ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2456

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង​កង​យុទ្ធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស រួម​ជាមួយលោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ឧទ្ធរណ៍ និង​លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។

ក្នុង​ពិធីប្រ​កាស​ផ្ទេរមុខ​តំណែង​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និង​​មន្ត្រីមន្ទីរសាធារណៈក្នុង​ខេត្ត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុង​ឱនេះ​ ឯកឧត្តម សៅសុខាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រ​សាសន៍​ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវ​បាន​តំឡើង​ឋារន្តសក្តិជាគ្រូ​បង្វឹក​អោយ​ទៅ​នៅ​រាជ​ធានី​ភ្នំ​ពេញ ចំណែក​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវ​បានចែង​តាំង​ជំនួស ជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប។ ឯកឧត្តម​ សៅ​សុខា បាន​កោដសសើរ​នូវ​ស្នាដៃ​ របស់​ឯកឧត្តម​ ម៉ន សាម៉ុន ដែល​ខិតខំ​ប្រឹង​ប្រែង​កសាង​សមិទ្ធិផល​ជាច្រើន​កន្លងមក និង​បាន​បំ​ពេញ​ទួនាទី​របស់​ខ្លួន​បាន​ល្អផង​ដែរ​។ ឯឧត្តម សៅ​សុខា បាន​ផ្តាំ​​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពី​រចំនុចគឺ ទី០១-ត្រូវ​គោរព​ទួ​នា​ទី​របស់​ខ្លួន​អោយ​​បាន​​ខ្ជាប់ខ្ជួន ក្នុង​នាម​ជាថ្នាក់ដឹក​នាំនៃ​កង​រាជ​អាវុធហត្ថខេត្ត និង​ទី២-ត្រូវ​តែ​យក​គោល​ការណ៍​សមូហភាពមក​អនុវត្តិ ហើយ​ត្រូវ​គោរពចាស់ទុំ​រៀម​ច្បងដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ណាស់​មក​​ហើយ និង​សុំ​អោយ​លោក ប៉ោ វណ្ណនិត ធ្វើ​អោយ​បាន​ល្អជាង​លោក​ ម៉នសាម៉ុន មេបញ្ជាកាចាស់ទើប​ហៅ​ថា ទំពាំង​ស្នង​ឬស្សី។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និង​ខិត​ខំ​បំ​ពេញ​តួ​នា​ទី​របស់​ខ្លួន​ជា​មេបញ្ជា​ការ​កង​​រាជអាវុធហត្ថ​ខេត្ត​អោយ​បាន​ល្អ ដោយគោរពច្បាប់ គោរព​វិន័យ គោរព​ក្រមសិលធម៌ និង​ខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារ​សន្តិសុខ សុវត្ថិភាព​ប្រ​ជារាស្រ្ត​ និង​ប្រ​ឆាំង​រាល​បទ​ល្មើស​ទាំង​ឡាយនៅ​ក្នុង​ខេត្ត​សៀមរាប​នេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើ​ការ​សហការអោយ​បាន​ល្អជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមាន​សមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រុម​មន្ត្រីអ្នក​មុខ​អ្នក​ការមួយចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​មុខ​តំ​ណែង​ខាងលើ​នេះ បាន​ខ្សឹប​ខ្សៀវ​គ្នាថា ពួកគេ​និង​រង​ចាំមើល​ថាតើ លោក​វីរៈសេនីយ៍ឯក​វ័យ​ក្មេង​ ប៉ោ វណ្ណនិត រូប​នេះអាច​ទទួល​រាប់​រង​ការ​ងារ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បានល្អប៉ុណ្ណាដែរ? ហើយ​ពួកគាត់​បន្ថែមថា លោក ម៉ន​សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់ក្នុង​ការ​ដឹក​នាំ​ ដែល​ពួកគាត់​មាន​ការ​សោកស្តាយបំ​ផុត​ ចំពោះ​​ថ្នាក់​លើ​ដែល​បាន​ផ្លាស់​ប្តូរ​លោក​ ម៉នសាម៉ុន ចេញពី​ខេត្តសៀមរាប តែទោះ​ជាយ៉ាង​ណាពួកគាត់បាន​អះអាង​ថា រលកក្រោយ​តែង​តែដេញ​រលក​មុនយ៉ាង​ដូច្នេះហើយ តែគ្រាន់​តែ​ចង់​អោយ​រលកក្រោយ​ធ្វើ​អោយ​បាន​ល្អជាងរលក​មុន​ទៅ​បាន​ហើយជាសវៀង​អាប់មុខ​ដល់​លោក សៅសុខា ដែល​ជា​មេរបស់ខ្លួនផង និង​ជា​ឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1846ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1356ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន1552ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1614ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1748ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1390ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1393ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1621ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2219ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10238នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156722នាក់
ខែនេះ    540002នាក់
ឆ្នាំនេះ   1922234នាក់
សរុប   51282160នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 08:54