ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1406

ក្រុម​កម្ម​ករ​​ប្រ​មូល​​សំរាម​របស់​ក្រុម​ហ៊ុន ហ្គាអ៊ីយ៉ា ភី​អិលស៊ី (GA. E.A.Plc) បាន​លើក​ថង់​ ឬកញ្ឆេសំរាម​បោះឡើង​លើ​ឡាន​​ដឹក​សំ​រាម​ បណ្តាល​អោយ​សំ​រាម​ធ្លាក់​ពេញ​ថ្នល់​ ហើយ​ពួក​គេ​បាន​បោះ​វត្ថុ​ដាក់​សំ​រាម​ទាំង​នោះ​អោយ​​ម្ចាស់​វិញ​ រាយ​ប៉ាយពេញផ្លូវ​ យ៉ា​ង​អាណា​ធិបតេយ្យពេញ​ក្រុង​សៀម​រាប ដែល​បណ្តាល​អោយ​ក្រុម​ភ្ញៀវ​ទេស​ចរណ៍​រិះ​គន់​ថា ជា​ទី​ក្រុង​សំរាម។

គេ​សង្កេត​ឃើញ​រាល់​ពេល​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដើរ​ប្រ​មូល​សំ​រាម​ម្តងៗ តៃ​កុង​រថ​យន្ត​នេះ​បាន​បើក​បរ​ក្នុង​ល្បឿន​មធ្យម ហើយ​អោយ​ក្រុម​កម្ម​ករ​ដែល​រត​លើក​ថង់​ ឬ​កញ្ឆេ​សំរាម​ បោះ​ឡើង​លើ​ឡាន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​សំរាម​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ព្រោះ​ជូន​បោះ​ទៅ​ចូល​ក្នុង​ឡាន​ តែ​ជូន​បោះ​ទៅចូល​ខ្លាះ​ចេញ​ក្រៅ​ខ្លះធ្លាក់​ពេញដី។ ចំ​ណែក​ឯកម្ម​ករ​ដែល​ឈរ​លើ​ឡាន​សំរាម​លើក​កញ្ឆេ​សំ​រាម​ចាក់​រួច​ បោះ​កញ្ឆេ ឬវត្ថុដាក់​សំ​រាម មក​អោយ​ម្ចាស់​វិញ​ រមៀល​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​អស់​សំណើច ហើយ​លាន់​មាត់​ថា សៀមរាប​គឺ​ជា​ទី​ក្រុង​សំរាម មិ​ន​មែន​ទី​ក្រុង​អច្ឆរិយ្យ​ទេ។

សកម្ម​ភាព​ និង​ទង្វើ​ មិន​យក​ចិត្ត​ទុក​ដាក់របស់​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​ទី​ក្រុង​​តំបន់​ទេស​ចរណ៍​មួយ​​នេះ​ បាន​ក្លាយ​ជា​ទំលាប់​អាក្រក់​ជា​យូ​រ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​ចៅ​ហ្វាយ​ក្រុង​ ឬ​ចៅ​ហ្វាយ​ខេត្ត​ និង​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួ​យ​ធ្វើ​ដឹង​ ធ្វើ​លឺ​នោះ​ទេ។

ប្រ​ជា​ពលរដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះ​គន់​ថា ថ្លៃ​សំរាម​ឡើង​ថ្លៃ​តែ​រហូត តែ​សំ​រាម​ ​ក្រុម​ហ៊ុន​ខាង​លើ​ មិន​ប្រ​មូល​អោយ​អស់​ ថែម​ទាំង​បោះ​ធ្លាក់​រាយ​ប៉ាយ​ ស្អុយ​ពេញ​ផ្លូវទៀត​ផង។ ពួក​គាត់​សុំ​អោយ​អាជ្ញា​ធរ​ ខេត្ត​ក្រុង ប្តូរ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ចេញ​ទៅ។

លោក​ អឿន-ពៅ អភិបាល​រង​ក្រុង​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ​ថា ខាង​សាលា​ក្រុង​ធ្លាប់​បាន​ធ្វើ​ការ​នែនាំ​ច្រើន​ដង​ហើយ​ ចំពោះ​​ក្រុម​ហ៊ុន​ដឹក​សំ​រាម​ខាង​លើនេះ ពាក់​ព័ន្ធ​រឿង​សំ​រាម​ធ្លាក់​តាម​ថ្នល់​។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ថៅ​កែ ឬ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ ហ្គា អ៊ី យ៉ា ភីអិលស៊ី​ បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះ​ទូរ​ស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល៕ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន1854ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1584ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1287ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1574ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1326ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2074ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន1927ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1694ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1341ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2086ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      318នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39360នាក់
ខែនេះ    348528នាក់
ឆ្នាំនេះ   2359067នាក់
សរុប   51718993នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:34