ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្សាយរបស់សារព័ត៌ាមនកម្ពុជាសុវណ្ណភូមិ ក្នុងការសង្ស័យថានាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងឈ្មួញរកស៊ីឈើក្រញូងឈ្មោះ សុស រ៉ុង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 1381

˝ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឆ្លើយតបនឹងលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ ដែលបានចុះផ្សាយនៅលើសារព័ត៌មានកម្ពុជាសុវណ្ណភូមិ (K.S.NEWS) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៨និង២១នាទីក្រោមចំណងជើងថា “នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់?”

ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចាប់បានឈើល្មើសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រត្រីគុណ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យមានការដេញថ្លៃយកថវិកានោះបម្រើក្នុងវិស័យអប់រំ មកដល់ពេលនេះ ការដេញថ្លៃទទួលបានជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានបម្រើជាតិតាំងពីគាត់ នៅវ័យក្មេងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ចំណែកឪពុកម្តាយ បងប្អូនរបស់គាត់ ត្រូវបានសម្លាប់អស់នៅក្នុងរបបប៉ុតពត។ ឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែមានប្រសាសន៍ថា យើងហូបបាយតែមួយចានក្នុងមួយពេល ដូច្នេះយើងមិនត្រូវការអ្វីលើសពីនេះទៀតទេ យើងត្រូវសាងតែអំពីល្អ គោរពច្បាប់ មានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ដូចបានជម្រាបជូនខាងលើ ខ្ញុំបាទ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានខាងលើ។ ខ្ញុំបាទសូមជម្រាបជូនលោក ផ្លុង រ៉េត ចាងហ្វាងការផ្សាយនិងជានិពន្ធនាយកសារព័ត៌មាន​កម្ពុជាសុវណ្ណភូមិថា បើលោកមានភស្តុតាងបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់ សូមលោកបង្ហាញភស្តុតាងនៅចំពោះមុខតុលាការ ឯកឧត្តម នាយឧត្តមសេនីយ៍ ត្រៀមខ្លួនចំពោះមុខច្បាប់។

ខ្ញុំបាទសូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា រាល់ការបញ្ចេញមតិនិងផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិសេរីភាពប៉ុន្តែសិទ្ធិសេរីភាពនេះស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។˝

ខ្ញុំបាទ ផ្លុង រ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ រាល់ការ​បកស្រាយ របស់​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អេង ស៊ី អ្នក​នាំពាក្យ​កងរាជ្យ​អាវុធ​ហត្ថ​លើ​ផ្អៃ​ប្រទេស សូម​ជួនពរ​ឯកឧត្តម​អោយ​ទទួល​បានសុខភាព​ល្អ ប្រ​កប​ដោយ​ជោគជ័យ​គ្រប់​ភារកិច្ច​បន្ត​ទៅ​ទៀត។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1788ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1347ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1423ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1344ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន642ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1388ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1077ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1365ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1377ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1314ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26606នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173090នាក់
ខែនេះ    556370នាក់
ឆ្នាំនេះ   1938602នាក់
សរុប   51298528នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:12