ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​

ដោយៈ ខេត្ត​​មណ្ឌ​ល​ គិ​រី ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1402

​ក្រុ​មហ៊ុន​​ឧ​កញ៉ា​ ទ្រី​ ភាព​ កំពុ​ង​​ធ្វើ​​សក​ម្មភា​ព​​កាប់​បំផ្លា​ញ​ព្រៃ​ឈើ​​នៅ​ចំ​ណុច​​ស្រុក​ពេ​​ជ្រា​​ដា ​និង​​ស្រុក​​​កោះ​​ញែក ខេត្ត​​មណ្ឌ​ល​ គិ​រី ហើយ​​ឈើ​​ទាំ​ង​តូច​​ទាំង​ធំ ​ត្រូវបា​ន​មេ​ការ​រ​បស់​​ឧក​ញ៉ា ​ទ្រី ភា​ព ​ម្នាក់​​ឈ្មោះ​​គា ​បាន​​ប្រើ​​ឧ​​ប ករ​​ណ៍​ម៉ា​ស៊ីន​​ត្រង់​​ស៊ី​ន័​រ​ ​កាប់​​បំ ​ផ្លា​ញ​​ព្រៃ​ឈើ​ដែ​លជា​​ដែ​នជ​ម្រកស​ត្វ​ព្រៃ​និ​ង​ជីវ​ច​ម្រុះ​ ដោ​យ​គ្មា​ន​ក្រែ​ង​​ញ​ញើ​ត​ពី​ច្បាប់ទម្លាប់​អ្វី នោះទេ​។

មួយថ្ងៃៗ​គេ​សង្កេតឃើញ​រថយន្ត​រ៉េវ​ដឹកឈើ​រាប់រយ​ជើង​ចេញពី​តំបន់​ព្រៃ​នានា ដែល​រង​នូវ​ការកាប់បំផ្លាញ ហើយ​ឈើ​មួយចំនួនទៀត​បាន​មក​​ពី​ការ​ប្រ មូល​ទិញ​ពី​ប្រជាពលរដ្ឋ យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ទាំងយប់ ទាំង​ថ្ងៃ គ្មាន​នរណា​ចាត់វិធានការ​បង្ក្រាប​ទេ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ស្ថិតក្នុង​ភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ហើយ​ការរៀបចំ​ឃ្លាំង​ស្តុក ឈើ​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នេះ ដើម្បី​បន្លំ​ជា​ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស ផ្សេងៗ ព្រោះ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព សំអាង​លើ​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ទទួលបាន​សិទ្ធិ​ប្រមូល​ទិញ ឈើ​ដែល​បង្ក្រាបបាន​ពីបទ​ល្មើស​បែបនេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ បើ​យើង​ពិនិត្យ​លើ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​យក ទៅ​ប្រៀបធៀប​ជាមួយ​ចំនួន​ឈើ​ដែល​បង្ក្រាបបាន​គឺ​គ្មាន​តុល្យភាព ទាល់​តែ​សោះ ព្រោះតែ​ការបង្ក្រាប មាន​តិចតួច ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា ទ្រី ភាព សឹងតែ​មួ​​យ​គុណ​២០០​ដង​នៃ​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​។​រូបភាព​ទាំងនេះ​ច្បាស់​ណាស់ ដែលថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែលមាន​មេការ​ឈ្មោះ​គា ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី គឺ​ចាំ ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់បំផ្លាញ​នៅ​តំបន់​ព្រៃ ការពារ​ក្នុងស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា និង​មានការ​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ រាប់សិប​គ្រឿង ចេញពី​តាម​តំបន់​ព្រៃ​នានា យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង ជាប់​នឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តែម្តង​។

មានការ​រៀបរាប់​យ៉ាង​លម្អិត​ទៀត ថា​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​សម្រុក​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ​រាប់សិប គ្រឿងក្នុង​មួយថ្ងៃៗ គឺ​កើតឡើង​ខ្លាំងជាងគេ នៅ​ចំណុច​ឃុំ​ពុត​ជ្រី  និង​ឃុំក្រង​តេស នៃ​ស្រុក​ពេ​ជ្រា​ដា រួមទាំង​ការដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ឡើង​តាម​ផ្លូវជាតិ​លេខ​៧៦​អា ត្រង់ចំណុច​ភូមិ​បាយ​ឆៅ ដែល​គេ​សង្កេតឃើញ​មាន​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន​ ។

គេ​ចង់ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន​និង​លោក ញែ​៉​ម វ៉ាន់​នី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មេត្តា​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​ឈ្មោះ​គា កំពុង​ប្រើ​ឥទ្ធិពល​ឧកញ៉ា ទ្រី ភាព ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​តាម​រថយន្ត​រ៉េវ យ៉ាង​អនា​ធិប​តេយ្យ​ពី​តំបន់​ព្រៃ​ការពារ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង​នៅជាប់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នោះ​ផង ​។

យោងតាម​បទ​បញ្ជា​លេខ​០២ ក៏ដូចជា​ការ​រឹតបន្តឹង​របស់​រាជរ​ដ្ឋា​ភិ​បាល​ឈ្មោះ គា មិនអាច​បង្ក​ភាពអនាធិបតេយ្យ​បែបនេះ​បានទេ​ប៉ុន្តែ​ទំនងជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មោះ​គា អាចធ្វើ​អ្វីៗ​បាន​តាម​ទំនើងចិត្ត ហើយ​ជាគោលការណ៍​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិ​ប្រ មូល​ទិញ​ឈើ​ពី​ការបង្ក្រាប​បទល្មើស​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2083ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1407ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2067ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1337ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1356ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1697ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1634ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1526ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន1998ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1812ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6523នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    45565នាក់
ខែនេះ    354733នាក់
ឆ្នាំនេះ   2365272នាក់
សរុប   51725198នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 10:55