សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម

ដោយៈ សហការី ខេត្តកំពុងធំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 2009

ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរថយន្តយីឌុប២គ្រឿង ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅកំពង់ចាម។

ពាក់ព័ន្ធហេតុការណ៍ចាប់ឡានធុនយក្សដឹកឈើខាងលើនេះ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានថា មានរថយន្តយីឌុបភ្លៅ៥ពីរគ្រឿង កំពុងធ្វើចរាចណ៍ដឹកឈើមកដល់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង សមត្ថកិច្ចនគរបាលសហការជាមួយមេព្រៃសង្កាត់ និងផ្នែក ក៏បានស្ទាក់បានរថយន្តទាំងពីរខាងលើដោយជោគជ័យ ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ៤នាក់ ក្នុងនោះមានជនជាតិវៀតណាម មិនចេះខ្មែរ២នាក់។

ជាលទ្ធផលក្រោយវាស់វែងឃើញថា ក្នុងរថយន្ត១គ្រឿង ដឹកឈើចំនួន៣៣១ដុំ ស្មើនឹង៣៣,៥៦៧ម៉ែត្រគូប​ និងរថយន្ត១ទៀត ដឹកឈើចំនួន២៤១ដុំ ស្មើនឹង២៣,១៩២ម៉ែត្រគូប​។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈើនេះមានម្ចាស់ឈ្មោះ ប៉ែន អៀន ជាអតីតអភិបាលរងខេត្តកំ​ពង់​ចាម ដែលល្បីឈ្មោះខាងរកស៊ីឈើជាយូរមកហើយ និងត្រូវបានដកហូតមុខតំណែងពីជួរដ្ឋាភិបាល ដោយសារតែឃុបឃិតចុះហត្ថលេខាបន្លំឯកសារឲ្យឈ្មួញរកស៊ីឈើក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។

ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តធុនធំដឹកឈើដោយគ្មានញញឺតសមត្ថកិច្ចឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានគេពិនិត្យឃើញថា មានលិខិត១ច្បាប់ គឺឈ្មោះ ប៉ែន អៀន គោរពស្មើសុំអភិបាលខេត្តព្រះវិហារ សុំអ​នុញ្ញាត​ដឹក​ឈើចំនួន៣០ម៉ែត្រគូប យកទៅសង់ផ្ទះនៅស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះខាងលើបានប្រើរថយន្តធុននេះដឹកឈើ១លើករួចមកហើយ ចូលដល់លើកទី២ ទើបសមត្ថកិច្ចចាប់បានក្នុងពេលនេះ។ ប៉ុន្តែសកម្មភាពដឹកឈើខាងលើនេះ មិនមានសមត្ថកិច្ចជំនាញណាក្នុងខេត្តកំពង់ធំ បានដឹកនោះឡើយ គឺមានតែមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងម្នាក់ ឈរជើងនៅចំណុចថ្នល់បែកខេត្តកំពង់ធំ ដឹង និងបានទទួលលុយពីឈ្មោះ ប៉ែន អៀន ក្នុង១រថយន្ត៧០០ដុល្លារ ពីររថយន្ត គឺ១,៤០០ដុល្លារ។

ប្រភពព័ត៌មានបន្តទៀតថា បើពិនិត្យលើលិខិត គឺខុសគ្នាស្រឡះ ព្រោះសុំច្បាប់ដឹកឈើសំណង់តែ៣០ម៉ែត្រគូប ប៉ុន្តែជាក់ស្ដែងក្នុងមួយរថយន្តផ្ទុកឈើលើសពី៣០ម៉ែត្រគូប ហើយមិនមែនប្រភេទឈើសំណង់ទៀត គឺទាំង២រថយន្ត ដឹកបានរហូតជិត ៧០ម៉ែត្រគូប និងធ្វើសកម្មភាពដឹកបាន១លើករួចមកហើយ។ នេះជាលើកទី២ ត្រូវសមត្ថកិច្ចចាប់បាន ចុះបើចាប់មិនបាន ថាតើឈ្មោះនេះ នឹងប្រើលិខិតនេះដឹកប៉ុន្មានលើកទៀត។ ចំណុចមួយដោយឡែក គឺឈើនេះ ត្រូវបានដឹកចេញពីកងពលលេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានហត្ថលេខារបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្តផងដែរ។

គួរបញ្ជាក់ថា ប្រភពព័ត៌មានចុងក្រោយ គឺឈ្មោះ ប៉ែន អៀន មិនមែនធ្វើសកម្មភាពតែម្នាក់ឯងទេ គឺមានបុគ្គ​លមានឥទ្ធិពលម្នាក់ នៅខេត្តកំពង់ចាម នៅពីក្រោយករណីរកស៊ីឈើនេះផងដែរ។

មជ្ឍដ្ឋានមហាជនរង់ចាំមើលនោះ គឺក្រោយគេស្គាល់មុខ និងអត្តសញ្ញាណម្ចាស់ឈើហើយ តើសមត្ថកិច្ចជំនាញ និងលោកព្រះរាជ្ញាខេត្តកំពង់ធំ នឹងមានចំណាត់ការរបៀបណា? សង្ឃឹមថាមិន​លួច​ដោះលែង​ស្ងាត់ៗ​ក្រៅ​ផ្លូវការ​នោះទេ ព្រោះ​ម្ចាស់ឈើ​ជា​អ្នក​មាន​ខ្នង​បង្អែកផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1420ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1646ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2184ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2039ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2422ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1627ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1341ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1669ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2017ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1472ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2626នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    27829នាក់
ខែនេះ    134907នាក់
ឆ្នាំនេះ   2592810នាក់
សរុប   51952736នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 02:33