លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង

ដោយៈ ភ្នំពេញ ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1388

​បើ​តាម​ការ​អោយ​ដឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិបានប្រកាសថា លោក សុរិយា​ប្រាសាទ​ស៊ូ​ប៊ែ​ឌី តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នឹង​អមដំណើរ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០ ព្រឹក តាម​ដីកាកោះ​របស់​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូ​ប៊ែ​ឌី មកកាន់​កម្ពុជា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤​។

​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ត្រូវបាន​ព្រះរាជអាជ្ញារង តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ចេញ​ដីកា​រ​ពីរ ដាច់ដោយឡែក​ពីគ្នា កោះហៅ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ជុំវិញ​បទចោទប្រកាន់​ពីបទ ស្តីពី ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ករ​ឲ្យ​មាន​ភាពវឹកវរ​​ដល់​សន្តិសុខ​សង្គម​។​

​ការចោទប្រកាន់ លើ​មេដឹកនាំ​គណបក្សប្រឆាំង​នោះ បានកើត​ឡើង ក្រោយពី​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ដឹកនាំ​ធ្វើមហា​បាតុកម្មអ​ហឹង្សា​នៅ​ទី​លាន​ប្រ​ជា​ធិប្បតេយ្យ​ និង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​ចំ​នៅ​ទី​ក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​​តវ៉ា ប្រឆាំងនឹង​លទ្ធផលនៃ​ការ​​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ។

រី​ឯក្រុម​កម្មករ​ កម្មការីនី ធ្វើ​ការ​នៅ​រោង​ចក្រ​នៅ​ក្រុង​ភ្នំ​ពេញ​ ក៏បាន​ធ្វើ​​ការតវ៉ា​ទាមទារ​តម្លើង​ប្រាក់ខែ​ផង​ដែរ​ ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថ​កិច្ច​ និង​ក្រុម​បាតុករ រហូត​ឈាន​ដល់​សមត្ថ​កិច្ច​បាន​ប្រើ​អាវុធ​បាញ់​ និង​ប្រើ​ហឹង្សា​ កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣​មករា ដែល​នាំ​ឲ្យ​កម្មករ​យ៉ាង​ណាស់ ៤ ទៅ ៥ នាក់ បាន​ស្លាប់ និង​ជាង​៣០​នាក់​រង​របួស​ មិន​តែ​ប៉ុណ្ណោះសមត្ថ​កិច្ច​បាន​​ចាប់ខ្លួន​បាតុករសរុប​២៣​នាក់​យក​ទៅដាក់​គុគ​ត្រ​ពាំង​ថ្លុង​ ក្នុង​ខេត្ត​កំ​ពង់​ចាមទៀត​ផង​។

ការ​បង្ក្រាប​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​លើ​ក្រុម​បាតុកររោង​ចក្រ​ នៅ​ក្រុង​ភ្នំ​​​ពេញ​​ដើម​ឆ្នាំ​២០១៤នេះ ត្រូវ​បាន​ពល​រដ្ឋ​កម្ពុជា​ហៅ​ថា ជា​កាដូរ​ឆ្នាំ​ថ្មីនៃ​ឆ្នាំ​សកល២០១៤​ ដែល​ពួក​គាត់​ចង​ចាំ​​​មិន​អាច​បំ​ភ្លេច​បាន​អស់​មួយ​ជី​វិត៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីលក់បន្ទាន់   អាន2420ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1397ដង ដីលក់   អាន1691ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1895ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1652ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1412ដង តើអៀរគឹមស្រេង ជានរណា?   អាន1498ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1545ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1532ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2267ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42570នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145741នាក់
ខែនេះ    529021នាក់
ឆ្នាំនេះ   1911253នាក់
សរុប   51271179នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:29