត​ថា ជន​ជាតិ​យួ​ន​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះ​សុទ្ធ​តែ​មាន​ខ្នង​បង្អែកមាន​ខ្សែ​ស្រឡាយ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​សូក​ប៉ាន់​លុយ​ក្រោម​តុ​អោយ​មន្រ្តី​ជំ​នាញ​ពី​សំ​ណាក់​ថៅ​កែ​ចិញ្ចឹម​ត្រី ទើប​បទ​ល្មើស​មួយនេះ​​នៅ​​​តែ​កើត​ឡើង​ជាហូរ​ហែរ​ ហើយដោយ​​រលូន​គ្មាន​ការ​រំ​ខាន​អ្វី​ទាល់​តែសោះ។

ពល​រដ្ឋ​បាន​លួច​បង្ហើប​ពី​ល្បិច​របស់​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោរ និង​មន្រ្តី​ជំ​នាញ​ថា ប្រ​សិន​បើ​មាន​ពល​រដ្ឋ​ណា​រាយ​ការ​ណ៍​អោយ​សមត្ថ​កិច្ច​ទៅ​បង្ក្រាប​ទី​តាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះគឺ សមត្ថ​កិច្ច​យក​លេស​អោយ​ម្ចាស់​ត្រី​ធ្វើ​កិច្ច​សន្យាឈប់​ចិញ្ចឹម​ត្រី​ឆ្តោរ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​ត្រី​ដែល​នៅ​ក្នុង​បែ ឬក្នុង​ស្រះដែល​កំ​ពុង​ចិញ្ចឹមនោះ ត្រូវ​ធ្វើ​កិច្ច​សន្យា​ទុក​រហូត​ដល់​ធំ​ត្រូវ​ចាប់​លក់​អោយ​អស់​ ក្នុង​កំ​លុង​ពេល​៣ទៅ​៦​ខែជាដើម។ ឆ្នាំ​ក្រោយ​ចូល​មក​ដល់​ ថៅ​កែ​ចាស់​ឈប់​ចិញ្ចឹម​មែន តែគេ​​រក​បង​ប្អូន​សាញ់​ញាតិ​ចេញ​មុខ​ចំ​នួស​វិញ​ម្តង។ ពល​រដ្ឋ​ហៅ​ថា ទង្វើ​ទាំង​អស់​នេះ​ដូច​កា​រ​វែក​ចក​ក្នុង​បឹង​អញ្ចឹង ហើយ​ល្បិច​បែប​នេះកូន​ក្មេង​ថ្នាក់​ទី៣​ក៏វាដឹង​ដែរ ចាស់​ៗ​តែង​​ហៅ​ថា ជាល្បិច​តាស៊ីក្លូបោក​បាន​តែ​ក្មេង​បៀម​ដៃ​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា នៅ​ឋាន​ព្រះ​ច័ន្ទ​គេ​អាច​ទៅ​ដល់ ចុះ​គ្រាន់តែ​ត្រី​ឆ្តោរ​នៅ​ក្នុង​ស្រះ ឬក្នុង​បែចិញ្ចឹម​ហេតុអ្វី​បង្ក្រាប​មិន​បាន គ្រាន់​តែ​ចាប់​វា​យក​ទៅ​ចាក់​ចោល​នៅ​ទន្លេសាប​ទាំង​តូច​ទាំង​ធំ​អោយ​អស់​ទៅ​វា​ស្រេច​ទៅបាត់​ទៅ​ហើយ នៅ​ឆ្នាំ​ក្រោយ​ចិញ្ចឹម​ទៀត​ចាប់​ចាក់​ចោល​ទៀតនោះ​អ្នក​ចិញ្ចឹម​អស់​លុយ​រាង​ចាល​ឈប់​ចិញ្ចឹម​បាត់​ទៅ​ហើយ។

ពល​រដ្ឋ​រិះ​គន់​ថា អស់​លោក​មន្ត្រី​ក្រោម​ឱវាតរបស់​រដ្ឋា​ភិបាល នាំ​គ្នា​ស៊ី​ប្រាក់​ខែ​រដ្ឋ​មិន​ខំ​ប្រឹង​ជួយ​ស្តា​ប្រ​ទេស​ជាតិ ជួយលុប​បំ​បាត់​អំ​ពើ​ពុក​រលួយ បែ​ជា​នាំ​គ្នា​លួច​ស៊ី​សំ​ណូក​សូកប៉ាន់​ក្រោម​តុគ្រាក់ៗ បែបនេះ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ អាប់​មុខ​អាប់​មាត់ដោយ​សា​តែ​មន្រ្តី​ក្រោម​ឱវាត​មួយ​ក្តាប់​តូច​នេះ។

ពលរដ្ឋ​​ខេត្ត​សៀមរាប​ចោទ​សួរ​ថា ឬ​មួយ​គ្រាន់​តែ​បង្រ្កាប​បទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ប៉ុណ្ណឹង​ ចាំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន-សែន មក​បង្ក្រាប ឬចាំ​អោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​-សែន ស្រែក​តាម​ទូរ​ទស្សន៍​ទើប​លោក ព្រិន-សាវិន នាយខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ចេញ​មុខ​បង្ក្រាប???

លោក​ ហ៊ុន-សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រ​កាស​បិទ​ឡូល៍នេសាទ ដើម្បី​អោយ​ត្រី​សម្បូរ​ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទចិញ្ចឹម​គ្រួសារ តែ​ឥឡូវ​បិទ​ឡូល៍នេសាទ​ហើយ​ត្រី​នៅ​តែ​រលាយ​គ្មាន​សល់​ដោយ​សា​ការ​នេសាទ​ខុស​ច្បាប់ ​ទាំង​ខ្មែរ​ ទាំង​យួន។ បើ​សង្ឃឹម​ទៅ​លើ​មន្ត្រី​ក្រោម​ឱ បែ​ជា​លួច​ពួន​ស៊ី​ក្រោម​តុ បើ​តែបែប​នេះ​ទៅ ​តើ​ប្រ​ទេស​ជាតិ​និងក្លាយ​ទៅ​ជា​យ៉ាង​ណា??? មាន​បាន​តែពួកក្បត់​ជាតិ មាន​តែ​ពួក​រក​ស៊ី​ខុស​ច្បាប់​ ឯរាស្រ្ត​ខ្មែរ​ស្លូតត្រង់​ រក​ស៊ី​ល្លូត​ត្រង់​នៅ​តែ​ក្រដដែល។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​រង​ចាំ​មើល​ផង​ដែរថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារួច​​មក​កន្លង​ទៅ​ថ្មី​ៗនេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ស្រី​ កែវ​សូវណ្ណរត៍ ជា​ប្រ​ធាន​ លោក​ សុខគឹមសេង ជា​ប្រធាន​ក្រុម​ប្រឹក្សា អាច​មាន​សមត្ថ​ភាពក្នុង​ការ​​ចុះ​បង្រ្កាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ទាំង​នោះ​តាម​ការ​ស្នើ​សុំ​របស់​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​បានដែរ​ឬទេ?៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1417ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2468ដង បុគ្គលិក៨ពាន់នាក់​ធ្វើកូដកម្មមុខ​ណាហ្កាវើល   អាន1438ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1482ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1447ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1644ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1319ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1556ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1255ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1417ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5991នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    23029នាក់
ខែនេះ    130107នាក់
ឆ្នាំនេះ   2588010នាក់
សរុប   51947936នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:40