ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1383

ប្រ​ជាពល​រដ្ឋ​ឃុំ​ដំ​បូង​​រូង ស្រុក​ភ្នំស្រួច ជាច្រើន​​គ្រួសារ​​កំពុង​​ក្តៅក្រ​ហាយ​​និង​​មន្ត្រី​​សាលាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​រឿង​​ដោះលែង​​បុរស​​ពី​រ​នាក់​​ដែល​​វាយ​​អ្នក​ភូមិ​​ឲ្យ​​រង​​រ​បួស​​ធ្ងន់​​ដោយ​​ពល​រដ្ឋ​​លើក​ឡើង​ថា​​ជា​​រឿង​​អយុត្តិ​ធម៌​ និង​​មាន​​ភាព​មិន​​ប្រក្រ​​តី។

ក្រុម​​ពល​រដ្ឋ​​បាន​​ឲ្យ​​ដឹង​ថា​កាល​ពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ សាលា​ដំបូង​​ខេត្ត​កំ​ពង់​ស្ពឺ​បាន​​ដោះ​លែង​​ជ​ន​ពីរ​រូប​​ដែល​មាន​​ឈ្មោះ​ទី១.លោកហែមស៊ុន​ដា​រ៉ា​ និង​ទី​២.លោក​មិត្តភាពរស់ នៅ​ភូមិ​​ស្រែ​​ជើង​​រាស្ត្រ​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល​អ្នក​​ទាំង​ពីរ​នេះ​​ត្រូវ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ចាប់​​ឃាត់​ខ្លួន​​ពី​បទ​​ប្រើ​​អំពើ​​ហឹ​ង្សា​​វាយ​​លើ​​បុរស​​អ្នក​ភូមិ​​ពីរ​​នាក់​ទី១.ឈ្មោះ​ នួនចា​ន្នី និង​ទី២.ឈ្មោះ ងួនម៉ៅ មាន​​ទីលំ​នៅ​​ជាមួយ​​ជន​​ប្រើ​​ហឹ​ង្សា​ខាង​លើប​ណ្តាល​អោយ​​រង​របួស​​ផ្នែក​​ក្បាល​​ធ្ងន់​ធ្ងរ​​ទាំង​ពីរ​​នាក់​កាល​ពី​​ថ្ងៃ​ទី​០២​ខែ​កុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ។

ក្រុម​​ពល​រដ្ឋ​​បាន​​បន្ត​​ឲ្យ​ដឹង​​ទៀត​ថាក្រោយ​​កើត​ហេតុ​​ជាច្រើន​​ថ្ងៃ​​នៅ​​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០១៣ ជន​បង្ក​​ហេតុ​​ត្រូវ​បាន​​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​ខេត្ត​​ចាប់​ខ្លួន​​ និង​​សរ​សេរ​​នុំ​​រឿង​​បញ្ជូន​ទៅ​​តុលាការ។​ហើយ​​នៅ​​ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ មាន​​តំណាង​​ប្រ​ជាព​លរដ្ឋ​​ប្រ​មាណ​៧០​គ្រួសារ​​មក​​តវ៉ា​​នៅ​មុខ​​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺទាម​​ទា​រក​​យុត្តិ​ធម៌​ដោយ​សារ​​ពួក​គាត់​​គិត​ថា​​ការ​ដោះលែង​​នោះ​​មាន​ភាព​មិន​ប្រក្រតី​ដោយ​សារ​តែ​​មាន​ការ​​អន្តរា​គម​ន៏​​ពី​អស់​លោក​អ្នក​​មាន​អំ​ណាច​​ថ្នាក់​លើ។​

ក្រុម​​ពលរដ្ឋ​​បានបញ្ជាក់​​អោយ​ដឹង​ថា ដី​​ដែល​មាន​​ជម្លោះ​​នោះ​​មាន​​ទំ​​ហំ​​ប្រ​ហែល​ជា​២០០​ហិក​តា​ គឺ​លោក​ស្រីរ៉ែ​នផល​ចាន់​ឌី​ និងលោកកងភា​រុន នេះ​ជា​​អ្នក​​ចង់​​គ្រប់​គ្រង​​ដោយ​​យក​ឈ្មោះ​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​មក​​គំ​រាម​កំ​ហែង​​ប្រ​ជា​ពល​រដ្ឋ​មិន​អោយ​​រស់​នៅ​និង​​អា​ស្រ័យ​​ផល​រហូត​​បង្ក​​ជា​​អំ​ពើ​ហឹ​ង្សា​រ​​បែប​នេះ។

​ជុំវិញ​​ប​ញ្ហា​​នេះ​​ស្នង​ការរ​ង​ទទួល​បន្ទុក​​ព្រហ្មទណ្ឌ​លោក សោមបូ​រា បាន​​ឲ្យ​​ដឹង​ថា​​សំ​ណុំ​​រឿង​នេះ​​វា​​ផុតពី​​សមត្ថ​កិច្ច​​នគរ​​បាល​ព្រោះថា ​ក្រោយ​ពី​​យើង​​បញ្ជូន​​សំ​ណុំ​រឿង​​ទៅ​អោយ​គេ​​ហើយ​​គឺ​​ខាង​តុ​លាការ​​ជា​​អ្នក​​ចាត់​វិធាន​ការ​ក្រោយ​មក​​ឮ​ថា​​មាន​ការ​​ដោះលែង​ និង​ឮ​ថា​​មាន​​អ្នក​​អន្តរា​គម​​ពី​លើ​​នោះ​​លោក​​អត់​​បាន​ដឹង​​ទេ ​ហើយ​​ពិ​បាក​​ហ្នឹង​​ដឹង​​ណាស់​​ព្រោះ​​ថ្នាក់​លើ​​ហ្នឹង​​​មាន​​ច្រើន​ម្យ៉ាង​ទៀត​​បើ​​យើង​​ហ៊ាន​​ទៅ​​សួរ​​ខាង​​តុ​លាការ​​នោះ​​ខ្លាច​ក្រែង​​គេ​​ថា​អោយ​​យើង។​

លោក​ កែវសុធា ព្រះរាជអាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំពង់​ស្ពឺ​ហាក់​​មិន​​ចង់​​ឆ្លើយ​​ទាក់​ទង​​និ​ង​​បញ្ហា​​នេះ​​ដោយ​​លោក​​លើក​ឡើង​​ថា​អោយ​​សួរ​​ទៅ​ (ខាង​​ចៅក្រម​​គេ​​ណា​​ព្រោះ​​រឿង​​ហ្នឹង​នៅ​លើ​​ចៅ​ក្រម​តែ​​ក្រោយ​មក​​លោក​​ថា​គឺ​​រឿង​​ហ្នឹង​​គេ​​ដាក់​អោយ​នៅ​​ក្រោម​​​ការ​ត្រួតពិ​និត្យ​​តាម​ផ្លូវ​​តុ​លាការ​​អត់​​មាន​​ដោះ​លែង​​អោយ​​រួច​​ពី​​កាតព្វ​កិច្ច​​នៃ​​សំ​ណាញ់​​ច្បាប់​​ទេ​នៅ​ជាប់​​ដដែល​គ្រាន់​តែ​​នៅក្រៅ​​ឃុំ​​ហើយ​ក៍​​បិទ​​ទូរ​ស័ព្ទ )។

ប្រភព​ព័ត៌មាន​​ក្រៅ​​ផ្លូវ​ថ្នល់​​បាន​​ឲ្យ​​ដឹង​ថា​ ជន​បង្ក​​ហេតុ​​ទាំង​ពីរ​​នាក់​​នោះ​​ជា​​ដៃជើង​​អ្នក​មាន​អំ​ណាច​​ទាក់​ទង​​ និង​​ទំ​នាស់​​ដី​ធ្លី​ខណៈ​ដែល​​អ្នក​មាន​អំណាច​​នោះ​​មាន​ទំនាស់​​ជា​មួយ​​ក្រុម​​ពលរដ្ឋ​​ក៍​កើត​ជា​អំ​ពើ​ហឹ​ង្សា​រ​​បែបនេះ​​ តែ​ក្រោយ​មក​​ដោយ​មាន​​ការ​អន្ត​រា​គម​​ពី​ថ្នាក់​លើ​​ទើប​​មាន​ការ​​ដោះ​លែង​ព្រោះតែ​​អ្នក​​ទាំង​ពីរ​​នោះ​​ជា​​ខ្សែ​​បក្ខ​ពួក​របស់​​អ្នក​មាន​អំណាច។​

ក្រុម​ពល​រដ្ឋ​ដដែល​​បាន​​លើក​ឡើង​ថា​ប្រ​សិន​បើ​តុលាការ​​មិន​​អនុវត្ត​​នីតិវិធី​​អោយ​បាន​ត្រឹម​ត្រូវ​យុត្តិ​ធម៌​​នោះ​​ពួក​គាត់​​ និង​​នាំគ្នា​​សុំ​​អន្តរា​គម​​ពី​ស​ម្តេច​តេ​​ជោហ៊ុន​សែន​និង​​ក្រ​សួង​យុត្តិ​ធម៌​​នៅ​ពេល​​ខាង​មុខ​​បន្តទៀត​៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1565ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2021ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1872ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1761ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1801ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2054ដង រឿងទុំទាវ (មានវីដេអូ)   អាន3480ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន403ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1602ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30968នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177452នាក់
ខែនេះ    560732នាក់
ឆ្នាំនេះ   1942964នាក់
សរុប   51302890នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:26