លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀង​ខុ​ស​ច្បាប់ដ

ដោយៈ ខេត្តមណ្ឌលគីរី ថ្ងៃទី 25 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:04 នាទី ចំនួនអានៈ 1353

មន្ត្រី​ មួយចំនួនឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តរតនគិរី លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​បានក្លាយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ទ្រង់ទ្រាយ​ធំ ជាងគេ​គ្មាន​នរណា​ហ៊ាននិយាយ ​នោះទេ សូម្បីតែ​លោក កែប តក់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​លោក សៀង ស៊ី​វន នោះដែរ​។

ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​តួរនាទី ជា​នគរបាល​ព្រំដែន ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់ដូរ​បន្ត​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់​៦​ទៅ​១០​ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​សុខ​ស្រួល​បំផុត​។​ឈើ​ ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ការដឹកជញ្ជូន​ចេញ​តាម​ច្រក​អន្តរ​ជាតិ​ដាក់​ដាំ ក៏ដូចជា​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។​

ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ ព្រោះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ភាគច្រើន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ កំពុងតែ​ក្រអឺតក្រទម​យ៉ាងខ្លាំង ដោយសារតែ​ភាព​អសកម្ម​របស់​ពួកគេ​មិន​ត្រូវបាន​អភិបាលខេត្ត​ក្នុងនាម​ជា​ ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ធ្វើការ​ស្តីបន្ទោស​ឬ​ដាក់ពិន័យ​។​

​ លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់​អំពី​ករណី​ឃុបឃិត​លួច​បើក​ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយលោក សៀង ស៊ី​វន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុង​ការជួយ​សម្របសម្រួល​បើក​ច្រករបៀង​ ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ទ្រី ភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​។ យ៉ាងណាក៏ដោយ​មន្ត្រី​ជាច្រើន​បាន​ដឹងឮ​ពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​ អំពើពុករលួយ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សៀង ស៊ី​វន ប៉ុន្តែ​លោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​យកចិត្ត​ទុក​ដាក់​កែទម្រង់​ភាព​អសកម្ម ឬ​ដាក់ពិន័យ​ទៅលើ​លោក សៀង ស៊ី​វន តាមច្បាប់​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។

លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើតូនាទី ​ជា​មេ​បញ្ជា​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​ លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ សព្វថ្ងៃ​លោក សៀង ស៊ី​វន កំពុង​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​របស់លោក ហ៊ុន សែន និង​បំពាន​ទៅលើ​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​ដល់​ទៅ​១៨០​អង្សារ​ឯណោះ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ជាមួយ​លោក សៀង ស៊ី​វន នោះទេ​ទើប​រហូតមកដល់​ពេលនេះ​លោក សៀង ស៊ី​វន បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រីនគរបាល​ដែល​ហ៊ាន​ឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកឈើ​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1859ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1484ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2054ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1103ដង បុណ្យចូលឆ្នាំខ្មែរ   អាន2584ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1688ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1435ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1635ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1526ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      903នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7591នាក់
ខែនេះ    114669នាក់
ឆ្នាំនេះ   2572572នាក់
សរុប   51932498នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 07:43