ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង ​ជួញដូរ​ផ្លូវភេទ

ដោយៈ ចន្ទ្រគ្រាស ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:39 នាទី ចំនួនអានៈ 2098

ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រមទាំង​មានការ​សង្ស័យ​ជួញដូរ​ផ្លូវភេទ និង​ប្រើ​កាហ្វេ​មាន​ជាតិ​គីមី​ផង​ដែរ​។

បុគ្គលិក​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃនេះ​ថា ហាង​កាហ្វេ​នោះ​មាន​យីហោ​ណូ​គារ​កាហ្វេ ស្ថិត​នៅ សង្កាត់​សាលា​កំរើក ២​កន្លែង និង​សង្កាត់​ស្វាយ​ដង្គំ ១​កន្លែង ដែល​មាន​ម្ចាស់​ហាង​ឈ្មោះ​ញឹក បាន​គាបសង្កត់​កម្លាំង​ពលកម្ម បុគ្គលិក និង​បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ ដូច​ជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ ដោយ​លើក​ហេតុផល​ថា  ខ្លាច​ទាក់ទង​ទៅ​សង្សារ ឬ​ទៅ​ក្រុម​គ្រួសារ ហាម​មិន​ឲ្យ​ស្នាក់​នៅ​ខាងក្រៅ​កន្លែងធ្វើការ និង​ដើរ​លេង​កំសាន្ដ​យប់​ព្រលប់​ជាដើម​។ បុគ្គលិក​ដដែល​បន្ដ​ថា ប៉ុន្ដែ​បើ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម​វិញ ថៅកែ​រូប​នោះ​មិន​ហាមឃាត់ និង​រារាំង​ឡើយ​។  លើស​ពី​នេះ​ទៀត ម្ចាស់​ហាង​កាហ្វេ​យួន​រូប​នោះ គំរាម​ថា តាម​សម្លាប់​ចោល បើសិន​ពួក​គេ​ផ្លាស់​ប្ដូរ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ដែល​ពួក​គេ​យល់​ថា នេះ​ជា​ការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​ខ្មែរ ខណៈ​កម្មករ​យួន​ដែល​បំរើ​ការ​ជាមួយ​គ្នា​នោះ បែរជា​មាន​សេរីភាព​ជាង​កម្មករ​ខ្មែរ  តើ​នេះ​ជា​ច្បាប់​ខ្មែរ ដើម្បី​ឲ្យ​យួន​ចូល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​សម្រាប់​មើលងាយ​ខ្មែរ​ឬ?

ជាមួយ​គ្នា​នោះ​ដែរ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហាង​កាហ្វេ​ណូ​គារ​នោះ សង្ស័យ​មានការ​ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ និង​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី ដើម្បី​បំរើ​អតិថិជន​ផង​ដែរ​។ ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​ហាង​កាហ្វេ​ណូ​គា អនុវត្ដ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ ដោយសារ​ម្ចាស់​ហាង​កាហ្វេ​នោះ មាន​មន្ដ្រី​សមត្ថកិច្ច​ដែល​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ។ ក្រុម​អ្នក​ផ្តល់​ព័ត៌មាន​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​អនុវត្ដ​ច្បាប់​ទៅ​លើ​ហាង​កាហ្វេ​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​។

កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ ឈ្មោះ​ញឹក​នោះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៥ ថា  លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​ប្រាប់​ក្រុម​បុគ្គលិក​ទាំងនោះ ឲ្យ​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​កោះហៅ​ម្ចាស់​ហាង​ចូល​មក​បំភ្លឺ ជុំវិញ​ករណី​ដែល​បុគ្គលិក​ចោទប្រកាន់​ខាងលើ ប្រសិនបើ​ម្ចាស់​ហាង​នោះ ប្រព្រឹត្តិ​ដូច​កម្មករ​លើក​ឡើង​ខាងលើ​នោះ​មែន​។​លោក​បន្ដ​ថា ចំណែក​ការ​ជួញដូរ​ផ្លូវភេទ ជួញដូរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​កាហ្វេ​មាន​ជាតិ​គីមី​ជាដើម​នោះ មិនមែន​ជា​ជំនាញ​របស់​លោក​ទេ​។ លោក​បន្ថែម​ទៀត​ថា  លោក​ទទួលស្គាល់​ថា​ម្ចាស់​ហាង​កាហ្វេ​ណូ​គារ​នោះ​ពិត ជា​មាន​ខ្នងបង្អែក​នៅ​ពី​ខាងក្រោយ​មែន​។

គួរ​រំ​លឹ​ង​ផង​ដែរ​ថា តាម​ការ​សង្កេត​ឃើញជាក់ស្ដែង​របស់​អ្នក​តាមដាន​ហាង​កាហ្វេ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ​មួយ​នេះ  ស្ទើ​១០០% ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម  ហើយ​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។ ហាង​កាហ្វេ​នីមួយ​ៗ​មាន​អ្នកបំរើ​ភាគច្រើន​ជា​ក្មេង​ស្រី​ជនជាតិ​វៀត​មិន​ទាន់​គ្រប់​អាយុ និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរ​។ នៅ​ពេល​រាត្រី​ពួកក្មេង​ស្រី​អ្នកបំរើ​ហាង​កាហ្វេ​ទាំងនោះ មាន​សម្លៀក​បំពាក់​ឆើតឆាយ ខើច​លើ ខើច​ក្រោម អម​ទៅ​ដោយ​ភ្លើងពណ៌ ព្រម​ព្រៀប បាន​ដូច​ជា​កន្លែង​ឋាន​សួគ៌ា​ផង​ដែរ​៕ ប្រភពដើមពី កោះសន្តិភាព

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន1843ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3057ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1467ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10125ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1516ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1665ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1316ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1530ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1491ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38088នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141259នាក់
ខែនេះ    524539នាក់
ឆ្នាំនេះ   1906771នាក់
សរុប   51266697នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:06